Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​តេ​ជោ ហ៊ុន សែន ប្រគេន​ពរ​ដល់​ព្រះសង្ឃ​គ្រប់​ព្រះអង្គ ប្រជាពលរដ្ឋ​គ្រប់គ្នា ក្នុង​ថ្ងៃ​ប្រារព្ធ​ពិធី​មាឃបូជា​

​ជាការ​យកចិត្តទុកដាក់​គិតគូរ និង​ស្រឡាញ់​ទៅលើ​ប្រជាពលរដ្ឋ​នោះ ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បាន​លើក​ថា ព្រះពុទ្ធសាសនា មិន​ត្រឹម តែ​បានធ្វើឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​យើង​បាន​រួមរស់​ជាមួយគ្នា​ដោយ​សុខសាន្ត​ខាង​ផ្លូវ​ស្មារតី​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​បានរួម​ចំណែក​យ៉ាងសំខាន់​នៅក្នុង​ការពង្រឹង​សណ្ដាប់ធ្នាប់ សុខសន្តិភាព ស្ថិរភាព​សង្គម ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ និង​ថែរក្សា​ការពារ អត្តសញ្ញាណ​ជាតិ​ទៀតផង​។

​សម្ដេច​តេ​ជោ ហ៊ុន សែន លើកឡើង​បែបនេះ ក្នុង​ថ្ងៃ​រៀបចំ​ពិធីបុណ្យ​មាឃបូជា ដ៏​សំខាន់​សម្រាប់​ប្រពៃណី​ខ្មែរ និង​ព្រះពុទ្ធសាសនា ដែល​បាន​ប្រព្រឹត្តទៅ នា​ថ្ងៃទី​២៨ ខែមករា ឆ្នាំ​២០២១ ត្រូវ​នឹង​ថ្ងៃ​ព្រ​ហ​ស្ប​ត៍ ១៥​កេ​ី​ត ខែមាឃ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ​២៥៦៤ ដោយ​សម្ដេច​តេ​ជោ បាន​ប្រគេន​ពរ​ដល់​ព្រះ​តេជគុណ​គ្រប់​ព្រះអង្គ និង​ជូនពរ​ជនរួមជាតិ​ទាំងអស់ ឱ្យ​ជួបតែ​សេចក្តីសុខ និង​សេចក្តីចម្រើន​គ្រប់ៗ​គ្នា​។

​សូមបញ្ជាក់ថា បុណ្យមាឃបូជា ប្រារព្ធ​ឡើង ដើម្បី​រំលឹក​ដល់​ថៃ្ង ដែល​ព្រះសម្មាសម្ពុទ្ធ ទ្រង់​ប្រកាស​បង្កើត​ព្រះពុទ្ធសាសនា​ឡើង​ក្នុង​លោក នា ប្រទេស​ឥណ្ឌា កាលពី ៥៨៨​ឆ្នាំ មុន​គ្រិស្តសករាជ នា​ថៃ្ង​ទី​១៥​កើត ខែមាឃ ក្រោយពី​ការ​ត្រាស់ដឹង​របស់​ព្រះអង្គ​រយ​:​ពេល ៩​ខែ​គត់​។​

​តាម​ឯកសារ​ស្រាវជ្រាវ ព្រះសម្មាសម្ពុទ្ធ​បាន​ហៅថា ពិធី​នេះ​ថា ចាតុរង្គសន្និបាត ” ការប្រជុំ​មាន​អង្គ​បួន ” គឺ​១– ថ្ងៃនោះ​ព្រះ​ចន្ទ​ចរ​ចូលដល់​មាឃនក្សត្រ ( ថ្ងៃពេញបូណ៌មី ខែមាឃ ) , ២– ព្រះ​ភិក្ខុសង្ឃ​ចំនួន ១.២៥០ រូប ឥត​បាន​មត់​កំណត់ពេល​គ្នា​ជាមុន​សោះ ក៏​ស្រាប់តែ​មក​ប្រជុំ​ព្រម​គ្នា ក្នុង​សំណាក់​ព្រះ​បរម​សាស្ដា​, ៣- ព្រះ​ភិក្ខុសង្ឃ​ទាំង​អម្បាល​នោះ សុទ្ធតែជា​ឯ​ហិ​ភិក្ខុ​ដូចគ្នា​ទាំងអស់​, ៤- ព្រះ​ភិក្ខុសង្ឃ​ទាំងនោះ​សុទ្ធតែជា​ព្រះអរហន្ត​។

​ការប្រជុំ​មាន​អង្គ​៤​ដូច្នេះ ក្នុង​ពុទ្ធសម័យ​មានតែ​ម្ដងគត់ ហើយ​ក្នុង​វេលា​នោះ ព្រះសម្មាសម្ពុទ្ធ​ទ្រង់​ត្រាស់​សម្ដែង​ឱវាទបាតិមោក្ខ​…​។ ពួក​ពុទ្ធមាមកជន​គ្រប់​ប្រទេស​ក្នុង​សាសនកាល​រៀងមក កំណត់​យក​ថ្ងៃពេញបូណ៌មី​ខែមាឃ រៀងរាល់ឆ្នាំ ថា ជា​ថ្ងៃ​សំខាន់​មួយ​ក្នុងការ​ធ្វើ​បូជា​​ថ្ងៃ​មាឃបូជា​, ធ្វើ​មាឃបូជា​, បុណ្យមាឃបូជា​៕ រក្សា​សិទ្ធិ​ដោយ​៖ ពិសិដ្ឋ CEN​

×