Tuesday, January 31, 2023

ហោរាសាស្ត្រ​សម្រាប់ថ្ងៃព្រហស្បតិ៍ ទី៤ ខែកុម្ភៈ ឆ្នាំ ២០២១

spot_img

ឆ្នាំជូត​

​-ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង​8​ព្រឹក​ដល់​ម៉ោង​7យប់​។​
-​ពណ៌​នៃ​លាភ​សំណាង​គឺ​ពណ៌​ផ្ទៃមេឃ និង​ពណ៌​ស្វាយ​។​
-​លេខ​នៃ​លាភ​សំណាង​គឺ​លេខ៤៥និង៦៦​។
-​សូម​ខ​មិន​លេខ ១៦៨យក​លាភ​សម្បត្តិ​​អភិជននឹង​ប្រទាន​សម្បត្តិ​មហាសេដ្ឋី មាន​លាភ​មានជ័យ​មាន​លុយ​ចូល​ហូរហៀរ​។

​ចំពោះ​អស់លោកអ្នក​ដែល​កើត​ឆ្នាំជូត​។ នៅថ្ងៃនេះ​ដួង​រាសី​ងើបឡើងខ្ពស់ ដូចនេះ​បើទោះបីជាចង់ធ្វើអ្វីក៏ជាឱកាសល្អផងដែរ ព្រោះថាតែងហុចផ្លែផ្កាដូចចិត្តត្រឡប់មកវិញ។ សម្រាប់អ្នកប្រកបមុខរបររកស៊ីជួញដូរវិញ ការរកផលចំណូលមានហូរចូលគ្រាន់ជាទីកក់ក្តៅ ហើយបើចង់ជួញផ្លូវឆ្ងាយទៀតសោតក៏ល្អប្រសើរដែរដោយលោកអ្នកអាចកើបផលចំណូលត្រឡប់មកផ្ទះវិញជាទីគាប់ចិត្ត។ ចំណែកឯបញ្ហាស្នេហាប្រុសស្រីមានភាពចម្រើនលូតលាស់ទៅមុខ ហើយបើជាស្នេហាថ្មីថ្មោងផងគឺតែងទទួលបានក្តីសង្ឃឹមពីគ្នាយ៉ាងកក់ក្តៅទៀតផង៕

​ឆ្នាំឆ្លូវ​

-​ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង​៦​ព្រឹក​ដល់​ម៉ោង​៦​ល្ងាច​។​
-​ពណ៌​នៃ​លាភ​សំណាង​គឺ​ពណ៌​សគឺ​និង​ក្រហម​។​
-​លេខ​នៃ​លាភ​សំណាង គឺ​លេខ ១១ និង​លេខ ៦១​។​
-​សូម​ខ​មិន​លេខ ៦៧៨ យក​លាភ​សម្បត្តិឧកញ៉ានឹង​ប្រទាន​សម្បត្តិ​មហាសេដ្ឋី​មាន​លាភ​មានជ័យ​មាន​លុយ​ចូល​ហូរហៀរ​។​

​ចំពោះ​អស់លោកអ្នក​ដែល​កើត​ឆ្នាំឆ្លូវ​។ ការងារលោកអ្នកនៅក្នុងថ្ងៃនេះមានការរីកចម្រើនល្អប្រសើរណាស់ គឺធ្វើអ្វីក៏ដោយតែងភ្លឺថ្លានិងជួបតែក្តីសោមនស្សច្រើន។ ចំពោះបញ្ហាលុយកាក់វិញលោកអ្នកក៏មានឱកាសបង្កើនប្រាក់ចំណូលច្រើនផងដែរ សម្រាប់បើលោកអ្នកជាអ្នកប្រកបមុខរបររកស៊ីជួញដូរវិញ លោកអ្នកអាចទាក់ទាញអតិថិជនចាស់ថ្មីអោយចូលបានមកគួរជាទីពេញចិត្ត និងពិសេសបើចង់ផ្លាស់ប្តូរមុខរបរថ្មីតែងសមដូចប្រកបជានិច្ច។ ចំពោះការធ្វើដំណើរទីជិតឆ្ងាយជួបភាព សុខដុមទាំងពេលទៅនិងត្រឡប់មកវិញ។ រីឯបញ្ហាសេចក្តីស្នេហាទាំងពីរនាក់ត្រូវជជែកគ្នាអោយបានច្រើន ដើម្បីស្វែងយល់បំណងប្រាថ្នារបស់គ្នា ទើបមនោសញ្ចេតនាឈានដល់ក្លោងទ្វារអាពាហ៍ពិពាហ៍៕

