Wednesday, December 4, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ត្រៀម​យប់​នេះ មាន​ទូក​ឈើ ចេញពី​ញឺ​ន​ឃុំ​ស្ដៅ​ចូល​ខេត្តស្ទឹងត្រែង​

​ស្ទឹងត្រែង ៖ ឈើ​គ្រឿងផ្ទះ​ប្រមាណ​ពី ៨ ទៅ ១០ ម៉ែត្រគូប​ក្រុម​ឈ្មួញ​ប្រមូលគ្នា​ពី ១០ ទៅ ២០ នាក់ អូស​ទម្លាក់​ទឹកទន្លេ​សេកុង ត្រង់ចំណុច​អូរ​ញ៉ា​ង​ភូមិ​ញឺ​ន ឃុំ​ស្ដៅ ស្រុក​សេសា​ន ខេត្តស្ទឹងត្រែង​។​
តាម​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹង​ទៀតថា ឈើ​ប្រភេទ​គ្រឿងផ្ទះ​ខាងលើនេះ ត្រូវបាន​ឈ្មួញ​ចូលទៅក្នុង​ព្រៃ​ប្រើ​ម៉ាស៊ីន​ត្រង់​ស៊ី​ន័​រ កាត់​ផ្ដួលរំលំ​អារច្រៀក រួច​លើកដាក់​គោយន្ត​កន្ត្រៃ មក​ទម្លាក់​ក្បែរ​មាត់​ទន្លេសេកុង ត្រង់ចំណុច​អូរ​ញ៉ា​ង ភូមិ​ញឺ​ន ឃុំ​ស្ដៅ ដើម្បី​រង់ចាំ​ដឹក​ចេញ​បន្ត​។​

​ក្រោយពី​ឈើ​គ្រឿងផ្ទះ​ដែល​គេ​ដឹក​ចេញពី​ក្នុងព្រៃ មក​ទម្លាក់​នៅក្បែរ​មាត់​ទន្លេ​រួចជាស្រេច​
​នៅ​រសៀល​ថ្ងៃទី​៣​ខែកុម្ភៈ​នេះ ឈ្មួញ​បាន​ប្រមូលគ្នា​ប្រមាណ​ពី ១០ ទៅ ២០ នាក់ ត្រៀម​លើក​ឈើ​ដាក់​ទូក បន្ត​ដឹកយក​មកកាន់​ទី​រួម​ខេត្តស្ទឹងត្រែង​។​
ក្រុម​ឈ្មួញ​ទាំងនោះ មាន​អ្នកខ្លះ​បាន​ពាក់​ឯកសណ្ឋាន​ស្ថាប័ន​នគរបាល ដើម្បី​បន្លាច​ក្នុងការ​ដឹកជញ្ជូន​ឈើ​ពី​ព្រៃ​ចុះទូក​។ តាម​ការ​ឲ្យ​ដឹង​ទៀតថា មាន​សមត្ថកិច្ច​មួយចំនួន នៅ​ពី​ក្រោយខ្នង​ជំនួញ​ឈើ​គ្រឿងផ្ទះ ដឹក​ពី​ចំណុច​ភូមិសាស្ត្រ​ភូមិ​ញឺន ឃុំ​ស្ដៅ ស្រុក​សេសា​ន មកកាន់​ក្រុង​ស្ទឹងត្រែង​។​

​បើ​ពុំមាន​អ្នក​នៅ​ពី​ក្រោយខ្នង​ទេនោះ ពួកគេ​ក៏​មិន​ហ៊ាន​ពាក់​ឯកសណ្ឋាន​សមត្ថកិច្ច បន្លាច​ដល់​គេឯង​ដែរ​៕ រក្សា​សិទ្ធិ​ដោយ​៖​សំណាង​

×