ភ្នំពេញ ៖ ព្រះមហាក្សត្រកម្ពុជា សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ តែងតាំង ÷
១- ឯកឧត្តម ជុ វិជិត្ត ជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បន្ថែមលើមុខងារបច្ចុប្បន្ន។
២- ឯកឧត្ដម គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកនៃ អគ្គនាយកដ្ឋានពន្ធដារ ជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បន្ថែមលើមុខងារបច្ចុប្បន្ន។
៣- ឯកឧត្តម គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកនៃ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បន្ថែមលើមុខងារបច្ចុប្បន្ន។
នេះបើយោងតាម ព្រះរាជក្រឹត្យ ចុះថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ នេះ ឡាយព្រះហស្តលេខា ដោយព្រះមហាក្សត្រសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី។
តាមការសង្កេតទៅលើមន្ត្រីដែលបានឡើងឋានៈ គឺរាជរដ្ឋាភិបាលបានពិនិត្យទៅលើសកម្មភាពការងារ ភាពហ្មត់ចត់ ការសាមគ្គីផ្ទៃក្នុងនៃអង្គភាពរបស់ខ្លួន ទំនាក់ទំនងសាធារណៈបានល្អជាមួយស្ថាប័នពាក់ព័ន្ធ កិច្ចសហការផ្សេងៗពោរពេញទៅដោយភាពរហ័សរហួន ឈ្លាសវៃ លទ្ធផលការងារល្អប្រសើរ និងប្រាកដប្រជាលើភាពជាអ្នកដឹកនាំ៕ រក្សាសិទ្ធិដោយ ពិសិដ្ឋ CEN