ភ្នំពេញ ៖ ក្រុមគ្រូពេទ្យជំនាញបាន រកឃើញពលករខ្មែរ ត្រឡប់មកពីប្រទេសថៃម្នាក់ ឆ្លងកូវីដ-១៩ ខណៈអ្នកជំងឺ០៥នាក់ ផ្សេងទៀត បានជាសះស្បើយ អនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យរួរាល់ហើយ, នេះបើតាមសេចក្តីជូនព័ត៌មាន របស់ ក្រសួងសុខាភិបាល គិតត្រឹមព្រឹក ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១។
អ្នកឆ្លងជំងឺកូវីដ-១៩ថ្មីនេះ គឺជាស្ត្រីជនជាតិខ្មែរ អាយុ៤២ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ ភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ លទ្ធផលធ្វើរោគវិនិច្ឆ័យនៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា គឺវិជ្ជមានវីរុសកូវីដ-១៩ ត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តបន្ទាយមានជ័យ។
សម្រាប់អ្នកជាសះស្បើយទាំង ០៥នាក់វិញ រួមមាន ៖
១- ស្ត្រីជនជាតិខ្មែរ អាយុ ៣២ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ ភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង បានធ្វើដំណើរមកពីប្រទេសថៃ ដល់កម្ពុជានៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២១។
២- បុរសជនជាតិខ្មែរ អាយុ២៧ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានធ្វើដំណើរមកពីប្រទេសថៃ ដល់កម្ពុជានៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២១។
៣- បុរសជនជាតិខ្មែរ អាយុ៣០ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានធ្វើដំណើរមកពីប្រទេសថៃ ដល់កម្ពុជានៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១។
៤- ស្ត្រីជនជាតិខ្មែរអាយុ ៣០ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១។
អ្នកទាំង០៤ ខាងលើនេះ ត្រូវបានព្យាបាលជាសះស្បើយ និងអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យបង្អែកខេត្តបន្ទាយមានជ័យ រួចរាល់ហើយ។
៥- ស្ត្រីជនជាតិខ្មែរ អាយុ៤៣ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ជាអ្នកដំណើរមកពីសហរដ្ឋអាមេរិក បន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជានៅថ្ងៃទី០៧ ខែមករា ឆ្នាំ ២០២១។ អ្នកជំងឺនេះត្រូវបានព្យាបាលជាសះស្បើយ និងអនុញ្ញាតឱ្យចេញពីមជ្ឈមណ្ឌលជាតិកម្ចាត់រោគរបេង និងហង់សិន រាជធានីភ្នំពេញ។
សូមបញ្ជាក់ថា សរុបអ្នកឆ្លងកូវីដ-១៩ មាន ៤៦១នាក់ ក្នុងនោះព្យាបាលជាសះស្បើយចំនួន ៤២៨នាក់ និងនៅសល់អ្នកជំងឺ ៣៣នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យនានា៕ រក្សាសិទ្ធិដោយ ពិសិដ្ឋ CEN