​ឆ្នាំខាល​

-​ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង​៤​ព្រឹក​ដល់​ម៉ោង​៦ល្ងាច​។​
-​ពណ៌​នៃ​លាភ​សំណាង​គឺ​ពណ៌​ទឹកក្រូចនិង​ពណ៌​ឈាមជ្រូក​។​
-​លេខ​នៃ​លាភ​សំណាង​គឺ​លេខ ២៧​និង​លេខ ៤៩ ។​
-​សូម​ខ​មិន​លេខ ៩៩៩ យក​លាភ​សម្បត្តិ​អភិជននិងលុយស្តុកស្តម្ភនឹង​ប្រទាន​សម្បត្តិ​មហាសេដ្ឋី​មាន​លាភ​មានជ័យ​មាន​លុយ​ចូល​ហូរហៀរ​។​

​ចំពោះ​អស់លោកអ្នក​ដែល​កើត​ឆ្នាំខាល​។ ថ្ងៃនេះលោកអ្នកអាចទទួលដំណឹងល្អឬមានជោគលាភអ្វីមួយចូលមកអោយសប្បាយចិត្តផង។ សម្រាប់លោកអ្នកប្រកបរបររកស៊ីជួញដូរវិញការជួញដូរទីជិតឆ្ងាយគឺតែងតែទទួលជោគជ័យត្រឡប់មកវិញជានិច្ច និងបើចរចាទំនិញអ្វីមួយផងតែងអាចសម្រេចចប់ចុងចប់ដើមដូចគាប់បំណង។ ចំណែកការធ្វើដំណើរទីជិតឆ្ងាយសុខដុមដូចសព្វមួយដងទេ។ រីឯសម្ព័ន្ធស្នេហាប្រុសស្រីមានភាពផ្អែមល្ហែមប្រៀបដូចទឹកនិងត្រីនារដូវខែវស្សា៕

ឆ្នាំថោះ​

-​ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង​៥​ព្រឹក​ដល់​ម៉ោង​៦ល្ងាច។​
-​ពណ៌​នៃ​លាភ​សំណាង​គឺ​ពណ៌​ស​និង​ខ្មៅ​។​
-​លេខ​នៃ​លាភ​សំណាង​គឺ​លេខ ១ និង​លេខ ៦៩​។​
-​សូម​ខ​មិន​លេខ ១៦៨ យក​លាភ​សម្បត្តិ​អភិជននឹង​ប្រទាន​សម្បត្តិ​មហាសេដ្ឋី​លាភ​ធំ​ចូល​ផ្ទះ​លុយកាក់​មាសប្រាក់​មិន​ខ្វះ​ចាយ​ឡើយ​។​

