Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សិក្ខាសាលា​ស្តីពី “ បដិសណ្ឋារកិច្ច​ល្អ ទេសចរណ៍​មាន​សុវត្ថិភាព “ នៅ​មាត់​ច្រកទ្វារព្រំដែន​អន្តរជាតិ​ព្រៃ​វ​ល្លិ៍​

​ខេត្តស្វាយរៀង ៖ លោក ហោ សារុន រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍​នៅ​ព្រឹក​ថ្ងៃទី​២​ខែកុម្ភៈ​ឆ្នាំ​២០២១ បាន​អញ្ជើញ​ជា​អធិបតី​នៅក្នុង​អង្គសិក្ខាសាលា​ស្តីពី “ បដិសណ្ឋារកិច្ច​ល្អ ទេសចរណ៍​មាន​សុវត្ថិភាព “ ដែល​បាន​ប្រារព្ធ​ធ្វើឡើង នៅ​មាត់​ច្រកទ្វារ​អន្តរជាតិ​ព្រៃ​វ​ល្លិ៍​ខេត្តស្វាយរៀង​។​

​អញ្ជើញ​ចូលរួម​នៅក្នុង​ពិធី​នោះដែរ​រួមមាន​លោក តូច ប៉ូ​លី​វ៉ា អភិបាលរង​ខេត្ត ឧ​ត្ត​ម​សេនីយ៍​ឯក គឿន សុភ​ត្រា អនុប្រធាននាយកដ្ឋាន​អន្តោរ​ប្រវេសន៍ លោក​ប្រធាន​ទីស្នាក់ការ​មាត់ច្រក​ទ្វា​រ​ព្រំដែន​អន្តរជាតិ លោកនាយ នាយរង​ប៉ុស្តិ៍ ច្រកទ្វារព្រំដែន​អន្តរជាតិ ព្រមទាំង លោក លោកស្រី សមាជិក សមាជិកា ប្រតិភូ​អមដំណើរ​ជាច្រើនរូប​ទៀត​។

​លោក តូច ប៉ូ​លី​វ៉ា អភិបាលរង​ខេត្ត បាន​មានប្រសាសន៍ថា :​ក្នុងនាម លោក ម៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀង លោក មាន​ក្តី​សោមនស្ស រីករាយ​ក្រៃលែង ដែល​បាន​ចូលរួម​ក្នុង​សិក្ខាសាលា​ស្តីពី “ បដិសណ្ឋារកិច្ច​ល្អ ទេសចរណ៍​មាន​សុវត្ថិភាព ” ជាមួយ លោក លោកស្រី​ប្រធាន​អង្គភាព និង​មន្ត្រី​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​ខេត្ត ដែល​រៀបចំ​ទ្បើង​ដោយ​គណៈកម្មាធិការ អន្តរក្រសួង សហការ​នឹង​រដ្ឋបាល​ខេត្តស្វាយរៀង ព្រមទាំង​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​វេលា​ឱកាស​នេះ ។​

​លោក​បាន​មានប្រសាសន៍​បន្តទៀតថា ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ និង​ប្រកបដោយ​គតិបណ្ឌិត​រប​ស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា កម្ពុជា​បច្ចុប្បន្ន​មាន​សុខសន្តិភាព ស្ថេរភាព​សង្គម សណ្តាប់ធ្នាប់​ពេញ លេញ និង​មានការ​អភិវឌ្ឍ​រីកចម្រើន​លើ​គ្រប់​វិស័យ ។

​បើ​និយាយ​អំពី​សក្តានុពល​ទេសចរណ៍​ជា​លក្ខណៈ​ធម្មជាតិ ប្រវត្តិសាស្ត្រ​នោះ ខេត្តស្វាយរៀង​ពុំ​អំណោយផល​ទេ ប៉ុន្តែ​ខាង​ផ្នែក​ឧស្សាហកម្ម​ទេសចរណ៍ ខេត្តស្វាយរៀង​បាន​នឹង​កំពុងអភិវឌ្ឍន៍​ខ្លួន​ជា​បណ្តើរៗ ដើម្បី​ក្លាយទៅជា​តំបន់​ទាក់ទាញ​ទេសចរ​ដ៏​សំខាន់ ក្នុងចំណោម​តំបន់​គោលដៅ​ទាក់ទាញ​ទេសចរ​ដ៏ទៃទៀត​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។ ខេត្តស្វាយរៀង ជា​តំបន់​ដែលមាន​ទីតាំង​ជាប់​នឹង​ព្រំប្រទល់​បូរណភាព ទឹកដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សាធារណៈរដ្ឋ​សង្គមនិយម​វៀតណាម សព្វថ្ងៃនេះ យើង​សង្កេតឃើញថា ភ្ញៀវទេសចរ​ឆ្លងខេត្ត​ស្វាយរៀង មាន​ចំនួន​ថយចុះ​ក្នុងអំឡុងពេល​នៃ​ការផ្ទុះ​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ (Covid-19) ប៉ុន្តែ​បើទោះជា​យ៉ាងនេះ​ក្ដី ដោយ​អនុវត្តតាម​កម្មវិធី និង​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល​កម្ពុជា និង​ដោយមាន​ការចូល​រួមសហកា​រ​ពី​គ្រប់​បណ្តា​សមត្ថកិច្ច​ពាក់ព័ន្ធ ប្រជាពលរដ្ឋ និង​អាជ្ញាធរ​ដែនដី​គ្រប់លំដាប់​ថ្នាក់ បានធ្វើ​ឲ្យ​ការចាត់តាំង ជម្រុញ​ការអនុវត្ត​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព ទទួលបាន​លទ្ធផល​វិជ្ជមាន​គួរ​ទី​មោទនៈ ដែល​បានធ្វើ​ឲ្យ​សភាពការណ៍​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ សាធារណៈ និង​របៀបរៀបរយ​នៅ​ទូទាំង​ខេត្ត​មាន​លក្ខណៈ​ល្អប្រសើរ ។

