Tuesday, November 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ត្រីរាជការ​មុខ​ដដែលៗ ជិះ​រថយន្ត​ស៊េរី​ទំនើបៗ ពាក់​ផ្លាកលេខ (​ខេមរភូមិន្ទ​-​រាជការ និង​នគរបាលជាតិ​) ជាដើម លេងល្បែង​ស៊ីសង​ខុសច្បាប់​នៅ​សង្កាត់​ទួល​តា​ឯក​

​ខេត្តបាត់ដំបង​៖ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សាត គឹម​សាន បញ្ជា​ឱ្យធ្វើ​ការស្រាវជ្រាវ ជាបន្ទាន់​ជុំវិញ​ការចុះផ្សាយ​ពី​ករណី​មន្ត្រីរាជការ​មុខ​ដដែលៗ ជិះ​រថយន្ត​ស៊េរី​ទំនើបៗ ពាក់​ផ្លាកលេខ (​ខេមរភូមិន្ទ​-​រាជការ និង​នគរបាលជាតិ​) ជាដើម លេងល្បែង​ស៊ីសង​ខុសច្បាប់​នៅ​សង្កាត់​ទួល​តា​ឯក ក្រុង​បាត់ដំបង​។​

​ក្រុមការងារ​ប្រតិកម្ម​រហ័ស​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង មាន​កិត្តិយស​សូម​ជម្រាបជូន សាធារណជន ពិសេស​បងប្អូន​អ្នក​និយម​ប្រើប្រាស់​បណ្តាញ​សង្គម​ជ្រាបថា ពីថ្ងៃ​ទី ៤ ខែ កុម្ភៈ ឆ្នាំ ២០២១ សារព័ត៌មាន​ចុះផ្សាយ​អត្ថបទ​មួយ​ដែល​បាន​លើកឡើងថា ទីតាំង​ល្បែងស៊ីសង​ដ៏​ធំ​មួយកន្លែង​ដែល​អ្នកប្រព្រឹត្ត​ភាគច្រើន ជា​មន្ត្រីរាជការ​ស្ទើរ​គ្រប់​ស្ថាប័ន​នៅក្នុង​ខេត្ត ដែល​បាន​បិទ​ជា​បណ្ដោះអាសន្ន​មួយរយៈ​កន្លង​ទៅនោះ ក្រោយពី​មានការ​ផ្ទុះអាវុធ​បាញ់ប្រហារ​គ្នា បណ្ដាល​ឰ​ឱ្យ​ភាគី​ម្ខាង​រងរបួស​ភ្លៅ​នោះ ពេលនេះ​ម្ចាស់​ទីតាំង​បាន​បើកទ្វារ​ស្វាគមន៍​អតិថិជន​យ៉ាង​រលូន​ឡើងវិញ​ហើយ ដែល​សមាសភាព​អ្នកញៀន​នឹង​ល្បែង​នេះ​គឺជា​មន្ត្រីរាជការ​មុខ​ដដែលៗ ជិះ​រថយន្ត​ស៊េរី​ទំនើបៗ ពាក់​ស្លាក​លេខ​(​ខេមរភូមិន្ទ​-​រាជការ និង​នគរបាលជាតិ​)​ជាដើម​។​

​នៅពេលនេះ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សាត គឹម​សាន ស្នងការ​នៃ​ស្នងការ​ដ្ឋ​ន​នគរបាល​ខេត្តបាត់ដំបង បាន ដាក់បទបញ្ជា​ឱ្យ​ផែនការ​ងារ​ជំនាញ​នគរបាល​ព្រហ្ម​ទ័​ណ្ឌ ដែលមាន​លោក​វរសេនីយ៍ឯក លឹម ពុ​ទ្ធី​ឡា ជា​ស្នង ការរង​ទទួលបន្ទុក​ចុះ​ធ្វើការ​ស្រាវជ្រាវ ជុំវិញ​ការចុះផ្សាយ​របស់​សារព័ត៌មាន​ខាងលើ ។ ក្នុងករណី​ស្រាវ ជ្រាវ​រកឃើញថា នៅ​ទីនោះ​មានការ​ប្រព្រឹត្ត​នូវ​អំពើ​ល្មើសច្បាប់​ដូច​ការចុះផ្សាយ​របស់​សារព័ត៌មាន​ខាងលើ​នោះ​មែន សមត្ថកិច្ច​នគរបាល​នឹង​ចាត់វិធានការ​ស្របតាម​ច្បាប់​ជា​ធរមាន​។​

​ដូច​បាន​ជម្រាបជូន​ខាងលើ សូម​សាធារណជន ពិសេស​បងប្អូន​អ្នក​និយម​ប្រើប្រាស់​បណ្តាញ​សង្គម មេត្តា​ជ្រាប និង​ចូលរួម​សហការ​ជាមួយ​សមត្ថកិច្ច​នគរ​បាល​ដោយ​ភាតរភាព​បំផុត សូម​អរគុណ​៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

×