​ចំពោះ​អស់លោកអ្នក​ដែល​កើត​ឆ្នាំថោះ​។ ការងាររបស់លោកអ្នកនៅក្នុងថ្ងៃនេះមានការប្រែប្រួលផ្លាស់ប្តូរ ឆាប់រហ័សដែលធ្វើឲ្យលោកអ្នកបត់បែនសឹងមិនទាន់ផង ប៉ុន្តែទោះជាយ៉ាងណាក៏ដោយទាមទារអោយលោកអ្នកនឹងនរ ហើយព្យាយាមរកវិធីដោះស្រាយទើបមិនបន្សល់នូវទុក្ខលំបាកដល់លោកអ្នកទៅថ្ងៃក្រោយ។ ចំណែកបញ្ហាលុយកាក់ការចាយវាយត្រូវមានផែនការ កុំខ្ជះខ្ជាយប្រយ័ត្នអស់​រលីងពីខ្លួននៅក្នុងថ្ងៃនេះលោកអ្នកអាចជួបគ្រោះភ័យជាយថាហេតុ ដោយសារតែការធ្វេសប្រហែសដោយប្រការណាមួយ ដូច្នេះមិនគប្បីធ្វើដំណើរទៅណាឆ្ងាយដែលពុំចាំបាច់ឡើយ ព្រោះលោកអ្នកមានសត្រូវប៉ងយាយីរំខានទៀតផង។ សម្រាប់អ្នកប្រកបមុខរបររកស៊ីជួញដូរវិញថ្ងៃនេះមិនគួរប្រញាប់ប្រញាល់ដាក់ទុនពេកនោះទេ។ ចំណែកមនោសញ្ចេតនាពុំទាន់បានជួបមនុស្សក្នុងសុបិន្តឡើយ ប៉ុន្តែការប្រាស្រ័យទាក់ទងជាមួយមិត្តភក្តិថ្មីៗផ្តល់ឱកាសច្រើនដល់អ្នកនៅលីវផង៕

​ឆ្នាំរោង​

-​ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង​៦​ព្រឹក​ដល់​ម៉ោង​៨​យប់​។​
-​ពណ៌​នៃ​លាភ​សំណាង​គឺ​ខ្មៅ និង​ស្វាយ។​
-​លេខ​នៃ​លាភ​សំណាង​គឺ​លេខ ១៩ និង​លេខ​២៩។​
-​សូម​ខ​មិន​លេខ ៩៩៨ យក​លាភ​សម្បត្តិ​ឧកញ៉ានឹង​ប្រទាន​សម្បត្តិ​មហាសេដ្ឋី​លាភ​ធំ​ចូល​ផ្ទះ​លុយកាក់​មាសប្រាក់​មិន​ខ្វះ​ចាយ​ឡើយ ។​

​ចំពោះ​អស់លោកអ្នក​ដែល​កើត​ឆ្នាំរោង​។ នៅថ្ងៃនេះដោយសារដួងរាសីឡើងខ្ពស់ ដូចនេះបើទោះបីចង់ធ្វើអ្វីគឺជាឱកាសល្អផងដែរ ព្រោះថាហុចផ្លែផ្កាជាទីគាប់ចិត្តត្រឡប់មកវិញផង។ សម្រាប់លោកអ្នកជាអ្នកប្រកបមុខរបររកស៊ីជួញដូរវិញគឺការរកផលចំណូលមានហូរចូលជាទីកក់ក្តៅ ហើយបើចង់ជួញផ្លូវឆ្ងាយទៀតសោតក៏ជាការប្រសើរដែរដោយលោកអ្នកអាចកើបផលចំណូលត្រឡប់មកផ្ទះវិញយ៉ាងត្រជាក់ចិត្ត។ ចំណែកឯបញ្ហាស្នេហាប្រុសស្រីមានភាពចម្រើនលូតលាស់ទៅមុខ ហើយបើជាស្នេហាថ្មីថ្មោងផង គឺតែងទទួលបានក្តីសង្ឃឹមពីគ្នាយ៉ាងកក់ក្តៅទៀតផង៕

​ឆ្នាំម្សាញ់​

-​ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង​៧​ព្រឹក​ដល់​ម៉ោង​៧​ល្ងាច​។​
-​ពណ៌​នៃ​លាភ​សំណាង​គឺ​ទឹកក្រូច​និង​ស​។​
-​លេខ​នៃ​លាភ​សំណាង​គឺ​លេខ ៧៧ និង​លេខ ៨៩ ។​
-​សូម​ខ​មិន​លេខ ២២២ យក​លាភ​សម្បត្តិ​ឧកញ៉ា​នឹង​ប្រទាន​សម្បត្តិ​មហាសេដ្ឋី​លាភ​មានជ័យ​មាន​លុយ​ហូរហៀរ​។​

