Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ត្រីជាន់ខ្ពស់​នៃ​អគ្គនាយកដ្ឋាន (​កប​ប​) ណែនាំ​ឲ​ដល់​ម្ចាស់​ស្ថានីយ៍​ដេប៉ូ​ប្រេងឥន្ធនៈ​ទាំងអស់ ត្រូវ​លក់​ប្រេងឥន្ធនៈ ប្រកបដោយ​គុណភាព និង​បរិមាណ​សមស្រប​ទៅតាម​ស្តង់ដារ​ដែល​ក្រសួង​បានកំណត់​

​តាកែវ​៖ ថ្លែង​ក្នុង​វេទិការ​ផ្សព្វផ្សាយ​ការយល់ដឹង​ច្បាប់​និង​បទ​ប្បញ្ញត្តិ​ពាក់ព័ន្ធ នឹង​ការ​ចែកចាយ​ផ្គត់ផ្គង់​ប្រេងឥន្ធនៈ​នៅ​កម្ពុជា នា​ព្រឹក​ថ្ងៃទី ២៧ ខែមករា ឆ្នាំ​២០២១ នៅ​សាលប្រជុំ​រដ្ឋបាល​ខេត្តតាកែវ​នេះ ឯកឧត្តម ឌឹ​ម ថេ​ង អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន ក​.​ប​.​ប បាន​ណែនាំ​ឲ​ដល់​ម្ចាស់​ស្ថានីយ៍​ដេប៉ូ​ប្រេងឥន្ធនៈ​ទាំងអស់​ត្រូវ​លក់​ប្រេងឥន្ធនៈ​ប្រកបដោយ​គុណភាព​និង​បរិមាណ​សមស្រប​ទៅតាម​ស្តង់ដារ​ដែល​ក្រសួង​បានកំណត់​ឲ្យ​ទៅ​អ្នកប្រើប្រាស់ ជៀសវាង​ការលក់ដូរ​ប្រេងឥន្ធនៈ​ក្លែងបន្លំ ដែលជា​ហេតុ​នាំ​ឲ​ស្ថានីយ៍​ដេប៉ូ​ចែកចាយ​របស់​យើង​នីមួយៗ ប្រ​ឈរ​មុខ​នឹង​ផ្លូវច្បាប់ ខណៈដែល ក្នុង​ឆ្នាំ​២០២០ កន្លងទៅនេះ មន្ត្រី​ជំនាញ​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ ហៅ​កាត់​(​កប​ប​) សាខា​ខេត្តតាកែវ បាន​ត្រួតពិនិត្យ​នៅតាម​ដេប៉ូ​លក់​ប្រេងឥន្ធនៈ​ជាច្រើន​ដែលមាន​នៅក្នុង​ខេត្ត ហើយ​ត្រូវបាន​រកឃើញ​ទីតាំង​ដេប៉ូ​លក់​ប្រេងឥន្ធនៈ​ចំនួន ០៤​ហើយ​ក្នុង​ខេត្ត ដែល​បាន​ដាក់លក់​ប្រេងសាំង ដែលមាន​កម្រិត​អុក​តាន ទាប​ជាង​បទដ្ឋាន​កំណត់ និង​បន្លំ​គុណភាព ហើយ​ក្នុងនោះ​មាន​ដេប៉ូ​ចែកចាយ​ប្រេងឥន្ធនៈ​ចំនួន ២ រកឃើញថា​លក់​ប្រេង ជូន​អតិថិជន​មានការ​លម្អៀង (​បាត់បង់​) ផ្នែក​បរិមាណ ចំពោះ​ស្ថានីយ៍ ដែលមាន​ភាពមិនប្រក្រតី​ខាងលើនេះ ត្រូវបាន​មន្ត្រី​ជំនាញ កប​ប រៀបចំ​សណុំ​រឿង​បញ្ជូនទៅ​តុលាការ ដោយ​បានចេញ​សាលក្រម​រួចរាល់​ហើយ និង​បាន​ផាកពិន័យ​ជា​ថវិកា យក​ចូល​រដ្ឋ ទៅតាម​គោល​ការ​នៃ​ច្បាប់​ផងដែរ​។​

​ឆ្លៀត​ក្នុងឱកាស​នោះដែរ​លោក ឈួ សុធា អភិបាលរង​ខេត្តតាកែវ ក៏បាន​ជម្រុញ​ឲ​មន្ត្រី​ជំនាញ កប​ប សាខា​ខេត្តតាកែវ ត្រូវ​បង្កើន​ការចុះ​ត្រួតពិនិត្យ​នៅតាម​ស្ថានីយ៍​ប្រេងឥន្ធនៈ ដែលមាន​នៅក្នុង​ខេត្ត ដើម្បី​លុបបំបាត់​ឲ​បាន​ចំពោះ​ម្ចាស់​ស្ថានីយ៍​ពី​ការលក់​ប្រេង​បន្លំ​និង​កេងចំណេញ​លើ​អ្នកប្រើប្រាស់ ជាពិសេស​ត្រូវ​ចូលរួម​គ្នា​ទុបស្កាត់​ឲ្យ​បាន​លើ​បញ្ហា​នេះ ។

​ជាមួយនឹង​ការទប់ស្កាត់​ការលក់​ក្លែងបន្លំ​នេះដែរ មន្ត្រី​ជំនា​ញក​បប ក៏​ត្រូវតែ​ត្រួតពិនិត្យ​បន្ថែមទៀត​លើ​គុណភាព សុវត្ថិភាព ទំនិញ និង​មុខម្ហូប​អាហារ​ដែល​បងប្អូន​ប្រជាពលរដ្ឋ​បរិភោគ និង​ប្រើប្រាស់​ជាប្រចាំ ដែល​ដាក់តាំង​លក់​នៅតាម​ទីផ្សារ​នានា​នៅក្នុង​ខេត្ត ធ្វើ​យ៉ាង​ត្រួតពិនិត្យ​ឲ្យ​បាន​ម៉ត់ចត់​ដើម្បី​ធានា​ឲ​បាន​ចំពោះ​សុ​វត្តិភាព និង​សុខុមាលភាពរ​បស់បង​ប្អូន​ប្រជាពលរដ្ឋ ៕ រក្សា​សិទ្ធិ​ដោយ​៖​តាកែវ​

×