Friday, May 3, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រត់​ចែក​ជើង​គ្នា ខណៈ​ម្ចាស់ផ្ទះ​ដុត​ធូប​ចោល បណ្តាល​ឲ្យ​មាន​ឣ​គ្គិ​ភ័យ​កើតឡើង​

spot_img

​ភ្នំពេញ : ផ្ទះល្វែង​មួយកន្លែង​នៅក្នុង​បុរី​លឹម​ឈាង​ហោ ត្រូវបាន​ឣ​គ្គិ​ភ័យ​ឆាបឆេះ​ខណ​:​ពេល​ម្ចាស់ផ្ទះ​រៀបចំ​សែន​ដក​ជើងធូប​រួច​ដុត​ធូប​នៅលើ​កុងម៉ា​ហើយ​ចាក់សោ​ផ្ទះ​ចេញទៅ​បាត់​។​
​ហេតុការណ៍​ឣ​គ្គិ​ភ័យ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ខាងលើនេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​១១​និង​៣០​នាទី​ថ្ងៃទី​៥​ខែកុម្ភៈ​ឆ្នាំ​២០២១ ស្ថិតនៅ​ផ្លូវ​បេតុង​ក្នុង​បុរី​លឹម​ឈាង​ហោ ផ្ទះ​លេខ​V២៦ ភូមិ​សំបួរ​សង្កាត់​ដង្កោ​ខណ្ឌដង្កោ​រាជធានី​ភ្នំពេញ ដែលមាន​ម្ចាស់ផ្ទះ​ឈ្មោះ​ពុំ ណារិន​ត្រូវជា​ប្តី​និង​ប្រពន្ធ​ឈ្មោះ ឣ៊ូ​ច ស្រី​ផាត ។​

​តាម​ប្រភពព័ត៌មាន​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា​មុនពេល​កើតហេតុ​ម្ចាស់ផ្ទះ​ខាងលើ​ដែល​កាត់​ខ្សែស្រឡាយ​ចិន​ផងដែរ​នោះបាន​រៀប​ចុ​ពិធី​សែន​ដក​ជើងធូប​និង​ដុត​ធូប​នៅលើ​រា​ន្ត​កុងម៉ា​ថ្មី​រួច​កបាន​ចាក់សោ​ផ្ទះ​ចេញទៅ​ក្រៅ​បាត់ មួយសន្ទុះ​ក្រោយមក​ក៏​ឃើញ​មាន​ផ្សែងហុយ​ចេញ​ឣ​ណ្តា​ត​ភ្លើង​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ឣ្ន​ក​ជិតខាង​និង​បាន​រាយការណ៍​ជូន​សមត្ថកិច្ច​មូលដ្ឋាន​នាំគ្នា​ជួយ​ឣ​ន្ត​រាគ​មន៍​វាយ​សោ​ទ្វា​ទម្លុះ​ចូល​ដើម្បី​យក​បំពង់​បាញ់​ពន្លត់​និង​យក​ទឹក​បាញ់​ទប់ស្កាត់​កុំ​ឲ្យ​មាន​ការរីក​រាលដាល​ដ​ល់​ផ្ទះ​ឣ្ន​ក​ជិតខាង​។​

​តាម​ការបញ្ជាក់​ពី​សមត្ថកិច្ច​ជំនាញ​បាន​ឲ្យ​ដឹងថា ឣ​គ្គិ​ភ័យ​ខាងលើនេះ​គឺ​បណ្តាលមកពី​ឆេះ​ភ្លើង​ធូប ក្នុង​ហេតុការណ៍​ឣ​គ្គិ​ភ័យ​នេះ​ពុំមាន​បណ្តាល​ឲ្យ​មាន​ឣ្ន​ក​រងរបួស​នោះទេ​គ្រាន់តែ​ខូចខាត​សម្ភារ​របស់​ម្ចាស់ផ្ទះ​មួយចំនួន​ប៉ុណ្ណោះ​៕​រក្សា​សិទ្ធិ ដោយ​÷​សួង សាម​

spot_img
×