​ចំពោះ​អស់លោកអ្នក​ដែល​កើត​ឆ្នាំម្សាញ់​។ នៅថ្ងៃនេះ​ការងារ​លោកអ្នក​មានកា​រ​ប្រែប្រួល​ប្រថុចញ៉ុច​ដែល​ធ្វើអោយ​លោកអ្នក​បត់បែន​សឹង​មិនទាន់​ផង លោកអ្នក​ត្រូវ​នឹងនរ​ហើយ​ព្យាយាម​រក​វិធី​ដោះស្រាយ​អោយបាន​ទើប​មិន​បន្សល់ទុក​លំបាកទៅ​ថ្ងៃក្រោយ សម្រាប់​លោកអ្នក​ប្រកបមុខរបរ​រកស៊ី​ជួញដូរ​នៅពេលនេះ​លោក​ជួប​បញ្ហា​ខ្សត់ខ្សោយ​អតិថិជន​ឯ​ផល​កម្រៃ​ទៀតសោត​អ្នកខ្លះ​រក​បង្គ្រប់​ឆ្នាំងបាយ​សឹង​មិន​គ្រាន់​ផង​។ បញ្ហា​លុយកាក់​វិញ​នោះ​បើ​មាន​ប្រាក់​ហើយ​កុំ​ដឹង​តែ​ទុក​គួរ​មាន​វិធី​ចំណាយ​ឲ្យ​មាន​ប្រសិទ្ធភាព​និង​សម​ហេតុផល​។ ការធ្វើដំណើរ​ជិត​ឆ្ងាយ​ជួបតែ​រឿងរ៉ាវ​មិនសូវ​ល្អ​និង​មាន​បញ្ហា​ច្រើន​គប្បី​មានការ​ប្រយ័ត្នប្រយែង​ផង​។ ចំណែក​មនោសញ្ចេតនា​ស្នេហា​ប្រុស​ស្រី​មានការ​បែរខ្នង​ដាក់គ្នា​ច្រើន​ដោយសារតែ​ភាព​ប្រចែប្រចណ្ឌ​កំពុង​ចូលលុកលុយ​៕

​ឆ្នាំមមី​

-​ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង​៤​ព្រឹក​ដល់​ម៉ោង​៧​យប់ ។​
-​ពណ៌​នៃ​លាភ​សំណាង​គឺ​ពណ៌​ក្រហម​និង​បៃតង​។​
-​លេខ​នៃ​លាភ​សំណាង​គឺ​លេខ ៧៧ និង​លេខ ៩៩ ។​
-​សូម​ខ​មិន​លេខ ៨៩៩ យក​លាភ​សម្បត្តិ​ទេវតា​ទ្រព្យ​មាសប្រាក់​កែវកង​នឹង​ប្រទាន​សម្បត្តិ​មហាសេដ្ឋី​មាន​លាភ​មានជ័យ មាន​លុយ​ចូល​ហូរហៀរ​។​

