Monday, June 1, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋានការដ្ឋាននគរបាលខេត្តកណ្តាល អះអាងថា គ្មានករណីចាប់ជម្រិតក្មេងសិស្សសាលានៅស្រុកពញាឮទេ

កណ្ដាល៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋានការដ្ឋាននគរបាលខេត្តកណ្តាល បំភ្លឺថា ពុំមានករណីចាប់ជម្រិតសិស្សសាលាដូចការបង្ហោះលើគណនីហ្វេឈ្មោះ Kimly FC, Thary Khim ដែលបានបង្ហោះផ្សព្វផ្សាយមានខ្លឹមសារថា ករណីចាប់ក្មេងមានពិត នៅសាលាបឋមសិក្សា ហ៊ុន សែន កោះចិន ខេត្តកណ្តាល តែវាចាប់មិនបានទេ ព្រោះក្មេងចេះការពារខ្លួន បងប្អូនប្រយត្ន័កូនចៅផង ។

នេះបើតាមការបង្ហោះលើបណ្ដាញសង្គមផ្ទាល់របស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋានការដ្ឋាននគរបាលខេត្តកណ្តាល នៅថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ២០២៦នេះ ។
ប្រភពឲ្យដឹងថា នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ ២០២៦ វេលាម៉ោង០៩និង០០នាទី​​ កម្លាំងផ្នែកជំនាញ និងកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលកោះចិន បានចុះស្រាវជ្រាវរកម្ចាស់​ គណនីFacebook ឈ្មោះ Kimly FC ដោយក្នុងនោះម្ចាស់គណនី Facebook ឈ្មោះ Kimly FC បានបំភ្លឺថា៖ ចំពោះខ្លឹមសារដែលខ្លួនយកមកបង្ហោះនៅលើបណ្តាញសង្គមពេលនេះ គឺរូបខ្លួនបានមកពីគណនី Facebook ឈ្មោះ Thary khim បន្ទាប់មកកម្លាំងយើងបានបន្តនាំខ្លួនឈ្មោះ ឃឹម ថារី ភេទស្រី អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ មេផ្ទះ មានទីលំនៅភូមិថ្នល់បត់ ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាល បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកពញាឮ​ ដើម្បីសាកសួរ។
នៅចំពោះមុខសមត្ថកិច្ចឈ្មោះ ឃឹម ថារី បានឆ្លើយសារភាពថា កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ១០និង៣០នាទី រូបខ្លួនបានជិះម៉ូតូចេញពីផ្ទះ ឆ្ពោះទៅសាលាបឋមសិក្សាក្បាលកោះ ក្នុងគោលបំណងយកកូនចេញពីសាលារៀន លុះធ្វើដំណើរទៅដល់សាលាបានជួបជាមួយ អ្នកគ្រូនាយករងសាលា ឈ្មោះ ណាក់ ភេទស្រី អាយុប្រហែល ៥១ឆ្នាំ ជនជាតិខ្មែរ មុខរបរនាយករងសាលាបឋមសិក្សាក្បាលកោះ បាននិយាយប្រាប់រូបខ្លួនថា សូមអាណាព្យាបាល មេត្តាប្រយ័ត្នប្រយ៉ែង កាលពីព្រឹកមិញ មានឡានខ្មៅ មួយគ្រឿងបាន ឈប់នៅក្បែរសាលារៀនយើង និងបានហៅក្មេង ថ្នាក់ទី០៦ ឱ្យយកលុយ ប៉ុន្តែក្មេងមិនព្រមយក ហើយក្មេងនោះបាននិយាយថា៖ ខ្ញុំអត់យកទេ ខ្ញុំមានលុយហើយ កុំរញ៉េរញ៉ៃជាមួយខ្ញុំ ប្រយត្ន័ខ្ញុំប្តឹងប៉ូលីស ហើយក្មេងនោះក៏រត់ចូលសាលាបាត់ទៅ​ ក្រោយមករូបខ្លួនបានយកគណនី Facebook របស់ខ្លួនឈ្មោះ Thary Khim សរសេរខ្លឹមសារបង្ហោះនៅក្នុងបណ្តាញសង្គមFacebook ដែលមានខ្លឹមសារដូចខាងលើតែម្តង។

ប្រភពបន្តថា បន្ទាប់មកកម្លាំងបានធ្វើការអញ្ជើញអ្នកគ្រូឈ្មោះ អ៉ិន វណ្ណៈ នាយិការង នៃសាលាបឋមសិក្សាក្បាលកោះ មកធ្វើការសាកសួរពីព័ត៌មានខាងលើ និងបានថ្លែងអំណរគុណចំពោះអ្នកគ្រូដែលបានចូលរួមសហការផ្តល់ព័ត៌មានជូនដល់កម្លាំងសមត្ថកិច្ចយើង ហើយបានបញ្ជាក់ថា នេះគ្រាន់តែជាការនិយាយពីកូនសិស្សដែលប្រាប់គាត់ប៉ុណ្ណោះ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×