Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកនេសាទសមុទ្រប្រទះឃើញសាកសព មិនស្គាល់អត្តសញ្ញាណម្នាក់ នៅស្រុកស្ទឹងហាវ

spot_img

ខេត្តព្រះសីហនុ ៖ សមត្ថកិច្ចនគរបាលស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ បានអោយដឹងថា កាលពីព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៨ មានទូកនេសាទមួយគ្រឿង ដែលម្ចាស់ទូកឈ្មោះ​ វ៉ាន់​ សុផល​ ភេទប្រុស​ អាយុ ៣៩ឆ្នាំ​ មានទីលំនៅភូមិ១ ឃុំកំពេញ​ ស្រុកស្ទឹងហាវ បានប្រើឧបករណ៍នេសាទអូសចូលសាកសពមនុស្ស​ប្រុសម្នាក់ នៅក្នុងសមុទ្រ​នៅត្រង់ ចំណុចត្រីវិស័យលេខ​ ៣៥.៤៥។

នគរបាលស្រុកស្ទឹងហាវ បានឲ្យដឹងថា សាកសពជនរងគ្រោះខាងលើ នៅមិនទាន់ស្គាល់អត្តសញ្ញាណ​នោះទេ។

អ្នកនេសាទ បានឲ្យដឹងថា ក្រោយពេលពួកគេ ផ្តល់ដំណឹងជូនសមត្ថកិច្ចៗ ចំរុះមាននគរបាលនិងកងរាជអាវុធហត្ថមូលដ្ឋាន​ ស្រុកស្ទឹងហាវ ​បានចេញទៅស្រង់យកសាកសព មករក្សាទុកនៅចំណុច​អ៊ូរទូក​ ​ ស្ថិតនៅភូមិ១​ ឃុំកំពេញ​ ស្រុកស្ទឹងហាវ​ ខេត្ត​ព្រះសីហនុ ដើម្បីទុកឲ្យសមត្ថកិច្ចជំនាញ ពិនិត្យធ្វើកោសល្យវិច្ច័យ ៕ ដែន សីមា

spot_img
×