Tuesday, November 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មាតាបិតា​ឬ​អាណា​ព្យា​បាល សូមជួយ​ជំរុញ​កូនចៅ ឲ្យ​បាន​រៀន​ចប់​ចុង​ចប់​ដើម បើ​មាន​ជីវភាព​ខ្វះខាត​ឲ្យ​កូន​រៀន​បន្ត ត្រូវ​សួរនាំ​អាជ្ញាធរ​ក្នុងការ​ស្វែងរក​នូវ​អាហារូបករណ៍​ឲ្យ​ពួកគេ​សិក្សា​បន្ត​

​បាត់ដំបង ៖ ទីស្ដីការគណៈរដ្ឋមន្ត្រី តាមរយៈ​ស្ថាប័ន​វេទិកា​សម្ព័ន្ធ​សង្គម​ស៊ីវិល បានប្រគល់​ជួន​សម្ភារ​សិក្សា និង​សម្ភារ​សុខាភិបាល​មួយចំនួន​ដល់​សិស្ស​ជាង​៥​ពាន់​នាក់​នៅ​ខេត្តបាត់ដំបង​គឺជា​មូលនិធិ​ចិន ដើម្បី​កាត់បន្ថយ​ភាពក្រីក្រ​និង​បង្ហាញ​នូវ​សេចក្តីស្រឡាញ់ ចំពោះ​ប្រជាពលរដ្ឋ​កម្ពុជា ពី​សំណាក់​ពលរដ្ឋ​ចិន ក៏ដូចជា​ការ​រឹតចំណង់​សាមគ្គីភាព​នៃ​ប្រទេស​ទាំងពីរ​។​

​លោក យឹម សៀ​ប អភិបាលរង​ខេត្តបាត់ដំបង បាន​ជំរុញ​ទៅ​សិស្សានុសិស្ស បន្ទាប់ពី​បាន​សម្ភារ​សិក្សា​នេះ ត្រូវខិតខំ​រៀនសូត្រ ហើយ​សម្រាប់​មាតា​បី​តា​ឬ​អាណា​ព្យ​បាល សូមជួយ​ជំរុញ​កូនចៅ ឲ្យ​បាន​រៀន​ចប់​ចុង​ចប់​ដើម​និង​បើ​មាន​ជីវភាព​ខ្វះខាត ពុំមាន​លទ្ធភាព​ឲ្យ​កូន​រៀន​បន្ត ត្រូវ​សួរនាំ​អាជ្ញាធរ​ក្នុងការ​ស្វែងរក​នូវ​អាហារូបករណ៍​ឲ្យ​ពួកគេ​សិក្សា​បន្ត​។​
​ឯកឧត្តម ប៉ៃ សំបូរ អគ្គលេខាធិការដ្ឋាន​វេទិកា​សម្ព័ន្ធ​សង្គម​ស៊ីវិល នៃ​ទីស្ដីការគណៈរដ្ឋមន្ត្រី​ក្នុង​ពិធី​ចែក​សម្ភារ​សិក្សា​ដល់​សិស្សានុសិស្ស​នៅ​ស្រុក​ឯក​ភ្នំ កាលពី​ថ្ងៃទី​០១​ខែកុម្ភៈ ឆ្នាំ​២០២១ បាន​មានប្រសាសន៍ថា​សម្ភារ​ទាំ​ង​អស់នេះ​គឺជា​មូលនិធិ​ចិន ដើម្បី​កាត់បន្ថយ​ភាពក្រីក្រ​និង​បង្ហាញ​នូវ​សេចក្តីស្រឡាញ់ ចំពោះ​ប្រជាពលរដ្ឋ​កម្ពុជា ពី​សំណាក់​ពលរដ្ឋ​ចិន ក៏ដូចជា​ការ​រឹង​ចំណង់​នូវ​សាមគ្គីភាព​នៃ​ប្រទេស​ទាំងពីរ ។​ការផ្ដល់​នេះ​ទៀត ដើម្បី​ពញាក់​ដល់​សិស្សានុសិស្ស​ឲ្យ​ខិតខំ​សិក្សា​រៀនសូត្រ ព្រោះ​មានតែ​ចំណេះដឹង​នោះទេ ដែល​អាចជួយ​អភិវឌ្ឍ​ប្រទេសជាតិ​ឲ្យ​មានការ​រីកចម្រើន ខណៈដែល​សកម្មភាពរ​បស់​វេទិកា​សម្ព័ន្ធ​សង្គម​ស៊ីវិល បាន​ជួយ​លើ​ការងារ​សុខាភិបាល ការ​ផ្ដល់នូវ​អណ្ដូងទឹក​និង​ជំនួយ​ផ្សេងៗ​ទៀត​នៅតាម​មូលដ្ឋាន​។​

​លោក យី សុង​គី ប្រធាន​មន្ទីរអប់រំ យុវជន និង​កីឡា បាន​មានប្រសាសន៍​ឲ្យ​ដឹងថា​សាលា​ដែល​ត្រូវបាន​នូវ​សម្ភារ​សិក្សា និង​សម្ភារ​សុខាភិបាល ពី​មូលនិធិ​ចិន​នេះ មាននៅ​ក្រុង​បាត់ដំបង ស្រុក​ឯក​ភ្នំ និង​ស្រុក​បាណន់​។​ល​។​៕ រក្សា​សិទ្ធិ​ដោយ ៖ អ៊ុង​សា​រុំ​

×