Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បញ្ជាក្រុមគ្រូពេទ្យដឹកស្ត្រី ដែលគេវះកាត់ភ្លេចកូនកន្សែងក្នុងពោះចេញពីលំនៅដ្ឋាន នៅថ្ងៃទី២៥ កុម្ភៈនេះ ទៅមន្ទីរពេទ្យកាល់ម៉ែតដើម្បីធ្វើការព្យាបាលបន្ត

spot_img

ខេត្តកំពង់ចាម៖នៅល្ងាចថ្ងៃទី២៤កុម្ភៈនេះ លោកអភិបាលខេត្ត បញ្ជាក្រុមគ្រូពេទ្យដឹកស្ត្រីរងគ្រោះ ដែលគេវះកាត់ភ្លេចកូនកន្សែងក្នុងពោះ ចេញពីលំនៅដ្ឋាន នៅថ្ងៃទី២៥កុម្ភៈនេះ ទៅមន្ទីរពេទ្យកាល់ម៉ែត ដើម្បីធ្វើការព្យាបាលបន្ត ដោយសោយហ៊ុយមានអស់ហើយ។

ពាក់ព័ន្ធសំណួសួរថា តើករណីគ្រូពេទ្យបង្អែកខេត្តកំពង់ចាម វះកាត់ភ្លេចកូនកន្សែង ក្នុងពោះស្ត្រីរងគ្រោះម្នាក់នោះ? លោកគួច ចំរើន អភិបាលខេត្តកំពង់ចាម បានមានប្រសាសន៍ប្រាប់ភ្នំពេញរីផតធ័រ កាលពីរសៀលថ្ងៃទី២៤ខែកុម្ភៈឆ្នាំ២០១៨នេះថា ៖ភាគច្រើនតាមយើងស្តាប់ព័ត៌មានគឺពិតប្រាកដទាំងអស់ ។ ប៉ុន្តែឥឡូវជនរងគ្រោះដើម្បីមកជួបគ្នាតទល់គ្នា ជជែកគ្នាសម្រុះសម្រួលគ្នា នៅឯមន្ទីរសុខាភិបាលខេត្តកំពង់ចាម ។

លោក គួច ចំរើន បានថ្លែងបញ្ជាក់ថា នៅព្រឹកថ្ងៃទី២៥នេះ គ្រូពេទ្យមួយក្រុមនឹងយករថយន្តពេទ្យទៅដឹកស្រ្តីរងគ្រោះដល់ផ្ទះឆ្ពោះទៅ មន្ទីរពេទ្យកាល់ម៉ែត ដើម្បីធ្វើការព្យាបាលបន្តរហូតជាសះស្បើយ ហើយរឿងសាហ៊ុយ ត្រូវបានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ចេញទាំងអស់។ លោក គួច ចំរើន ផ្ទាល់ក៏បានឧបត្ថម្ភថវិកាចំនួន៥លានរៀលផងដែរ សម្រាប់ការដោះស្រាយបញ្ហានៅចំពោះមុខ នោះគឺការហូបចុកនៅមន្ទីរពេទ្យ និងថ្លៃទឹកដោះគោះកូន។ បើតាមលោកអភិបាលខេត្ត សម្រាប់ដំណោះស្រាយមួយទៀតនោះ ខាងមន្ទីរសុខាភិបាលខេត្តកំពង់ចាម បានសងថ្លៃលើការវះកាត់ ដែលធ្វើឡើងនៅមន្ទីរពេទ្យេឯនជនក្នុងរាជធានីភ្នំពេញ ជូនស្រ្តីរងគ្រោះ និងក្រុមគ្រួសារទាំងអស់វិញ។ ចំពោះការធ្វេសប្រហែសរបស់ក្រុមគ្រូពេទ្យ ដែលធ្វើឲ្យភ្លេចកន្សែងនៅក្នុងពោះស្រ្តីរងគ្រោះនោះ លោក គួច ចំរើន បានអះអាងថា នៅពេលនេះ ខាងមន្រ្តីជំនាញសុខាភិបាល បាននិងកំពុងបន្តសួរនាំនិងស្រាវជ្រាវបន្ថែមទៀត ពាក់ព័ន្ធក្រមសីលធម៌ និងវិជ្ជាជីវៈគ្រូពេទ្យ ដើម្បីចាត់ការតាមនីតិវិធីនៅពេលក្រោយ។ សូមជម្រាបថា គ្រូពេទ្យនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម។

