Friday, July 4, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជប់លៀង​ផ្អើល​ភូមិ​ទៀតហើយ​! រកឃើញ​សេដ្ឋី​ឆ្នោត ឈ្នះ​ទឹកប្រាក់ ១២ លាន និង ៣០ លាន​បាត លើកទឹកចិត្ត​ប៉ូលិស​ម្នាក់ៗ​ចំនួន​….

​ថ្មីៗ​នេះ នៅលើ​បណ្តាញ​សង្គម​ថៃ បាន​ផ្ទុះ​ផ្អើល​ទៀតហើយ ក្រោយពី​អ្នកឈ្នះឆ្នោត​ធំៗ​ចំនួន​៣​នាក់ នៅក្នុង​ការចាប់​ឆ្នោត​ចុងក្រោយ​របស់​រដ្ឋាភិបាល​ថៃ កាលពី​ថ្ងៃទី​១ ខែកុម្ភៈ ឆ្នាំ​២០២១ ទទួលបាន​ទឹកប្រាក់​រាប់លាន​បាត ដោយ​ក្នុងនោះ​អ្នកឈ្នះ​ទី​១ និង​ទី​២ ជាមួយ​ទឹកប្រាក់ ១២ លាន​បាត និង​អ្នកឈ្នះ​ទី​៣​ចំនួន ៣០ លាន​បាត​។​

​អ្នកស្រី Rachanee Suwanmanee អាយុ ៥៣ ឆ្នាំ បាន​ប្រាប់​ឲ្យ​ដឹងថា គាត់​បានឈ្នះ​សំបុត្រ​ឆ្នោត​២ ដែលមាន​លេខ 912307 ជាមួយ​ទឹកប្រាក់ ១២ លាន​បាត (​ស្មើនឹង​ជិត ៤ សែន​ដុល្លារ​)​។ អ្នកស្រី Rachanee ក៏បាន​បញ្ជាក់​ឲ្យ​ដឹងថា អ្នកស្រី​បាន​ទៅលេង​ម្តាយ​របស់​អ្នកស្រី នៅពេលនោះ ក៏មាន​សាច់ញាតិ​ម្នាក់​បានមក​លក់​ឆ្នោត​ឲ្យ​អ្នកស្រី​។ ហើយ​នៅពេល​បានដឹងថា​ឈ្នះ​ប្រាក់​លាន​ដ៏​សន្ធឹកសន្ធាប់​បែបនេះ អ្នកស្រី Rachanee បាន​ឱប​ម្តាយ ជាមួយ​អារម្មណ៍​រំភើបចិត្ត​ស្ទើរ​ហោះតែម្តង​។​

​អ្នកឈ្នះ​បន្ទាប់​នូវ​ទឹកប្រាក់ ១២ លាន​បាត​ដូចគ្នា គឺជា​អភិបាលរង​ស្រុក Mae Sot នៃ​ខេត្ត Tak​។ គាត់​ក៏ស្ទើរតែ​ដួលសន្លប់ផងដែរ នៅក្នុង​ផ្សារ នៅពេល​ដឹងថា​ឈ្នះ​នូវ​ទឹកប្រាក់​ដ៏​ធំ​នេះ​។

​លោក Thawatchai Onsarn អាយុ ៣៤ ឆ្នាំ ដែលជា​សេដ្ឋី​ទី​២ បាន​បញ្ចេញ​ឲ្យ​ដឹងថា ថ្មីៗ​នេះ គាត់​ផ្លាស់​ទៅកាន់​ស្រុក Mae Sot ក្នុង​រយៈពេល​១​ឆ្នាំ​។ ហើយ​នៅ​ទីនោះ គាត់​តែង​មកលេង​ប្រាសាទ​ជា​ទៀងទាត់ ហើយនៅពេលនោះ ​ព្រះសង្ឃ​មួយអង្គ​បាន​ប្រាប់​គាត់​ថា សំណាងល្អ​នឹង​មកដល់​នៅ​ដើមខែ​កុម្ភៈ​នេះ​។ បន្ទាប់មក​មិនយូរប៉ុន្មាន ក៏មាន​ព្រះសង្ឃ​មួយអង្គ​ទៀត នៅ​ប្រាសាទ​ផ្សេង ក៏បាន​ប្រាប់​គាត់​ដូចគ្នា​ដែរ​ថា សំណាងល្អ​នឹង​ចូល​មកដល់​នៅក្នុង​ខែ​ទី​២​នៃ​ឆ្នាំ​២០២១​នេះ គឺ​ខែកុម្ភៈ​។ ហើយ​ព្រឹក​ព្រលឹម​នៃ​ថ្ងៃនោះ គាត់​បាន​ទៅ​ផ្សារ និង​បាន​ទិញ​សំបុត្រ​២​ចុងក្រោយ មុនពេល​ចាប់ឆ្នោត​ឈ្នះ​ជាមួយ​ទឹកប្រាក់ ៣០ លាន​បាត​។​

​ចំណែក​អ្នកឈ្នះ​ចុងក្រោយ គឺជា​អ្នកលក់​ឆ្នោត​ផ្ទាល់​នៅក្នុង​ខេត្ត Roi Et ជាមួយ​ទឹកប្រាក់ ៣០ លាន​បាត (​ស្មើនឹង​ជិត ១​លាន​ដុល្លារ​)​។ អ្នកស្រី Rungthip Sanjandee អាយុ ៥៣ ឆ្នាំ បានបញ្ជាក់​ប្រាប់​ឲ្យ​ដឹងផង​ដែរ​ថា បាន​ដើរ​លក់​ឆ្នោត​តាម​ទម្លាប់ ព្រោះ​តែងតែមាន​អតិថិជន​ទិញ​ជាមួយ​លេខ ៣០៧ ប៉ុន្តែ លើក​នេះ អត់​មាន​អ្នក​ចង់​ទិញ​ទេ ហេតុដូច្នេះ អ្នកស្រី​ក៏បាន​រក្សា​វា​ទុក​ដោយ​ខ្លួនឯង​តែម្តងទៅ​។​

​ជាមួយ​ការ​ឈ្នះ​នូវ​ទឹកប្រាក់​ដ៏​មហា​ធំធេង​នេះ អ្នកស្រី Sanjandee ក៏បាន​ជូន​មន្ត្រី​ប៉ុស្តិ​ក្នុង​មូលដ្ឋាន​ក្នុង​ម្នាក់​ចំនួន ១​ពាន់​បាត ផងដែរ ព្រោះថា​ពួកគាត់​ក៏បាន​ជួយ​ខ្នះខ្នែង និង​ក៏​ដូច​បាន​ដឹងឮ​ពី​ការ​ឈ្នះ​នេះ​៕ រក្សា​សិទ្ធិ​ដោយ​៖ លឹម ហុង​

×