​ចំពោះ​អស់លោកអ្នក​ដែល​កើត​ឆ្នាំមមី​។ រាល់​កិច្ចការងារ​ដែល​លោកអ្នក​ប៉ងប្រាថ្នា​ក្នុងថ្ងៃនេះ​គឺ​តែង​ទទួលបាន​ផល​សម្រេច​និង​រមែង​បាន​ជួបតែ​រឿង​ល្អជា​និច្ច គ្មាន​ឧបសគ្គ​មករា​រាំង​ធ្វើអោយ​លោកអ្នក​មានការ​លំបាក​នោះឡើយ​។ បើជា​អ្នក​ប្រកបមុខរបរ​រកស៊ី​ជួញដូរ​វិញ​នឹង​ប្រមូល​ផលចំណេញ​មក​ផ្ទះ​វិញ​គួរ​ជាទី​ពេញចិត្ត​និង​បើ​ចរចា​អ្វីមួយ​ផង​គឺ​តែង​អាច​សម្រេច​ចប់​ចុង​ចប់​ដើម​ដូច​គោលបំណង​។ ចំណែក​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​ភាព​សុខដុម​ដូច​សព្វមួយដង​ទេ​។ ចំពោះ​មនោសញ្ចេតនា​ស្នេហា​ប្រុស​ស្រី​វិញ​មាន​ភាព​សុខដុម​នឹង​ផ្អែមល្ហែម​ល្អ​ប្រៀបដូចជា​ទឹកនឹង​ត្រី​នា​រដូវ​ខែវស្សា​៕

​ឆ្នាំមមែ​

-​ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង​៥​ព្រឹក​ដល់​ម៉ោង​៨​យប់​។​
-​ពណ៌​នៃ​លាភ​សំណាង​គឺ​ពណ៌​ខ្មៅ​និង​ស្វាយ​។​
-​លេខ​នៃ​លាភ​សំណាង​គឺ ១៩ និង​លេខ ២៩ ។​
-​សូម​ខ​មិន​លេខ ៧៩៩ យក​លាភ​សម្បត្តិ​សំពៅ​ហ្មួ​ង​នឹង​ប្រទាន​សម្បត្តិ​មហាសេដ្ឋី​មាន​លាភ​មានជ័យ​មាន​លុយ​ចូល​ហូរហៀរ​។​

​ចំពោះ​អស់លោកអ្នក​ដែល​កើត​ឆ្នាំមមែ​។ នៅ​ថ្ងៃ​បើទោះជា​មានការ​ប៉ះទង្គិច​ទៅលើ​អ្វីមួយ​ក៏ដោយ​គឺ​តែង​ហុច​ផល​ល្អ​មកវិញ​គ្រាន់​ជាទី​កក់ក្តៅ​ដែរ​។ ចំពោះ​ការបំពេញ​ការងារ​ពេញដៃពេញជើង​និង​ផល​ល្អ​ត្រឡប់មកវិញ​ផង​។ សម្រាប់​ជា​អ្នក​ប្រកបមុខរបរ​រកស៊ី​ជួញដូរ​វិញ​គឺមាន​ភាព​កាក់កប​ល្អ​គួរសម​ណាស់​ទាំង​ការ​ជួញ​ទីជិត​ឆ្ងាយ​អាច​ប្រមូល​ផល​ចំណូល​ត្រឡប់មកផ្ទះ​វិញ​ដូច​គាប់​បំណង​។ រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​មនោសញ្ចេតនា​សោះអង្គើយ​ជាមួយគ្នា ដូច្នេះ​ត្រូវ​លៃ​ពេល​សម្រាប់​គ្នា​អោយបាន​ច្រើនជាង​មុន​៕

​ឆ្នាំវក​

-​ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង​៥​ព្រឹក​ដល់​ម៉ោង​៦​ល្ងាច​។​
-​ពណ៌​នៃ​លាភ​សំណាង​គឺ​ពណ៌​ស​និង​ខ្មៅ​។​
-​លេខ​នៃ​លាភ​សំណាង​គឺ​លេខ ១ និង​លេខ ៦៩ ។​
-​សូម​ខ​មិន​លេខ​១៦៨​យក​លាភ​សម្បត្តិ​មហាសេដ្ឋី​នឹង​ប្រទាន​សម្បត្តិ​មហាសេដ្ឋី​មាន​លាភ​មានជ័យ​លុយ​ហូរហៀរ​។​

