Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រះមហាក្សត្រ​កម្ពុជា អបអរសាទរ ឯកឧត្តម Nguyen Phu Trong ដែល​ត្រូវបាន​ជ្រើសរើស​ជាថ្មី ជា​អគ្គលេខាធិការ នៃ​បក្សកុម្មុយនិស្ត​វៀតណាម​

​ភ្នំពេញ ៖ ព្រះករុណា ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ស្តេច​សព្វ​ព្រះរាជ​ឫ​ទ័យ ប្រោស​ព្រះរាជទាន​ព្រះរាជសារ អបអរសាទរ​ជូន ឯកឧត្តម Nguyen Phu Trong ដែល​បាន​ជាប់ឆ្នោត​ជាថ្មី ជា​អគ្គលេខាធិការ នៃ​គណៈកម្មាធិការ​មជ្ឈិមបក្ស​កុ​ម្មុយ​និ​ស្ត​វៀតណាម​។

​ព្រះរាជសារ​របស់​ព្រះមហាក្សត្រ មាន​ខ្លឹមសារ​ថា ៖ “​ក្នុងនាម​ប្រជារាស្ត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ក្នុងនាម​ខ្ញុំ​ផ្ទាល់ ខ្ញុំ​មាន​សេចក្តីសោមនស្ស​រីករាយ និង​សូម​អបអរសាទរ ចំពោះ ឯកឧត្តម​Nguyen Phu Trong ដែល​ត្រូវបាន​មហាសន្និបាត​បក្សកុម្មុយនិស្ត​វៀតណាម​លើក​ទី​១៣ បោះឆ្នោត​ជ្រើសតាំង​បន្ត​ជា​អគ្គលេខាធិការ នៃ​គណៈកម្មាធិការ​មជ្ឈិមបក្ស​កុ​ម្មុយ​និ​ស្ត​វៀតណាម សម្រាប់​អណ​ត្តិ​ទី​១៣ កាលពី​ថ្ងៃទី​៣១ ខែមករា ឆ្នាំ ២០២១”​។​

​ព្រះករុណា ព្រះមហាក្សត្រ ក៏បាន​សម្តែង​នូវ​ព្រះរាជ​ឫ​ទ័យ ជឿជាក់ថា ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ​របស់ ឯកឧត្តម អគ្គលេខាធិការ សាធារណរដ្ឋ​សង្គមនិយម​វៀតណាម នឹង​ទទួលបាន​មហា​ជោគជ័យ មានការ​អភិវឌ្ឍ​រីកចម្រើន ជឿនលឿន​លើ​គ្រប់​វិស័យ និង​រក្សាបាន​នូវ​តួនាទី​ដ៏​សំខាន់​នៅក្នុង​តំបន់ និង​នៅក្នុង​ពិភពលោក​។​

​ព្រះមហាក្សត្រ ទ្រង់​សង្ឃឹម​ផងដែរ​ថា ប្រជាជាតិ​ទាំងពីរ កម្ពុជា​-​វៀតណាម នឹង​កាន់​តែមាន​ទំនាក់ទំនង​ជិតស្និទ ហើយ​បន្ត​រក្សា​នៅ​សន្តិភាព ស្ថេរភាព កិច្ចសហប្រតិបត្តិការ និង​ការអភិវឌ្ឍ​ជាតិ បាន​កាន់តែ​ល្អប្រសើរ​ថែមទៀត​។ ហើយ​ទ្រង់​ក៏បាន​ប្រទាន​ព្រះ​ពរ ឯកឧត្តម​អគ្គលេខាធិការ ទទួលបាន​នូវ​សុខភាព​ល្អ និង​សេចក្តីសុខ​ចម្រើន​គ្រប់ប្រការ និង​ទទួលបាន​ជោគជ័យ​ក្នុង​បេសកកម្ម​បម្រើ​ប្រជាជាតិ និង​ប្រជាជន​វៀតណាម ផងដែរ​៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

×