Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទិវា​អន្តរជាតិ​រំលឹក​ដល់​ជនរងគ្រោះ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ឆ្នាំនេះ​ធ្វើឡើង ខណៈ​ចំនួន​គ្រោះថ្នាក់​ចរាចរណ៍ មានការ​ថយចុះ​៩៤២​ករណី​

​ខេត្តកណ្ដាល ៖ ទិវា​អន្តរជាតិ​រំលឹក​ដល់​ជនរងគ្រោះ​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ នៅតែ​ត្រូវបានធ្វើ​ឡើងជា​រៀងរាល់ឆ្នាំ បើទោះបីជា រាជរដ្ឋាភិបាល​កម្ពុជា បានទទួល​ជោគជ័យ​លើ​ការ​រឹតបន្ដឹង​ច្បាប់​ចរាចរណ៍​នៅ​ឆ្នាំ​២០២០​កន្លងទៅ តាមរយៈ​ការកាត់បន្ថយ​បាន​នូវ​ចំនួន​គ្រោះថ្នាក់ អ្នករបួស និង​អ្នកស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​នៅលើ​ដងផ្លូវ​ក៏ដោយ ជាក់ស្ដែង ឆ្នាំនេះ​ត្រូវបាន​ធ្វើឡើង​ក្រោម​អធិបតីភាព សម្ដេច​ក្រឡាហោម​សខេង​ឧបនាយករដ្ឋមន្ត្រី​ប្រធាន​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក និង​មានការ​អញ្ជើញ​ចូលរួម​ពី លោក​ទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ជា​អនុប្រធាន​អចិន្ដ្រៃយ៍ នៃ​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ព្រមទាំង​មន្ត្រី​ពាក់ព័ន្ធ​ជាច្រើនរូប​ទៀត​បាន​ចូលរួម​។

​តាម​របាយការណ៍​ពី​ក្រសួងមហាផ្ទៃ បាន​ឲ្យ​ដឹងថា គ្រោះថ្នាក់​ចរាចរណ៍​នៅ​ឆ្នាំ​២០២០ កើតឡើង​ចំនួន ៣,១៧៩​ករណី ធៀប​នឹង​ឆ្នាំ​២០១៩ កើតឡើង ចំនួន ៤,១២១​ករណី ថយចុះ​ចំនួន ៩៤២​ករណី​។ ដោយឡែក អ្នកស្លាប់​ដោយសារ​គ្រោះថ្នាក់ នៅ​ឆ្នាំ​២០២០ ចំនួន ១,៦៤៦​នាក់ ធៀប​នឹង​ឆ្នាំ​២០១៩ ចំនួន ១,៩៨១​នាក់ ថយចុះ​ចំនួន ៣៣៥​នាក់​។​

​របាយការណ៍​បញ្ជាក់ថា មូលហេតុ​ដែល​នាំ​ឲ្យ​មាន​គ្រោះថ្នាក់ បណ្ដាលមកពី​ល្បឿន ៣៣​ភាគរយ​, មិន​គោរព​សិទ្ធិ ២៤​ភាគរយ​, មិន​ប្រកាន់​ស្ដាំ ១៥​ភាគរយ​, បើក​វ៉ា​ជែង​គ្រោះថ្នាក់ ១០​ភាគរយ​, បត់​ឆ្វេង ស្ដាំ មិន​ប្រយ័ត្ន ៩​ភាគរយ​, ស្រវឹង ៥​ភាគរយ​, កត្តា​យាន ៣​ភាគរយ និង​ងងុយ ១​ភាគរយ​៕ រក្សា​សិទ្ធិ​ដោយ ពិសិដ្ឋ CEN​

    

×