Friday, June 27, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នុះ​រឿង​ធំ​ហើយ​! គ្រូ​សាលា​សន្ធរម៉ុក បើ​សិស្ស​មិន​រៀន​គួរ ដេញចេញ​ក្រៅ​ថ្នាក់ និង​ទារលុយ​១​ខែ ៦​ម៉ឺន​ថ្លៃ​ដឹងគុណ​គ្រូ ពេលនេះ​ក្រសួង​រកឃើញ និង​សម្រេច​…

​កាលពីពេល​ថ្មីៗ​នេះ មហា​ន​ជន​ពិតជា​មានការ​ភ្ញាក់ផ្អើល និង​សម្តែង​ការមិនសប្បាយចិត្ត​សោះឡើយ ក្រោយពី​បានឃើញ​សារ​ពី​អាណាព្យាបាល​២​នាក់ បានសម្រេច​ធ្វើការ​បកអាក្រាត​នៅលើ​បណ្តាញ​សង្គម បង្ហាញ​ពី​ទង្វើរ​របស់​គ្រូបង្រៀន​នៅ​សាលា​សន្ធរម៉ុក តម្រូវ​ឲ្យ​សិស្ស​រៀន​គួរ បើ​មិន​ដូច្នេះ នឹងត្រូវ​ដេញចេញ​ក្រៅ​ថ្នាក់ ហើយ​បើ​មិន​រៀន​គួរ​ទេ ក៏ត្រូវ​បង់លុយ​១​ខែ ៦ ម៉ឺន​រៀល ដែរ ជា​ថ្លៃ​ដឹងគុណ​គ្រូ​។​

​ក្នុងនោះ អាណាព្យាបាល​ម្នាក់ ដែលមាន​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Bunthoeun Ev បាន​បង្ហោះ​ឲ្យ​ដឹងថា «​កូនស្រី​ខ្ញុំ​ត្រូវបាន​អ្នកគ្រូ​សាលា​សន្ធរម៉ុក បណ្តេញ​ចេញពី​ថ្នាក់ តាម​សម្តី​អ្នកគ្រូ​បាន​និយាយថា បើ​មិន​រៀន​គួរ​ទេ ទៅរក​គ្រូ​រក​សាលា​ណា​រៀន​ផ្សេង​ទៅ នៅ​សាលា​សន្ធ​ម៉ុក បើ​មិន​រៀន​គួរ​ក៏ត្រូវ​បង់លុយ​ដឹងគុណ​គ្រូ​មួយខែ ៦០០០០៛ ដែរ sic តើ​ខ្ញុំរ​ស់បាន​ដល់​ពេលណា បើ​ខ្ញុំ​ខំ​រកលុយ​អោយ​កូន​រៀន​គួរ​មិនបាន​ផង​»​។​

​យ៉ាងណាមិញ ក្រោយ​ករណីនេះ​បាន​ផ្ទុះឡើង មន្ទីរអប់រំ​រាជធានី​ភ្នំពេញ ក៏បាន​ធ្វើការ​ស្រាវជ្រាវ និង​រកឃើញថា គ្រូបង្រៀន​ម្នា​ក់នៅ​សាលាបឋមសិក្សា​សន្ធរម៉ុក ពិតជា​បាន​ទារប្រាក់​ចំនួន ៦ ម៉ឺន​រៀល ក្នុង​១​ខែ ពី​កូនសិស្ស​មែន​។ ហើយ​ក្រសួង​ក៏បាន​បញ្ជាក់ថា ករណីនេះ​នឹង​បើក​ការប្រជុំ​បន្ទាន់​ផងដែរ​។​