លោកបានបន្តថា ក្នុងរឿងនេះភាគីខាងជនរងគ្រោះវះកាត់ឆ្លងទន្លេ និងខាងសុខាភិបាល បានឯកភាពគ្នានិងស្រុះស្រួលគ្នាហើយ។ លោកអភិបាលខេត្ត បានបញ្ជាក់យ៉ាងដូច្នេះថា​ “ខ្ញុំបានចូលទៅសម្របសម្រួលដោយផ្ទាល់ ដោយភាគីទាំងពីរបានស្រុះស្រួលគ្នា គឺទី១ ការចាត់ចែងសម្រាប់ព្យាបាលជូនជនរងគ្រោះឲ្យបានជាសះស្បើយ ដោយមន្ទីរសុខាភិបាល បានចាត់គ្រូពេទ្យនឹងយក ឡានពេទ្យនៅថ្ងៃទី២៥កុម្ភៈនេះ ដឹកគាត់ចេញពីលំនៅដ្ឋាន ទៅមន្ទីរពេទ្យកាល់ម៉ែតដើម្បីធ្វើការព្យាបាល ហើយសោហ៊ុយសម្រាប់ការព្យាបាលទាំងស្រុងបន្តនៅមន្ទីរពេទ្យកាល់ម៉ែត គឺសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ជាអ្នកធានាក្នុងការចេញថ្លៃជូន ស្រ្តីរងគ្រោះទាំងស្រុង ។ ចំណែកខាងមន្ទីរសុខាភិបាលខេត្តកំពង់ចាម ក៏បានព្រមព្រៀងដោះស្រាយជូនទៅខាងក្រុមគ្រួសាររងគ្រោះនិងសម្រាប់អ្នកជំងឺ ថ្លៃដែលពួកគាត់បានទៅដេកព្យាបាលក្នុងរយៈពេលមួយខែក្រោយបន្ទាប់ពីធ្វើការវះកាត់ចេញពីមន្ទីរពេទ្យបង្អែកកំពង់ចាម និងសោហ៊ុយលើការព្យាបាលនៅមន្ទីរពេទ្យឯកជននានា នៅទីក្រុងភ្នំពេញ តម្លៃប្រមាណ៥០០០ដុល្លារ ហើយខ្ញុំគ្រាន់តែបន្ថែមសោហ៊ុយឲ្យទៅគាត់សម្រាប់ការហូបចុកនិងស្នាក់នៅព្យាបាល ចំនួន៥លានរៀលបន្ថែមទៀត”។

គួរបញ្ជាក់ថា គ្រូពេទ្យនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម បានបង្កការធ្វេសប្រហែសយ៉ាងធ្ងន់ធ្ងរបំផុត ដែលកម្រកើតមានឡើង ចំពោះស្ត្រីរងគ្រោះម្នាក់ ដែលបានសម្រាលកូន ដោយការវះកាត់ តែក្រោយសម្រាលកូនហើយ ស្ត្រីរងគ្រោះចេះតែមានការឈឺចាប់ក្នុងពោះខ្លាំងទៅៗរៀងរាល់ថ្ងៃ អស់រយៈពេលជាង៣ខែមកហើយ ទោះប្រើឱសថព្យាបាលយ៉ាងណាក៏មិនបាត់សោះ។ លុះដល់ទ្រាំមិនបាន ក៏សម្រេចចិត្តវះកាត់ម្ដងទៀត តែអ្វីដែលហួសចិត្ត យ៉ាងពន់ពេកនោះ មូលហេតុដែលនាំឲ្យស្ត្រីរងគ្រោះមានការឈឺចាប់ គឺមានកូនកន្សែងមួយដែលគ្រូពេទ្យភ្លេចក្នុងពោះ អំឡុងពេលវះកាត់សម្រាលកូននៅមន្ទីរបង្អែកខេត្តកំពង់ចាម។

ស្ត្រីរងគ្រោះដែលកំពុងស្ថិតក្នុងសភាពធ្ងន់ធ្ងរនេះ ឈ្មោះឌីម ស្រីមុំ ជាគ្រូបង្រៀននៅវិទ្យាល័យពាមជីកង បានមកសម្រាលកូនប្រុសម្នាក់ កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៧ នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម និងមានស្វាមីឈ្មោះមឿន សេងលី មានស្រុកកំណើតនៅភូមិពាមជីកង ឃុំពាមជីកង ស្រុកកងមាស ខេត្តកំពង់ចាម ។ ក្នុងលិខិតបញ្ជាក់កំណើតកូនរបស់ជនរងគ្រោះ ដែលបានធ្វើឡើងកាលពីថ្ងៃទី១ខែវិច្ឆិកា ឆ្នាំ២០១៧ ដែលមានចុះហត្ថលេខាដោយលោកវេជ្ជបណ្ឌិត ណែម ប៊ុនធឿន ប្រធានផ្នែកសម្ភពនិងរោគស្រ្តី និងដោយបានឃើញនិងឯកភាព ពីលោកវេជ្ជបណ្ឌិតចាប់ ច័ន្ធធិតា អនុប្រធានមន្ទីរពេទ្យខេត្តកំពង់ចាមផងដែរ។

