Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទៅលេង​ក្រុងព្រះសីហនុ អំឡុង​ចូលឆ្នាំថ្មី​ប្រពៃណី​ខ្មែរ នឹង​បាន​បើកបរ​លើផ្លូវ​ថ្មី ៣៤​ខ្សែ ដែល​ស្ថាបនា​រួចរាល់

spot_img

ព្រះសីហនុ ៖ ​ផ្លូវ​ចំនួន​៣៤​ខ្សែ ក្នុង​ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ គ្រោង​រួចរាល់​ទាំងអស់​នៅ​ចុងខែ​មីនា ឆ្នាំ​២០២១ នេះ និង​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ នៅក្នុង​ឱកាស​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ ដោយពេល​នេះ ក្រុមការងារ​កំពុងតែ​សម្អាត​ការងារ​ដែល​នៅ​សេសសល់​។

​នេះ​បើតាម​ការលើកឡើង​ក្នុង​កិច្ចប្រជុំ​ត្រួតពិនិត្យ ដឹក​ដោយ លោក យស់ ឆោម​ណា​រ៉ា​ឌី អនុរដ្ឋលេខាធិការ​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​លោក គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ នា​រសៀល​ថ្ងៃទី​០២ ខែកុម្ភៈ ឆ្នាំ​២០២១​។

​លោក គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ ខណ​:​ពេលនេះ កា​រកសា​ផ្លូវ ៣៤​ខ្សែ គឺ​នៅសល់តែ​ការងារ​រណប​ប៉ុណ្ណោះ ដូចជា ស្ថាបនា​បន្ទប់ទឹក​សាធារណៈ អាង​ប្រព្រឹត្ត​កម្ម ការ​អ៊ុត​កៅស៊ូ​បេ​ទី​មី​ណឺ ការបំពាក់​អំពូល​ភ្លើង​បំភ្លឺ​ផ្លូវ បំពាក់​កាំ​មេ​រ៉ា​សុវត្ថិភាព ការ​គូស​គំនូរ​ចរាចរណ៍ បំពាក់​ភ្លើង​ចរាចរណ៍ នៅលើ​ដងផ្លូវ​ជាដើម ក៏​កំពុង​ព​ន្លឿ​ន​ឲ្យ​ចាប់​រួចរាល់​ផងដែរ​។​

​អភិបាលខេត្ត​ព្រះសីហនុ អះអាងថា នឹង​ជំរុញ​ឱ្យ​ក្រុមហ៊ុន​នីមួយៗ​បង្កើន​ការងារ​ឱ្យបាន​ទ្វេដង ដើម្បី​ធ្វើយ៉ាងណា​ឱ្យ​ការងារ​ដែល​នៅ​សេសសល់​ត្រូវ​បញ្ចប់​នៅ​ចុងខែ​មីនា ឆ្នាំ​២០២១ ដើម្បី​រៀបចំ​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ក្នុងឱកាស​ពិធីបុណ្យ​ចូលឆ្នាំថ្មី ប្រពៃណី​ជាតិខ្មែរ ក្នុង​ខែមេសា ២០២១​។​

​ផ្លូវ​ទាំង​៣៤​ខ្សែ​នេះ ចែកចេញជា ៣​ប្រភេទ រួមមាន ៖

១- មហាវិថី​ចំនួន ៣​ខ្សែ ប្រវែង​ជាង ២២​គីឡូម៉ែត្រ ទទឹង ៥០​ម៉ែត្រ មាន​គន្លង​ផ្លូវ​រថយន្ត​៦​គន្លង (៣​ទៅ ៣​មក​)​។

២- វិថី ចំនួន ១៦​ខ្សែ មាន​ប្រវែង​ជិត ៥០​គីឡូម៉ែត្រ ទទឹង ២០​ម៉ែត្រ ទៅ ៤០​ម៉ែត្រ តាម​ស្ថានភាព​ផ្លូវ​។​

៣- អនុ​វិថី ចំនួន ១៥​ខ្សែ មាន​ប្រវែង​ជិត ១២​គីឡូម៉ែត្រ ទទឹងផ្លូវ​ពី ១៥​ម៉ែត្រ ទៅ​៤៥​ម៉ែត្រ តាម​ស្ថានភាព​ផ្លូវ​៕ រក្សា​សិទ្ធិ​ដោយ ពិសិដ្ឋ CEN​

spot_img
×