តាកែវ៖ ថ្លែងក្នុងពិធីដាក់សម្ពោធឲ្យប្រើប្រាស់អាគារសិក្សា ចំនួន ២ខ្នង កម្ពស់២ជាន់ នៅស្រុកពីរផ្សេងគ្នា ក្នុងខេត្តតាកែវ នូវសាលាបឋមសិក្សាអង្គកំណប់ និងវិទ្យាល័យសុខអានដូងខ្ពស់ និងប្រកាសដាក់ឲ្យដំណើរការអនុវត្ត គម្រោងភូមិមិត្តភាព កម្ពុជា-ចិន ដើម្បីកាត់បន្ថយភាពក្រីក្រនៅភូមិតានន នាព្រឹកថ្ងៃទី ២៩ ខែមករា ឆ្នាំ២០២១នេះ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានលើកឡើងថា អាគារសាលារៀនថ្មីស្រឡាងដែលជាអំណោយភាគីមិត្តចិននេះ វាពិតសំខាន់ខ្លាំងណាស់ដល់បងប្អូនប្រជាពលរដ្ឋដែលអាចឲ្យកូនៗចៅៗរបស់យើង បានរៀនសូត្រក្រេបយកចំណេះវិជ្ជា ពង្រឹងសមត្ថភាពខ្លួនឲកាន់តែរឹងមាំទៅថ្ងៃខាងមុខ ជួយបម្រើរដល់ការងារក្នុងសង្គមជាតិឲកាន់តែមានភាពរីកចម្រើនទៅមុខ ។
ឯកឧត្តមរដ្ឋមន្ត្រីបន្តថា ឃុំដូង ស្រុកបាទី ខេត្តតាកែវមានសំណាងជាងគេ ខណៈដែលសមាគមន៍ចិន បានលើកឲ្យមានដំណើរការគម្រោងថ្មីមួយទៀត ដែលមានទំហំទឹកប្រាក់ ចំនួន ១,៤លានដុល្លារ ក្នុងគម្រោងភូមិមិត្តភាពកម្ពុជា-ចិន ដើម្បីកាត់បន្ថយភាពក្រីក្រនៅក្នុងភូមិតានន ដូច្នេះសុំឲក្រុមការងារទាំងអស់ ជាពិសេសបងប្អូនប្រជាពលរដ្ឋផ្ទាល់តែម្តង ត្រូវខំប្រឹងប្រែងថែមទៀតធ្វើយ៉ាងម៉េចធ្វើឲ្យទំនាក់ទំនង រវាងប្រទេសយើងទាំងពីរនេះឲ្យបានកាន់តែល្អបន្ថែមទៀត ដើម្បីធ្វើយ៉ាងណាឲគម្រោងនេះទទួលបានជោគជ័យ និងក្លាយជាគំរូដល់ល្អ ក្នុងការអភិវឌ្ឍន៍នៅក្នុងភូមិតានននេះ ឲ្យមានការរីកចម្រើនកាន់តែល្អប្រសើរឡើង ជាគំរូដល់ភូមិឃុំដ៏ទៃទៀត ដើម្បីឲគេយកគំរូតាម ក្នុងការចូលរួមចំណែកជាមួយនិងរាជរដ្ឋាភិបាលកម្ពុជា ក្នុងការកាត់បន្ថយភាពក្រីក្រ ៕ រក្សាសិទ្ធិដោយ៖តាកែវ