ខេត្តស្វាយរៀង៖ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ នៅវេលាម៉ោង៧និង២០នាទីយប់ មានករណីភ្លើងឆេះចំការអំពៅរបស់ក្រុមហ៊ុនកុយសារ៉េន អស់ចំនួន៥,៥ហិកតាស្ថិតនៅភូមិត្រពាំងផ្លាំង ឃុំព្រៃតាអី ស្រុកស្វាយទាបខេត្តស្វាយរៀងសមត្ថកិច្ចដាក់ការសង្ស័យថា មានជនមិនស្គាល់មុខលួចដុត។
លោកអនុសេនីយ៍ឯក ស៊ឹម សុខា នាយប៉ុស្ត៍នគបាលរដ្ឋបាលឃុំព្រៃតាអីបានឲ្យដឹងថា ក្រោយពីក្រុមហ៊ុនរាយការណ៍ មកនគបាលប៉ុស្តិ៍រដ្ឋបាលឃុំព្រៃតាអី និងនគបាលការពារព្រំដែនប៉ុស្តិ៍ច្រកទ្វាតំបន់ព្រំដែនព្រៃតាអី ភ្លាមកម្លាំងសមត្ថកិច្ចបានចុះអន្តរាគមន៍ ជួយពន្លត់ភ្លើងដែលឆេះចំការអំពៅ នោះហើយភ្លើងបានរលត់នៅវេលាម៉ោង៨និង៤០នាទីយប់ ដោយកម្មករបានយកត្រាក់ទ័រដឹកទឹក បាញ់ពន្លត់និងបាញ់ទឹកដាក់អំពៅ នៅខាងមុខភ្លើងរហូតគ្រប់គ្រង បានមិនឆេះរាលដាលបន្តទៅចំការក្បែនោះទៀត។ សមត្ថកិច្ចដាក់ការសង្ស័យថា មូលហេតុជនមិនស្គាល់មុខលួចដុត។ បច្ចុប្បន្នកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃតាអី សហការជាមួយប៉ុស្តិ៍នគរបាលច្រកទ្វារតំបន់ព្រំដែនព្រៃតាអី ចុះស្រាវជ្រាវរកមុខសញ្ញា ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់។
សមត្ថកិច្ចបានឲ្យដឹងទៀតថា នៅរដូវប្រមូលទិនផលអំពៅស្ករ តែងតែមានភ្លើងឆេះចំការអំពៅជាញឹកញាប់ ក៏ប៉ុន្តែមិនដែលរកឃើញមូលហេតុ នៃការឆេះអំពៅនេះបានច្បាស់លាស់នោះទេ ហើយក៏មិនដែលចាប់បានជនសង្ស័យណាម្នាក់នោះដែរ ដោយចំការអំពៅរបស់ក្រុមហ៊ុនរាប់ពាន់ហិកតា ដាំនៅតាមបន្ទាត់ព្រំដែនឆ្ងាយពីផ្ទះអ្នកស្រុកដូច្នេះពិបាកនិងគ្រប់គ្រង ហើយពេលមានភ្លើងឆាបឆេះគឺដាក់ការសង្ស័យ ថាមានមនុស្សលួចដុត ចេតនាឈ្នានិះ៕រក្សាសិទ្ធិដោយ៖ វ៉ៃកូ