Saturday, July 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឡើងតខ្សែភ្លើង ក្នុងវត្តខុសបច្ចេកទេស ឆក់ស្លាប់បាត់បង់ជីវិតបុរសម្នាក់ភ្លាមៗនៅនឹងកន្លែង

spot_img

ភ្នំពេញ​៖​ បុរសម្នាក់បានបាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងកើតហេតុ ខណៈដែលបុរសម្នាក់នេះឡើងទៅតខ្សែភ្លើងនៅបង្គោលភ្លើង ដើម្បីបំភ្លឺក្នុងអារាមវត្ត តែដោយខុសបច្ចេកទេសក៏បានបណ្តាលអោយឆក់ស្លាប់តែម្តង។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង​ ១និង១៥នាទីរសៀល​ ថ្ងៃទី២៤​ ខែកុម្ភៈ​ ឆ្នាំ​២០១៨​ ស្ថិតនៅក្នុងវត្តនាគវ័ន​ សង្កាត់​បឹងកក់២​ ខណ្ឌទួលគោក​ រាជធានីភ្នំពេញ​។សពជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ​ ប៊ុន​ សង្ឃ​ ភេទប្រុស​ អាយុ​ ២៣ឆ្នាំ​ មុខរបរ​ ជាងតភ្លើង​ មានស្រុកកំណើតនៅស្រុកមេសាង​ ខេត្តព្រៃវែង។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា​ នៅមុនពេលកើតហេតុ​ គេបានឃើញជនរងគ្រោះឡើងទៅតភ្លើងបំភ្លឺផ្លូវនៅក្នុងវត្តនាគវ័ន ខណៈពេលកំពុងតែតភ្លើងនោះ​ ស្រាប់តែខុសបច្ចេកទេស​បណ្តាលអោយឆក់ស្លាប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងកើតហេតុតែម្តង។ ក្រោយមក​ ប្រជាពលរដ្ឋ និងព្រះសង្ឃបាននាំគ្នាទាក់ទងហៅរថយន្តសាម៉ុយមកអន្តរាគមន៍ជួយសង្គ្រោះ​ តែជាអកុសលជនរងគ្រោះខាងលើបានស្លាប់បាត់បង់ជីវិតទៅហើយ។

ក្រោយពីគ្រូពេទ្យពិនិត្យ លោកគ្រូពេទ្យបានបញ្ជាក់ថា ជនរងគ្រោះបានស្លាប់ហើយ តែក្រុមគ្រួសារមិនអស់ចិត្តក៏បាននាំគ្នាយកទៅកប់ដីខ្សាច់បន្តទៀត ព្រោះនៅស្រុករបស់គាត់គេថា បើកប់ដីខ្សាច់ទៅសង្ឃឹមថាមានជីវិតបន្តទៀត តែជាអកុសលគឺគ្មានអ្វីអាចជួយអោយមានជីវិតបានឡើយ។

ក្រោយមក​ទើបរាយការណ៍ប្រាប់ទៅអាជ្ញាធរមានសមត្ថកិច្ចអោយចុះមកកន្លែងកើត​ហេតុ​ ។នៅពេលដែលសមត្ថកិច្ចជំនាញធ្វើការពិនិត្យកោសល្យវិច្ឆយបានបញ្ជាក់ថា​ បុរសខាងលើ គឺពិតជាបានស្លាប់ដោយសារតែការឆក់ខ្សែកភ្លើងពិតប្រាកដមែន។
សពជនរងគ្រោះខាងលើ​ ត្រូវបានសមត្ថកិច្ចប្រគល់ជូនទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត៕ ដោយ៖បញ្ញាស័ក្តិ

spot_img
×