Tuesday, May 7, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ៖ វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ ចំនួន​៦០​ម៉ឺន​ដូ​ស​ដែលជា​ជំនួយ​ចិន​នឹង​មកដល់​កម្ពុជា​ឆាប់ៗ​នេះ​

spot_img

​ភ្នំពេញ ៖ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ប្រមុខ​ការពារជាតិ​ក​ម្ពុ​ជា​បាន​បញ្ជាក់ថា វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ ចំនួន ៦០​ម៉ឺន​ដូ​ស ដែល​រដ្ឋាភិបាល នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ផ្តល់​ឲ្យ​កម្ពុជា​ដំណាក់កាល​ទី​១ នឹង​ដឹក​តាម​យន្តហោះ​ពិសេស​ពី​ប្រទេស​ចិន​មកដល់​កម្ពុជា​នៅក្នុងពេល​ឆាប់ៗ​ខាងមុខនេះ​។ ហើយ​កម្ពុជា​បាន​ត្រៀមខ្លួន​រួចជាស្រេច​ហើយ​ក្នុងការ​ដឹកជញ្ជូន ការ​ទុកដាក់​វ៉ាក់សាំង​នៅ​កន្លែង​សុវត្ថិភាព​។ ភាគី​ចិន​ក៏បាន​បញ្ជូន​ក្រុមគ្រូពេទ្យ​ជំនាញ​វេជ្ជសាស្ត្រ​ចំនួន ៤​រូប មកជួយ​បណ្តុះបណ្តាល​ដល់​ក្រុមគ្រូពេទ្យ​កម្ពុជា​ផងដែរ​។

​សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​បាន​មានប្រសាសន៍​នៅក្នុង​ពិធី​សំណេះសំណាល​ក្រុមគ្រូពេទ្យ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ នៅ​មន្ទីរពេទ្យ​ព្រះ​កេតុមាលា នា​រសៀល​ថ្ងៃទី​៣ ខែកុម្ភៈ នេះ​ថា រដ្ឋាភិបាល កងទ័ព និង​ប្រជាជន​ចិន បាន​បញ្ជូន​ក្រុមគ្រូពេទ្យ​ជំនាញ​វេជ្ជសាស្ត្រ​ចំនួន ៤​រូប បានមក​ជួយ​បង្ហាត់បង្រៀន​ជំនាញការ​ដឹកជញ្ជូន​វ៉ាក់សាំង ការ​រក្សាទុក​វ៉ាក់សាំង និង​ក​ការចាក់​ការពារ​វីរុស​កូ​វីដ​-១៩ ដែល​ក្រុមគ្រូពេទ្យ​កម្ពុជា​ពុំទាន់​ទទួលបាន​បទពិសោធន៍​ក្នុងការ​ប្រើប្រាស់​។
​ជាមួយគ្នា​ភាគី​ចិន​បានសម្រេច​ផ្តល់​ជាបន្ទាន់​នូវ​ជំនួយ​វ៉ាក់សាំង​ចាក់​ការពារ​វីរុស​កូ​វីដ​១៩ ដំណាក់កាល​ទី​១ ចំនួន ៦​សែន​ដូ​ស ក្នុងនោះ​ចំនួន ៣​សែន​ដូ​ស​ជូន​ដល់​កង​ខេមរភូមិន្ទ និង​បន្ត​ផ្តល់ជំនួយ​វ៉ាក់សាំង​ដល់​ប្រទេស​កម្ពុជា​ដើម្បី​គាំទ្រ​កម្ពុជា​យ៉ាង​ពេញទំហឹង​ឲ្យ​យកឈ្នះ​ជំងឺ​កូ​វីដ​១៩ ឲ្យ​បាន​ឆាប់​តាម​ដែល​អាចធ្វើ​ទៅបាន​។

​សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ បាន​បញ្ជាក់ថា “​នាពេល​ខ្លី​ខាងមុខនេះ វ៉ាក់សាំង​ដំបូង​របស់​ចិន​ផ្តល់​មក​កម្ពុជា​ដែលជា​ជំនួយ​បន្ទាន់​នឹង​ដឹក​មកដល់​រាជធានី​ភ្នំពេញ​។ សកម្មភាព​នេះ បានបង្ហាញ​ពី​ចំណង​សាមគ្គីភាព មិត្តភាព​រវាង​ប្រជាជន និង​ប្រជាជន ប្រទេស​និង​ប្រទេស ហើយ​ប្រែក្លាយ​កេរ្តិ៍ដំណែល​មួយ នៃ​ការកសាង​សហគមន៍​មួយ វាសនា​មួយ​ទៅ​ថ្ងៃ​អនាគត សម្រាប់​មនុស្សជាតិ​ដែល​នឹងត្រូវ​បន្ត​រាប់រយ​ពាន់​ឆ្នាំ​ដែលមាន​អត្ថន័យ​យ៉ាង​ជ្រាលជ្រៅ ជា​មិត្ត​រួមសុខ​រួមទុក្ខ ស្រឡាញ់គ្នា​ក្នុង​គ្រាក្រ ស្គាល់​មាន​ល្អ​ក្នុង​គ្រា​លំបាក និង​ជា​មិត្ត​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ និយាយ​តិច​ធ្វើ​ច្រើន​។ ខ្ញុំ​បារម្ភ​បំផុត គឺ​ការដឹកជញ្ជូន​ទុកដាក់​វ៉ាក់សាំង ប៉ុន្តែ​ដោយសារ​បានដឹង​មួយ​ជំហាន​ហើយ គឺ​បាន​ត្រៀម​រៀបចំ​សម្ភារ​សម្រាប់​ទុកដាក់ និង​ការដឹកជញ្ជូន​បាន​ត្រៀម​រួចរាល់​អស់ហើយ​”​។​

​សម្តេច​ពិជ័យ​សេនា​បាន​អះអាងថា កងទ័ព​គឺ​ត្រូវ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​១៩ ទាំងអស់ រួចហើយ​ក្រុមគ្រួសារ​កងទ័ព​ផងដែរ និង​អ្នក​នៅ​ជុំវិញ ដោយ​ម្នាក់​ត្រូវ​ចាក់​វ៉ាក់សាំង​ការពារ ២​ដូ​ស​។ ហើយ​វ៉ាក់សាំង​នេះ មិនមែន​អ្នកណា​ចេះតែ​ប្រើ​បានទេ គឺ​ត្រូវបាន​បញ្ជា​ផ្ទាល់​ពីស​ម្តេច​តេ​ជោ ហ៊ុន សែន ប្រមុខ​ដឹកនាំ​ប្រទេស​៕ រក្សា​សិទ្ធិ​ដោយៈ ចេស្តារ​

spot_img
×