​ចំពោះ​ការងារ​គ្រប់គ្រង​ច្រកទ្វារព្រំដែន រដ្ឋបាលខេត្ត បាន​ខិតខំ​ពង្រឹង​ការគ្រប់គ្រង​ច្រកទ្វារព្រំដែន​ទាំង​០៨​កន្លែង អោយមាន​ដំណើរ​ការល្អ និង​អនុវត្ត​ត្រឹមត្រូវ​តាម​គោលការណ៍​ច្បាប់ និង​បាន​យកចិត្តទុកដាក់ ក្នុងការ​សម្របសម្រួល​ជូន​ដល់​អ្នកដំណើរ និង​ការ​ចរាចរណ៍​ទំនិញ​ចេញ ចូល​ឆ្លងកាត់​ច្រកទ្វារព្រំដែន ដោយ​អនុវត្ត​ត្រឹមត្រូវ​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​។​

​ក្នុងឱកាស​នោះ​លោក ហោ សារុន រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍​បាន​មានប្រសាសន៍ថា គោលបំណង​នៃ​ការរៀបចំ​សិក្ខាសាលា​នា​ថ្ងៃនេះ គឺ​ដើម្បី​ពង្រឹង​ការយកចិត្តទុកដាក់​លើ​ការងារ​បដិសណ្ឋារកិច្ច​ល្អ​រួសរាយ​រាក់ទាក់​ភ្ញៀវ​ទេសចរណ៍​នៅ​ច្រកទ្វារព្រំដែន​អន្តរជាតិ​ព្រៃ​វ​ល្លិ៍​ដែលជា​ច្រកទ្វារ​សេដ្ឋកិច្ច​និង​ទេសចរណ៍​មួយ​យ៉ាងសំខាន់​ដោយ​ធានា​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់​ក្នុង​ការរក្សាសន្តិសុខ​សុវត្ថិភាព​ទេសចរណ៍​អោយបាន​ល្អប្រសើរ​ព្រមទាំង​មានការ​ចូលរួម​សហកា​រ​ពី​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​សមត្ថកិច្ច​គ្រប់លំដាប់​ថ្នាក់​ក្នុង​ការរក្សាសន្តិសុខ​សុវត្ថិភាព​ទេសចរណ៍​តាម​គោលដៅ​ទេសចរណ៍​នានា​ក្នុង​ខេត្ត​។​

​លោក​បាន​មានប្រសាសន៍​បន្តទៀតថា នៅក្នុង​បរិបទ​វិបត្តិ​សកល​នៃ​ជំងឺ​កូ​វីដ​19 ដែល​កំពុង​ឆ្លង​រាតត្បាត​នៅ​បណ្ដា​ប្រទេស​ជាច្រើន​លើ​សកលលោក​បានធ្វើឱ្យ​វិស័យ​ទេសចរណ៍​វិស័យ​ធ្វើដំណើរ​វិស័យ​ដឹកជញ្ជូន​ឆ្លងកាត់​ព្រំដែន​មានការ​ប៉ះពាល់​យ៉ាងខ្លាំង​។ ក្នុង​ឆ្នាំ 2020​កន្លងទៅ​ថ្មីៗ​កម្ពុជា​ទទួលបាន​ទេស​ចរ​អន្តរជាតិ​ចំនួន​ប្រមាណ ១ លាន 3 សែន​នាក់ ថយចុះ 80, 2% ធៀប​នឹង​ឆ្នាំ 2019 កន្លងទៅ​ភ្ញៀវទេសចរ​ក្នុងស្រុក​ធ្លាក់​ក្នុង​រង្វង់​ប្រមាណ​20 ភាគរយ​ជាមួយ​ការបាត់បង់​ប្រាក់ចំណូល​ប្រមាណ 3 ប៊ី​លាន​ដុល្លារ​សហរដ្ឋអាមេរិក​។​

​សម្រាប់​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​លោក​បណ្ឌិត​ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បានដាក់​ចេញ​នូវ​យុទ្ធសាស្ត្រ​គាំទ្រ​និង​សកម្មភាព​ឆ្លើយតប​នានា​ដូចជា​ការដាក់ចេញ​វិធានការ​សុវត្ថិភាព​ទេសចរណ៍​ការជំរុញ​ច​ល​នា​ទេសចរណ៍​ផ្ទៃក្នុង​និង​ការរៀបចំ​ផែនទី​ចង្អុល​ផ្លូវ​ក្នុង​ការរៀបចំ​ស្តារ​និង​លើកស្ទួយ​វិស័យ​ទេសចរណ៍​កម្ពុជា​ឡើងវិញ​ក្នុងកំឡុងពេល​និង​ក្រោយ​វិបត្តិ​ជំងឺ​កូ​វីដ​19​។ រាជរដ្ឋាភិបាល​កម្ពុជា​ដាក់ចេញ​ផែនទី​ចង្អុល​ផ្លូវ​ស្ដីពី​ផែនការ​ស្ដារ​និង​លើកស្ទួយ​វិស័យ​ទេសចរណ៍​កម្ពុជា​ក្នុង​និង​ក្រោយ​វិបត្តិ​ជំងឺ​កូ​វិដ​19​ដោយ​បែង​ចែកជា​បី​ដំណាក់កាលៗ​ផងដែរ ៕ រក្សា​សិទ្ធិ​ដោយ​៖ វ៉ៃ​កូ​

×