Tuesday, May 7, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលា​ការបន្ត​សវនាកា​រ​ជំនុំជម្រះ លើ​សំណុំ​លោក​សម រ​ង្ស៉ី និង​បក្ខពួក​២១​នាក់​

spot_img

​ភ្នំពេញៈ នៅ​ថ្ងៃទី​៤ កុម្ភៈ នេះ សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​បន្ត​បើកសវនាការ​ជំនុំជម្រះ​លើ​សំណុំរឿង​មេដឹកនាំ​អតីត​បក្សប្រឆាំង លោក សម រង្ស៊ី និង​បក្ខពួក ២១ នាក់ ពាក់ព័ន្ធ​បទ​ចោទ​រួមគំនិត​ក្បត់ និង​បង្ក​ភាពវឹកវរ​ដល់​សន្តិសុខ​សង្គម និង​ញុះញង់​មិនឱ្យ​យោធិន​ស្តាប់បង្គាប់​រាជរដ្ឋាភិបាល ។ ការបន្ត​សវនាការ​នេះ បន្ទាប់ពី​តុលាការ បាន​បើកសវនាការ​លើ​សំណុំ​រឿងនេះ​កាលពី​ថ្ងៃទី​២២ ខែមករា ឆ្នាំ​២០២១​។​

លោក​សំ សុ​គង់ មេធាវី​ការពារ​ជនជាប់ចោទ​បាន​ឲ្យ​ដឹងថា នៅក្នុង​សំណុំ​រឿងនេះ មាន​មនុស្ស​ចំនួន ២២​នាក់ ដោយ​ក្នុងនោះ ១៤​នាក់​កំពុង​ជាប់ឃុំ ម្នាក់​នៅក្រៅ​ឃុំ និង​ចំនួន ៧​នាក់​ទៀត​នៅក្រៅ​ប្រទេស​។ ហើយ​មកដល់ពេលនេះ មនុស្ស​ចំនួន ៨​នាក់​ហើយ ដែល​ត្រូវបាន​សាកសួរ​។ ហើយ​តុលាការ​នឹង​បន្ត​សវនាការ​នៅ​ថ្ងៃទី​៤ ខែកុម្ភៈ ឆ្នាំ​២០២១​។​

​សូមជម្រាបថា សាលាដំបូង​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០២០ បាន​បើកសវនាការ​ជំនុំជម្រះ​លើ​សំណុំរឿង​មេដឹកនាំ​អតីត​បក្សប្រឆាំង លោក សម រង្ស៊ី និង​បក្ខពួក ២១ នាក់ ពាក់ព័ន្ធ​បទ​ចោទ​រួមគំនិត​ក្បត់ និង​បង្ក​ភាពវឹកវរ​ដល់​សន្តិសុខ​សង្គម និង​ញុះញង់​មិនឱ្យ​យោធិន​ស្តាប់បង្គាប់​រាជរដ្ឋាភិបាល​។​
​នៅក្នុង​សវនាការ​មានតែ​ជន​ត្រូវ​ចោទ​ចំនួន ១៤​នាក់​ប៉ុណ្ណោះ ក្នុងចំណោម ២២ នាក់ ខណៈ​មនុស្ស​មួយចំនួនទៀត កំពុង​គេចខ្លួន​នៅក្រៅ​ប្រទេស​រួមមានៈ លោក​សម រង្ស៊ី អ្នកស្រី ជូ​ឡុង សូ​ម៉ូ​រ៉ា អ្នកស្រី មូរ សុខ​ហួរ លោក នុត រំដួល លោក​អេង ឆៃ​អេង​)​។
​ជន​ត្រូវ​ចោទ​ទាំង ២២ នាក់ ដែល​រួមទាំង​លោក សម រង្ស៊ី ផង​នោះ​ត្រូវបាន​ការពារ​សិទ្ធិ​ដោយ​លោក មេធាវី សំ សុ​គង់ , មេធាវី ឡោ ជុន​ធី រីឯ​មេធាវី ២ រូប​ទៀត គឺជា​មេធាវី​ចាត់​តាំងពី​គណៈមេធាវី​រួមមាន​លោកស្រី​មេធាវី ស៊ិន សាវ៉ន និង លោក មេធាវី យុង ផានិត​។​
​គួររំលឹកថា កងយោធពល ខេមរភូមិន្ទ បានដាក់ ពាក្យ ប្តឹង សម រ ង្ស៉ី កាលពី ព្រឹក ថ្ងៃទី ៧ ខែធ្នូ ឆ្នាំ ២០១៧ កន្លងទៅ ពាក់ព័ន្ធ នឹង ករណី ញុះញង់ កុំ ឲ្យ យោធិន ស្តាប់បង្គាប់ រាជរដ្ឋាភិបាល ស្របច្បាប់ ដោយ កងទ័ព ចាត់ទុកថា ការលើកឡើង​នោះ ធ្វើ​ឲ្យ​ខូច​ទឹកចិត្ត​កងទ័ព និង​ប្រមាថ​ថ្នាក់ដឹកនាំ កងយោធពល ខេមរភូមិន្ទ ។ ក្នុង ពាក្យបណ្តឹង បាន​បញ្ជាក់ថា ការអំពាវនាវ​របស់​លោក សម រ​ង្ស៉ី ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ​នៃ​រដ្ឋ ដែលជា​បទល្មើស​ចែង នៅក្នុង​ក្រមព្រហ្មទណ្ឌ​កម្ពុជា ។
​ការដាក់​ពាក្យបណ្តឹង​បានកើត​ឡើង ក្រោយពេល​លោក សម រ ង្ស៉ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន អំពាវនាវ​ឲ្យ​កងទ័ព​បង្វែរ​កាណុង​មកលើ​រាជរដ្ឋាភិបាល ហើយ​បាន​បង្គាប់​ឲ្យ​កងទ័ព​ឈប់​ស្តាប់​បញ្ជា រាជរដ្ឋាភិបាល​ស្របច្បាប់ ៕ រក្សា​សិទ្ធិ​ដោយ​៖ ចេស្តារ​

spot_img
×