Tuesday, November 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​កម្លាំង​ជំនាញ ប្រមូលបាន​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ ក្រោម​បាតទន្លេ ស្រុក​ស្រី​សន្ធរ ៥៣,៧៧០​គ្រាប់ រយៈពេល​ជាង ៣​ខែ​

​ខេត្តកំពង់ចាម ÷ ការរុករក​គ្រាប់​មិនទាន់​ផ្ទុះ​ក្នុងការ​លិច​នាវា​យោធា​សម័យ​សង្គ្រាម​ចុង​ទសវត្ស​ឆ្នាំ​៦០ និង​ដើម​ទសវត្សរ៍​ឆ្នាំ​៧០ ក្នុង​ទន្លេមេគង្គ តំបន់ ស្រុក​ស្រី​សន្ធោ ខេត្តកំពង់ចាម ត្រូវបាន លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ម៉ី សុភា បានឱ្យដឹងថា កិច្ចប្រតិបត្តិការ​រប​ស់​យើង​នាពេលនេះ ប្រមូលបាន​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​គ្រប់​ប្រភេទ​ប្រមាណ​ជាង ៥៣,៧៧០​គ្រាប់ ទម្ងន់​សរុប​ប្រមាណ ៨,១០០​គីឡូក្រាម ។

​ក្នុងការ​ផ្ដល់ព័ត៌មាន​ឲ្យ​អ្នកសារព័ត៌មាន នា​រសៀល ថ្ងៃទី​០៤ ខែកុម្ភ​: ឆ្នាំ​២០២១ នេះ ឧ​ត្ត​ម​សេនីយ៍​ទោ ម៉ី សុភា មេបញ្ជាការ​កង​បោសសំអាត​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ នៅក្រោម​ទឹក​នៃ​មជ្ឈមណ្ឌល​កម្ចាត់មីន​ក​ម្ពុ​ជា បាន​ថ្លែងថា ពេលនេះ កម្លាំង​ជំនាញ​ទើបនឹង​ចូលមក​ដល់ ឃ្លុប​ទី​១ នៃ​តួ​នាវា ប៉ុន្តែ នាវា​នេះ​ជា​ប្រភេទ​នាវា​ធំ ដឹក​សម្ភារ​សឹក​ធំ មាន​ប្រវែង​រហូតដល់​ទៅ ៤០​ម៉ែត្រ ទទឹង​ប្រមាណ​ជា ៥,៥​ម៉ែត្រ និង​មាន​ជម្រៅ​ទឹក ៤.៥០​ម៉ែត្រ ដូច្នេះ ក្នុង​មួយ​ឃ្លុប ផ្ទុក​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ប្រមាណ​ជាង ១០​តោន​។​

​រំលឹក​បក​ក្រោយ​បន្តិច តាមពិតទៅ កិច្ចប្រតិបត្តិការ​រុករក​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​នេះ កម្លាំង​ជំនាញ​បានចាប់ផ្តើម​ឡើង​តាម​ពី​កំលុង​ដើម ខែតុលា ឆ្នាំ​២០២០ មកម្ល៉េះ ប៉ុន្តែ​ដោយសារតែ​ជួប​បញ្ហា​ខ្យល់ព្យុះ ទឹកជំនន់ ទើប​ធ្វើឱ្យ​កិច្ចប្រតិបត្តិការ​នេះ បាន​ផ្អាក់​ជាង ៣​សប្តាហ៍ ហើយ​លទ្ធផល​ខាងលើនេះ គឺ​កម្លាំង​ជំនាញ​ទើបនឹង​ចាប់ផ្តើម​សម្រុក​យក​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​នៅក្នុង​នាវា និង​ជុំវិញ​នាវា ក្នុង​កំលុង​ដើមខែ​ធ្នូ ឆ្នាំ​២០២០​។​

​សូមបញ្ជាក់ថា ប្រតិបត្តិ​ការរុករក និង​ប្រមូល​គ្រឿង​យុទ្ធភណ្ឌ ក្នុង​បាតទន្លេ​មេគង្គ ស្រុក​ស្រី​សន្ធោ ខេត្តកំពង់ចាម នេះ គឺ​អនុវត្ត​ក្នុង​ទំហំ ១៥០​ហិកតា គឺ​ត្រូវបាន​អនុវត្ត​ឡើង​តាំងពី​ចុង ខែតុលា ឆ្នាំ​២០២០ និង​បន្ត​រុករ​កទៀត រហូតដល់​ខែឧសភា ឆ្នាំ​២០២១ ។ ប៉ុន្តែ គិត​ត្រឹម​ដើម ខែកុម្ភ​: ឆ្នាំ​២០២១ នេះ កម្លាំង​ជំនាញ បាន​ប្រមូល​គ្រាប់​យុទ្ធភណ្ឌ​ប្រមាណ ២៥​ភាគរយ និង​កំពុង​ប្រឹងប្រែង​បន្ត​បេសកកម្ម​ន​លើ​កិច្ចការងារ​នេះ បន្ថែមទៀត​៕ រក្សា​សិទ្ធិ​ដោយ ពិសិដ្ឋ CEN​

×