Friday, May 3, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឡាន​ដឹក​ក្រុម​តន្ត្រីសម័យ បើក​លឿន​ធ្លាក់​ផ្លូវ​ក្រឡាប់ ចុះ​លេង​ក្នុង​ប្រឡាយទឹក របួសស្រាល​២​នាក់​

spot_img

ភ្នំពេញ​៖ ឡាន​ដឹក​ក្រុម​តន្ត្រីសម័យ​វិល​មកពី​ប្រគំ​វិញ បើក​លឿន​ធ្លាក់​ផ្លូវ​ក្រឡាប់​ខូច​ខ្ទេច​ឧ​បរ​ណ៍​ភ្លេង​អស់​មួយចំនួន កាលពី​វេលា​ម៉ោង​៥​និង​៤០​នាទី ថ្ងៃទី​៥ ខែកុម្ភៈ ឆ្នាំ​២០២១ ផ្លូវជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ​លេខ ១៩១-១៩២ ស្ថិតក្នុង​ភូមិ​បត់​សិរមាន់ ឃុំ​ព្រៃនប់ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ។​

​ឡាន​ដឹក​ក្រុម​តន្ត្រីសម័យ​បើក​លឿន​ធ្លាក់​ផ្លូវ​ក្រឡាប់​ចុះ​លេង​ក្នុង​ប្រឡាយទឹក របួសស្រាល​២​នាក់ ៖ ១/​ឈ្មោះ ម៉ា​ល វណ្ណឌី ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មុខរបរ អ្នកលេង​ភ្លេង ជា​អ្នកបើកបរ ទីលំនៅ ភូមិ​ព្រែក​ថ្មី សង្កាត់​ព្រែក​ថ្មី ខណ្ឌ​ច្បា​អំពៅ​២ រាជធានី​ភ្នំពេញ​(​របួសស្រាល​)​។ ២/​ឈ្មោះ ពេញ បរ​មី ភេទ​ស្រី អាយុ​២៦​ឆ្នាំ មុខរបរ​អ្នកចម្រៀង ទីលំនៅ ភូមិ​ព្រែក​ថ្មី សង្កាត់​ព្រែក​ថ្មី ខណ្ឌ​ច្បា​អំពៅ​២ រាជធានី​ភ្នំពេញ​(​របួសស្រាល​)៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×