Friday, July 4, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អុញ​នុះ ! អា​ជី និង​អា​ម៉ី ទុកពេល​២៤​ម៉ោង​ឲ្យ​លុបចេញ និង​ព្រមាន​ប្តឹង​អ្នកយក​រឿង «​ទុំ​ទាវ ២០២១» របស់​ក្រុម​ខ្លួន ទៅ​បង្ហោះ​ឲ្យ​គេ​ជេរ​ស្អប់​បន្ថែម (​វីដេអូ​)

​កាលពីពេល​ថ្មីៗ​នេះ មហាជន​នៅក្នុង​បណ្តាញ​សង្គម បាន​ផ្ទុះ​ការរិះគន់​មិន​សំចៃមាត់ ក្រោយពី​បានឃើញ​ក្រុម​អ្នកលក់​ឡេ​ដ៏​ល្បីឈ្មោះ គឺ​អា​ជី និង​អា​ម៉ី បាន​ថត​សម្តែង​រឿង «​ទុំ​ទាវ ២០២១» គ្មាន​ការគិត​ពិចារណា ដោយ​យក​ព្រះពុទ្ធសាសនា​មកលេង​សើច តាមរយៈ​តួអង្គ​នេន​ទុំ និង​ដៃគូ​នេន​ពេជ្រ សម្តែង​បែប​កំប្លែង​អាសអាភាស រាំ​ចាក់​ឌី​ជេ​ដ៏​មិនគួរ​គប្បី​។​

​ក្នុងនោះ ក៏មាន​ព្រះសង្ឃ​មួយអង្គ​ព្រះនាម​ក្នុង​ហ្វេ​ស​ប៊ុ​ក Oeun Sam Art បាន​មាន​សង្ឃដីកា​ថា​៖ ស្នើសុំ​គណៈសង្ឃ​នាយក នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ក្រសួង​ធម្មការ និង​សាសនា មាន​វិធានការ​ផ្លូវច្បាប់​ចំពោះ​ក្រុម​សម្តែង និង​ម្ចាស់ page Hokima ដែល​បាន​បង្ហោះ​វីដេអូ​ក្នុង​រូបភាព​នេះ ដែលមាន​ចេតនា​ក្នុងការ​បំផ្លាញ​ព្រះពុទ្ធសាសនា​។

​តែ​ទោះយ៉ាងណា ក្រុម​អា​ជី និង​អា​ម៉ី ក៏បាន​ប្រញាប់ប្រញាល់​លុប​វីដេអូ​នោះ​ចេញ​ភ្លាមៗ​ផងដែរ ក្រោយ​បង្ហោះ​បាន​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ បង្ក​ឲ្យ​ផ្ទុះ​ការរិះគន់​ធ្ងន់ៗ​ពី​សំណាក់​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​។​

​យ៉ាងណាមិញ ក្រោយពី​បាន​សង្កេតឃើញ​នៅតែមាន​អ្នកយក​វីដេអូ ដែល​បាន​លុបចោល​នេះ យកទៅ​ផុស​បន្ត​នៅលើ Tik Tok ឬ តាម​ផេ​ក​មួយចំនួន នាំ​ធ្វើ​ឲ្យ​មហាជន​រិះគន់ និង​កាន់តែ​ជេរ​ដៀល​ធ្ងន់ៗ​បន្ថែមទៀត ម្ចាស់​ផេ​ក Hokima អា​ជី និង​អា​មី ដែល​ធ្លាប់​អួត​លក់​ឡេ​១​ថ្ងៃ​បាន​១០​ម៉ឺន​ដុល្លារ និង​ក៏​ជា​តួ​សម្តែង​នៅក្នុង​រឿងនេះ ក៏បាន​បង្ហោះ​សារ​សុំទោស និង​ព្រមាន​ចាត់វិធានការ​ផ្លូវច្បាប់​ទៅកាន់​អ្នកយក​វីដេអូ​នេះ​ទៅ​ផុស​បន្តថា​៖ «​រឿង ទុំ​ទាវ 2021 អរគុណ​សម្រាប់​មតិ​រិះគន់​ដើម្បី​ស្ថាបនា ហើយក៏​សុំទោស​រាល់​កំហុស​ខុសឆ្គង​របស់​ក្រុម​សម្ដែង​ពួក​ខ្ញុំ ដោយសារតែ​ពួក​ខ្ញុំ​មិនបាន​ដឹង ចឹ​ង​វី​ឌី​អូ​និង​គឺ​ខ្ញុំ​បាន​លុប​រួចហើយ សម្រាប់​អ្នក​ដែល​ចម្លង​យកទៅ​ផុស​ត និយាយ​ជេរ​ឌៀល​ជា​សាធារណៈ ទុកពេល​ឲ្យ​២៤​ម៉ោង​សម្រាប់​លុប ចោល​បើ​មិន​លុប​នៅតែ​បន្ត​បង្ខូចកេរ្ដិ៍​ឈ្មោះ​ខ្ញុំ​ក្នុង​សាធារណៈ គឺ​មេធាវី​និង​ចាត់ចែង​ទៅតាម​ផ្លូវច្បាប់ ព្រោះ​ក្រុម​សម្ដែង​ពួក​ខ្ញុំ​បានដឹង​នៅ​កំហុសឆ្គង ហើយក៏​លុបចោល​ភ្លាមៗ​ដែរ តែបើ​នៅតែមាន​ចេតនា​យកទៅ​កាត់ត​បង្ហោះ​ទៀត ត្រៀមខ្លួន​ប្រឈម​នៅ​និង​មុខ​ច្បាប់​ទៅ ចម្លង​កាត់ត​បង្ហោះ​ជា​សាធារណៈ​ដោយ​គ្មាន​ការអនុញ្ញាត​ពី​ម្ចាស់​ដើម ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កេរ្ដិ៍ឈ្មោះ​និង​កិត្តិយស រក្សា​សិទ្ធិ​ដោយ​ក្រុម​សម្ដែង​ផ្ទាល់ ដោយ​ក្ដី​គោរព ពី​តេង ដា​ណា​»៕ រក្សា​សិទ្ធិ​ដោយ​៖ លឹម ហុង​



×