Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​ស្រវឹង​ជោក​បើករថយន្ត​អាល់​ហ្វា​ត​បុក​បុក​នារី​ស្រស់ស្អាត​ម្នាក់​ស្លាប់ ត្រូវបាន​ចៅក្រម​បង្គាប់​ឲ្យ​ឃុំខ្លួន​នៅ​គុក​ព្រៃ​.​ស​បណ្ដោះអាសន្ន​

spot_img

​ភ្នំពេញ ៖ បុរស​ដែល​បើករថយន្ត អាល់​ហ្វា​ត បុក​នារី​ស្រស់ស្អាត​ជិត​ចូល​រោងការ​ម្នាក់​ស្លាប់ ត្រូវបាន​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក ឡុង វណ្ណា នៅ​ថ្ងៃទី​២៨ ខែមករា ឆ្នាំ​២០២១​នេះ បានចេញ​ដីកា​បង្គាប់​ឱ្យ​ឃុំខ្លួន​បណ្ដោះអាសន្ន នៅ​ពន្ធនាគារ​ព្រៃ​.​ស ។

​ជន​ត្រូវ​ចោទ គួ​ង ស៊ីថន អាយុ​៤២​ឆ្នាំ ត្រូវបាន​តំំណាង​អយ្យការ អម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក សាយ ណូ​រ៉ា ចោទប្រកាន់​ពីបទ «​បើកបរ​ដោយ​ធ្វេស​ប្រ​ហេស​ខ្ជីខ្ជា មិន​ប្រុងប្រយ័ត្ន ឬ មិន​គោរព​កាតព្វកិច្ច​បណ្តាលឱ្យ​ស្លាប់​អ្នកដទៃ​» តាម​បញ្ញត្តិ​មាត្រា​៨៥ នៃ​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក និង​បញ្ញត្តិ​មាត្រា​៤៤ មាត្រា​១២៤ នៃ​ក្រមនីតិវិធី​ព្រហ្មទណ្ឌ​។ តាម​បទល្មើស​នេះ រូបគេ អាច​ប្រឈម​នឹង​ការជាប់​ពន្ធនាគារ​១​ឆ្នាំ​ដល់​៥​ឆ្នាំ​ផងដែរ​។​

​សូម​រំ​ឮ​កថា នារី​ម្នា​ក់បាន​ស្លាប់បាត់​បង់ជីវិត​ភ្លាមៗ នៅ​កន្លែងកើតហេតុ និង​បណ្តាលឱ្យ​បុរស​ម្នាក់ទៀត រងរបួស​ស្រាល​ដោយសារ ជន​ត្រូវ​ចោទ គួ​ង ស៊ីថន អាយុ​៤២​ឆ្នាំ នេះ ស្រវឹងស្រា​ជោកជាំ ហើយ​បាន​បើករថយន្ត​ម៉ាក​អាល់​ហ្វា​តបុ​ករួច​កិន មើលទៅ​គួរ​ឲ្យ​រន្ធត់​។ ហេតុការណ៍​នេះ បង្ក​ការភ្ញាក់ផ្អើល​នៅវេលា​ម៉ោង​០៨​យប់ ថ្ងៃទី​២៣ ខែមករា ឆ្នាំ​២០២១ ស្ថិត​ត្រង់ចំណុច​មុខ​បុរី​ប៉េង​ហួត ខាងកើត​ច្រមុះជ្រូក​ស្ទឹងមានជ័យ ចម្ងាយ​ប្រហែល​៥០​ម៉ែត្រ តាម​បណ្ដោយ​ផ្លូវ​២១៧ ក្នុង​សង្កាត់​ស្ទឹងមានជ័យ​ទី​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​

​នារី​គ្រោះ​មានឈ្មោះ លឹម ស្រី​ហេង អាយុ​២៨​ឆ្នាំ មុខរបរ​លក់ដូរ រស់នៅ​ផ្ទះ​លេខ​២៤ ផ្លូវ​១៨ ក្នុង​បុរី​ពិភពថ្មី​ចំការ​ដូង សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី ភ្នំពេញ ជិះ​ម៉ូតូ​ម៉ាក​ស្គូ​ពី ស៊េរី​ឆ្នាំ​២០២០ ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 1II-9166 ត្រូវបាន​សាច់ញាតិ​ប្រាប់ថា​នៅសល់តែ ១០​ថ្ងៃ​ទៀត​ប៉ុណ្ណោះ នាង​នឹង​ចូល​រោងការ​ហើយ​។​

​ចំណែក​ជនរងគ្រោះ​រង​របួសស្រាល​មានឈ្មោះ ហ៊ឹម សុភ័ក្ត្រ ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ មុខរបរ​ជាងភ្លើង មាន​ស្រុកកំណើត​នៅ​ស្រុក​កោះអណ្តែត ខេត្តតាកែវ ជិ​ម៉ូតូ​ម៉ាក​ឌ្រី​ម​សង់ ស៊េរី​ឆ្នាំ​២០១៧ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​តាកែវ 1N-8939 ៕ រក្សា​សិទ្ធិ​ដោយ ពិសិដ្ឋ CEN​

spot_img
×