Wednesday, October 9, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ប្រជាពលរដ្ឋ​និយាយថា បើសិនជា​គ្មាន​ឈ្មួញ​ទៅរក​ទិញ​ទេនោះ អ្នកភូមិ​ក៏​មិន​ចូល​ព្រៃ​កាប់​ឈើ​ដែរ​

​ស្ទឹងត្រែង​៖ តាម​ប្រភពពី​ប្រជាពលរដ្ឋ​បាន​ប្រាប់ឱ្យដឹង​នៅ​ថ្ងៃទី ២ ខែកុម្ភៈ ឆ្នាំ​២០២១​ថា មាន​ឈ្មួញ​ទៅ​ពី​ខាងក្រៅ ដើរ​ទិញ​ឈើ​ពី​អ្នកភូមិ​យកមក​ស្តុក​ទុក​នៅតាម​ផ្ទះ​ប្រជាពលរដ្ឋ ក្នុងភូមិ​នៅ​ខាងកើត​ទន្លេសេកុង ស្ថិតក្នុង​ភូមិ​បាន​ហួយ ឃុំ​សេកុង ស្រុក​សៀម​ប៉ាង ខេត្តស្ទឹងត្រែង ដើម្បី​រង់ចាំ​ឱកាសល្អ​ដឹក​ចេញពី​ស្រុក​សៀម​ប៉ាង ទៅកាន់​ខេត្ត​ផ្សេង​។​

​អ្នកភូមិ​បាន​ប្រាប់ទៀតថា ពួកគេ​មិន​ស្គាល់​ថៅកែ​ឈើ​នោះទេ គឺ​គ្រាន់​តែមាន​គេ​ឲ្យ​ប្រជាពលរដ្ឋ​ទៅរក​កាប់​ឈើ​ដឹក​យកមក​លក់​ឲ្យ​ពួកគេ​។ ពេល​ឈ្មួញ​ទិញ​ឈើ​រួច​មិនទាន់​ដឹក​ទៅណា​ទេ គឺ​យកមក​ផ្ញើ​តាម​ផ្ទះ​អ្នកភូមិ​ឲ្យ​ជួយ​មើល​ការខុស​ត្រូវជា​បណ្ដោះអាសន្ន​តែប៉ុណ្ណោះ​។ ឈើ​នោះ​ត្រូវបាន​គេ​ដឹក​ចេញពី​តំបន់​ព្រៃ ដែលមាន​ចម្ងាយ​ច្រើន​គីឡូម៉ែត្រ ពី​ភូមិ​ហើយ​យកមក​លក់​ឲ្យ​ឈ្មួញ​។ អ្នកភូមិ​បាន​ចូល​ព្រៃ ២ ទៅ ៣ ថ្ងៃ ទើបបាន​ឈើ​យកមក​លក់​ឲ្យ​ឈ្មួញ​។ បើសិនជា​គ្មាន​ឈ្មួញ​ទៅរក​ទិញ​ទេនោះ អ្នកភូមិ​ក៏​មិន​ចូល​ព្រៃ​កាប់​ឈើ​ដែរ ពីព្រោះថា​មុខរបរ​នេះ​គឺ​ខុសច្បាប់​។ ម្យ៉ាងទៀត មុននឹង​ដឹក​ចេញពី​ព្រៃ ក៏ត្រូវ​បង់​ឲ្យ​សមត្ថកិច្ច​អស់​ជាច្រើន​កន្លែង​ដែរ ទើប​ដឹកឈើ​ចេញពី​ព្រៃ​មក​លក់​ឲ្យ​ឈ្មួញ​រង់ចាំ​ទិញ​នៅក្នុង​ភូមិ​៕ រក្សា​សិទ្ធិ​ដោយ ៖ សំណាង​

spot_img
×