​ចំពោះ​អស់លោកអ្នក​ដែល​កើត​ឆ្នាំវក​។ នៅក្នុង​ថ្ងៃ​ទោះ​លោក​អ្នកធ្វើ​អ្វី​ក៏ដោយ​តែង​ភ្លឺ​ថ្លា​និង​ជួបតែ​ក្តី​សោមនស្ស​ច្រើន លោកអ្នក​អាច​សម្រុក​ការងារ​បាន​យ៉ាង​ពេញដៃពេញជើង ពីព្រោះថា​ផល​ជា​ផ្លែផ្កា​នោះ​តែង​ហុច​មកវិញ​ជានិច្ច​។ ចំពោះ​អ្នក​ប្រកបមុខរបរ​រកស៊ី​ជួញដូរ​វិញ​គឺអាច​ទាក់ទាញ​អតិថិជន​ចាស់​ថ្មី​អោយ​ចូលមក​បាន​គួរ​ជាទី​ពេញចិត្ត​។ ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។ រីឯ​ស្នេហា​កំលោះ​ក្រមុំ​មាន​ភាព​ផ្អែមល្ហែម​និង​មានការ​ចម្រើន​លូតលាស់​ទៅមុខ​ជានិច្ច​៕

​ឆ្នាំរកា​

-​ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង​៤​ព្រឹក​ដល់​ម៉ោង​៥​ល្ងាច​។​
-​ពណ៌​នៃ​លាភ​សំណាង​គឺ​ពណ៌​ទឹកក្រូច​និង​ឈាមជ្រូក​។​
-​លេខ​នៃ​លាភ​សំណាង​គឺ​លេខ ២៧​និង​លេខ​៤៩​។​
-​សូម​ខ​មិន​លេខ ៨៨៨ យក​លាភ​សម្បត្តិ​អភិជន​នឹង​ប្រទាន​សម្បត្តិ​មហាសេដ្ឋី​មាន​លាភ​មានជ័យ​មាន​លុយ​ចូល​ហូរហៀរ​។​

​ចំពោះ​អស់លោកអ្នក​ដែល​កើត​ឆ្នាំរកា​។ ការងារ​លោកអ្នក​នៅក្នុង​ថ្ងៃនេះ​បើ​ចង់​ជោគជ័យ​ត្រូវ​ប្រមូលផ្តុំ​កម្លាំងកាយ​ចិត្ត​ខិតខំ​ប្រឹងប្រែង​អោយបាន​ច្រើនជាង​មុន កុំ​ដោយសារ​ផលប្រយោជន៍​ចំពោះមុខ​ធ្វើ​ឲ្យ​ខកខាន​ឱកាស​ធំ​ទៅ​ថ្ងៃក្រោយ​។ ចំណែក​លុយកាក់​ការចាយវាយ​ត្រូវ​ផ្អែកលើ​ប្រាក់ចំណូល​របស់ខ្លួន​កុំ​ខ្ជះខ្ជាយ​ពេក​។ សម្រាប់​អ្នក​ប្រកបមុខរបរ​រកស៊ី​ជួញដូរ​វិញ​នៅពេលនេះ​ការ​ជួញ​ជិត​ឆ្ងាយ​មិនសូវ​កាក់កប​ឡើយ គួរ​មានការ​ប្រយ័ត្នប្រយែង​បន្តិច​ពីព្រោះ​មានតែ​ក្រុមមនុស្ស​ចាំ​ផ្តួលរំលំ​ដោយ​ក្តី​ឈ្លា​នី​ស​។ ចំណែកឯ​មនោសញ្ចេតនា​មានការ​យល់ច្រឡំ​បន្តិចបន្តួច​បណ្តាល​ឲ្យ​តានតឹង​ឈ្លោះប្រកែក​គ្នា​៕

