ស្ទឹងត្រែង ៖ ប្រភពព័ត៌មានបានរាយការណ៍ឲ្យដឹងថា សិប្បកម្មកែច្នៃឈើប្រមាណជា ១០ កន្លែង នៅក្នុងឃុំស្រែគរ ស្រុកសេសាន ខេត្តស្ទឹងត្រែង ប៉ុន្តែមិនមានការចុះបង្ក្រាបទេ គឺមានតែអ្នកទៅប្រមូលលុយ។
ប្រភពបានឱ្យដឹងទៀតថា សិប្បកម្មទាំងនោះ បានកែច្នៃឈើពាក់កណ្តាលសម្រេច ហើយបានដឹកតាមរថយន្តប្រភេទសាំយ៉ុង ចេញពីក្នុងតំបន់វារីអគ្គិសនីសេសានក្រោម ២ មកទម្លាក់នៅតាមព្រៃចម្ការស្វាយចន្ទី បន្តដឹកចេញទៅក្រៅខេត្ត។ ឈើដែលអាចចេញពីតំបន់បាតអាងបាន គឺត្រូវឆ្លងកាត់ប៉ុស្តិ៍ត្រួតពិនិត្យរបស់កងរាជអាវុធហត្ថនៅតំបន់នោះ។
ករណីដឹកជញ្ជូនលួចលាក់បែបនេះ ទំនងជាមានការត្រូវរ៉ូវគ្នាជាមួយអ្នកការពារលាក់បាំង និងលោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត ទើបអាចដឹកចេញទៅក្រៅខេត្តបាន។ បើសិនជាគ្មានការអនុញ្ញាតឱ្យឆ្លងកាត់ប៉ុស្តិ៍ត្រួតពិនិត្យទេនោះ ឈើទាំងរថយន្តក៏មិនអាចដឹកចេញរួចដែរ៕ រក្សាសិទ្ធិដោយ ៖ សំណាង