ចំណែកប្អូនស្រីជនរងគ្រោះ បានបញ្ជាក់ថា កាលពីជាង៣ខែមុន បងស្រីបង្កើតរបស់ខ្លួនបានទៅសម្រាលកូនដំបូងនៅមន្ទីរបង្អែកខេត្តកំពង់ចាម ពេលនោះគ្រូពេទ្យថា បើសម្រាលតាមធម្មជាតិមិនបានឡើយ ទាល់តែសម្រាលដោយការវះកាត់។ ក្រោយគ្រូពេទ្យប្រាប់យ៉ាងដូច្នេះ ជនរងគ្រោះ និងក្រុមគ្រួសារក៏សម្រេចចិត្តវះតែម្ដង។ ក្រោយសម្រាលមិនបានប៉ុន្មានផង ស្ត្រីរងគ្រោះចេះតែមានការឈឺចុកចាប់ក្នុងពោះរហូត និងខ្លាំងទៅៗ ខណៈការពិនិត្យ និងការប្រើប្រាស់ឱសថតិចច្រើន ក៏បានធ្វើជាបន្តបន្ទាប់ដែរ តែអាការៈឈឺចាប់នោះមិនព្រមបាត់រសាយទៅវិញសោះ។

ប្អូនស្រីជនរងគ្រោះបានបន្តថា ដោយសារការឈឺចាប់ចេះតែមានសភាពធ្ងន់ធ្ងរទៅៗ ទើបក្រុមគ្រួសារ ក៏សម្រេចចិត្តបញ្ជូនស្ត្រីរងគ្រោះមកមន្ទីរពេទ្យ​ឯកជនមួយ នៅរាជធានីភ្នំពេញ ដើម្បីឆ្លុះមើលរកមូលហេតុ និងព្យាបាល ដល់ពេលឆ្លុះក៏ឃើញមានដុំម្យ៉ាងក្នុងពោះដែរ ប៉ុន្តែពេទ្យប្រាប់ថា ជាដុំក្នុងពោះធម្មតាដូចគេដូចឯងទេ ហើយប្រើតែថ្នាំចាក់ និងលេបទៅ នឹងធូរស្បើយហើយ ប៉ុន្តែមិនដូចការគិតនោះទេ ស្ត្រីរងគ្រោះនៅតែមានការឈឺចាប់ខ្លាំងទៅៗរាល់ថ្ងៃ ក៏សម្រេចចិត្តជាមួយក្រុមគ្រួសារថា វះកាត់ម្ដងទៀត ដើម្បីរកមូលហេតុនៃការឈឺចាប់ដ៏ធ្ងន់ធ្ងរនេះ នាថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៨។ ក្នុងពេលវះកាត់នោះ ស្រាប់តែឃើញកូនកន្សែងពណ៌សមួយ ប្រឡាក់ឈាមក្រហមនៅក្នុងពោះរបស់បងស្រីរបស់ខ្លួន ដែលនេះហើយជាមូលហេតុនាំឲ្យស្ត្រីរងគ្រោះឈឺចុកចាប់ អស់ពេលជាង៣ខែយ៉ាងដូច្នេះ ដែលម្នាក់ៗមានការហួសចិត្តយ៉ាងខ្លាំង ចំពោះការធ្វេសប្រហែសរបស់គ្រូពេទ្យនៅខេត្តកំពង់ចាម អំឡុងពេលស្ត្រីរងគ្រោះសម្រាលកូននោះ។

ដើម្បីបង្ហាញពីការធ្វេសប្រហែសក្នុងន័យជំរុញឲ្យមានការប្រុងប្រយ័ត្នទៅថ្ងៃមុខ ក្រុមគ្រួសារស្ត្រីរងគ្រោះបានជូនដំណឹងទៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាមដែរ ប៉ុន្តែអ្វីដែលហួសចិត្តនោះ ខាងមន្ទីរពេទ្យ ដែលមានគ្រូពេទ្យម្នាក់អះអាងថា ខ្លួនឯងជាអនុប្រធានមន្ទីរពេទ្យ បានប្រកែកមិនចង់ទទួលស្គាល់ការធ្វេសប្រហែសនេះឡើយ ដោយប្រាប់ថា ចាំសិន លុះដល់២-៣សប្ដាហ៍ក្រោយមក ក្រុមគ្រួសារជនរងគ្រោះបានសាកសួរទៅគ្រូពេទ្យកំពង់ចាម ជាបន្តបន្ទាប់ទៀត តែខាងគ្មានដំណោះស្រាយ ជូនជនរងគ្រោះនៅឡើយ៕ ដោយ៖បញ្ញាស័ក្តិ

spot_img
×