​ជាមួយនឹង​ទង្វើរ​ល្មើស​នឹង​បម្រាម​របស់​ក្រសួង​នេះ​ផងដែរ ក្នុងនោះ​លោកគ្រូ​ម្នាក់​បាន​លើកឡើងថា «​ខ្ញុំ​ក៍​ជា​គ្រូបង្រៀន​ម្នាក់​ដែរ ឥឡូវនេះ កាលពី​តូច​ខ្ញុំ​ជា​សិស្ស​ល្ងង់​ភ័យខ្លាច​អត់លុយ​ឲ្យ​គ្រូ ថ្លៃ​សៀវភៅ​តាមដាន​ថ្លៃ ប្រលង ភ័យ​មិន​ហ៊ាន​ចង់ទៅ​រៀន ទើប​ខ្ញុំ​ស្អប់​រូបភាព​និង​ណាស់ ក្រសួង​ធ្វើតាម​ច្បាប់​ទៅ ហើយ​មិនដឹងថា​មានតែ​គ្រូ​ម្នាក់​ឬ​ក៍មាន​ផ្សេងទៀត សម្រាប់​កូនអ្នកមាន​វា​ជា​លុយ​តិចតួច​តែ​សម្រាប់​កូនអ្នកក្រ​វិញ ស្ទើរតែ​បោះបង់​ការសិក្សា ព្រោះ​ថ្លៃ​នេះ​ថ្លៃ​នោះ​និង​ហើយ​»​។ ដោយឡែក មតិ​អាណាព្យាបាល​ម្នាក់ ក៏បាន​ស្នើ​ក្រសួង​ចាត់​វិធាន​លើ​បញ្ហា​នេះ​ថា​៖ «​ក្រសួង​គួរ​ចាត់វិធានការ​ផង រឿង​បង្ខំ​សិស្ស​អោយ​រៀន​គួរ​ឥត​ល្ហែ​ដោយសារតែ​នៅក្នុង​ការបញ្ចេញមតិរ​បស់​អាណាព្យាបាល​នីមួយៗ​ដូចៗ​គ្នា កូនៗ​ទេ​ី​បរៀន​នៅត្រឹម​បឋម រៀន​គួរ​រក​ម៉ោង​ទំនេរ​គ្មាន កូន​ម្នាក់ៗ​គ្នា​ចង់​ឈឺ​អស់​ហេ​ី​យ​។​»​។​

​នេះ​បើ​យោងតាម​ការប្រកាស​លេខ ៥១៣ អយក​.​ប្រក របស់​ក្រសួង​អប់រំ និង​កីឡា ចុះ​ថ្ងៃទី​១២ ខែមេសា ឆ្នាំ​២០០៥ «​ស្តីពី​ការលុបបំបាត់​ការប្រមូល និង​រៃអង្គាសប្រាក់​ពី​សិស្ស នៅតាម​សាលារៀន​បឋមសិក្សា និង​មធ្យមសិក្សា​សាធារណៈ​» ដោយ​ក្នុងនោះ​ក្រសួង​បានធ្វើ​ការព្រមាន​ថា គ្រប់​សាលារៀន​ចំណេះ​ទូទៅ​សាធារណៈ (​បឋមសិក្សា និង​មធ្យមសិក្សា​) ហាម​ដាច់ខាត​មិន​ឲ្យ​មានការ​ប្រមូល ឬ រៃអង្គាសប្រាក់ ឬ ការសុំ​សំភារៈ​ផ្សេងៗ ក្រៅផ្លូវការ​គ្រប់​រូបភាព​ពី​សិស្ស​។

​តាមរយៈ​បម្រាម​ខាងលើនេះ ក្រសួង​ក៏បាន​បញ្ជាក់​ឲ្យ​ដឹងថា រាល់​អំពើ​ទាំងឡាយ ដែល​ផ្ទុយ​នឹង​ប្រការនេះ នឹងត្រូវ​ទទួលទោស​ពិ​ន័យ​ដូច​មានចែង​ក្នុង​ច្បាប់ ស្តី​ពីស​ហក​ន្ខ​ន្តិ​កៈ​មន្ត្រីរាជការ​ស៊ីវិល នៃ​ព្រះរាជាណាចក្រ​កម្ពុជា​៕ រក្សា​សិទ្ធិ​ដោយ​៖ លឹម ហុង​

×