​ឆ្នាំច​

​-ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង​៨​ព្រឹក​ដល់​ម៉ោង​៧​យប់​។​
-​ពណ៌​នៃ​លាភ​សំណាង​គឺ​ពណ៌​ផ្ទៃមេឃ​និង​ស្វាយ​។​
-​លេខ​នៃ​លាភ​សំណាង​គឺ​លេខ ៤៥​និង​លេខ​៦៦ ។​
-​សូម​ខ​មិន​លេខ​៩៩៩ យក​លាភ​សម្បត្តិ​មហាសេដ្ឋី​នឹង​ប្រទាន​សម្បត្តិ​មហាសេដ្ឋី​មាន​លាភ​មានជ័យ​មាន​លុយ​ចូល​ហូរហៀរ ។​

​ចំពោះ​អស់លោកអ្នក​ដែល​កើត​ឆ្នាំច​។ នៅថ្ងៃនេះ​ដោយ​យីអ៊ុន​ឡើង​ខ្ពស់​ជាប់​មករ​ហូត ដូចនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ចង់​បំពេញការងារ​ប្រាក់​កាក់​ដូចជា​កិច្ចការងារ​សន្យា​អ្វីមួយ​ផង​។ ការរស់នៅ​មាន​ភាព​សុខដុម​និង​កំពុងមាន​ការស្រុះស្រួល​គ្នា​ប្រសើរ​គួរសម​។ សម្រាប់​លោកអ្នក​ប្រក​កប​មុខរបរ​រកស៊ី​ជួញដូរ​វិញ​ទោះ​បើ​ចង់​ចេញ​ធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​ផល​កម្រៃ​ហុច​មកវិញ​គួរសម​ផង ប៉ុន្តែ​យ៉ាងណា​លុយកាក់​កាន់​នៅ​ដៃ​មិនសូវ​ជាប់​ទេ​គឺ​តែង​ហូរ​ធ្លាយ​ចេញទៅ​វិញ​អស់ៗ​ពុំ​ឃើញ​សេសសល់​ឡើយ​។ ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។ ចំណែក​មនោសញ្ចេតនា​ស្នេហា​កំលោះ​ក្រមុំ​បើ​ចង់​ជ្រើសរើស​គូស្រករ​គឺ​តែង​ជួប​គូព្រេង​ពិត​ដូច​សេចក្តីប្រាថ្នា​៕

​ឆ្នាំកុរ​

-​ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង​៥ព្រឹក​ដល់​ម៉ោង​៨យប់​។​
-​ពណ៌​នៃ​លាភ​សំណាង​លឿង​និង​ស​។​
-​លេខ​នៃ​លាភ​សំណាង​គឺ​លេខ ៤៨ និង​លេខ៩៩​។​
-​សូម​ខ​មិន​លេខ៧៧៧ យក​សម្បត្តិ​អភិជនលុយស្តុកស្តម្ភនឹង​ប្រទាន​សម្បត្តិ​មហាសេដ្ឋី មាន​លាភ​មានជ័យ មាន​លុយ​ចូល​ផ្ទះ​ហូរហៀរ​។​

​ចំពោះ​អស់លោកអ្នក​ដែល​កើត​ឆ្នាំកុរ​។ នៅថ្ងៃនេះដោយសារយីអ៊ុនឡើងខ្ពស់មកជាប់រហូតដូចនេះផ្តល់ផលល្អ សម្រាប់លោកអ្នកចង់បំពេញការងារ ផ្នែកប្រាក់កាសឬការធ្វើកិច្ចសន្យាអ្វីមួយផង។ ការរស់នៅមានភាពសុខដុមនិងកំពុងស្រុះស្រួលគ្នាគួរសម។ សម្រាប់អ្នកប្រកបមុខរបររកស៊ីជួញដូរបើចង់ធ្វើជំនួញទីជិតឆ្ងាយផលកម្រៃហុចមកវិញគួរសមផង។ ការធ្វើដំណើរជិតឆ្ងាយជួបសេចក្តីក្សេមក្សាន្តទាំងពេលទៅនិងត្រឡប់មកវិញ ។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំបើចង់ធ្វើការជ្រើសរើសគូស្រករគឺតែងជួបគូព្រេងពិតដូចសេចក្តីប្រាថ្នា៕