Tuesday, May 7, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​ម្នាក់​ពី​ជិះ​ម៉ូតូ បុក​គូទ​រថយន្ត​ដឹក​ដែក​កំពុង​ចត​លើផ្លូវ​ពីក្រោយ បណ្ដាល​ឲ្យ​របួស​បាក់ជើង​

spot_img

​ភ្នំពេញ ៖ គ្រោះថ្នាក់​ចរាចរណ៍​មួយ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​និង​៥​នាទី​រសៀល​ថ្ងៃទី​៥ ខែកុម្ភៈ ឆ្នាំ​២០២១ នៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៣ ក្នុងភូមិ​ព្រៃ​កី សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ​​បណ្ដាល​ឲ្យ​បុរស​ម្នាក់​រងរបួស​បាក់ជើង​យ៉ាងធ្ងន់ធ្ងរ ខណៈដែល​គាត់​ជិះ​ម៉ូតូ​១​គ្រឿ​ជ្រុល​ទៅបុក​ពីក្រោយ​រថយន្ត​ដឹក​ដែក​១​គ្រឿង​ទៀត ដែល​កំពុង​ចត​ស្ងៀម​នៅលើ​ផ្លូវ​។​

​តាម​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ​គេ​បានឃើញ​រថយន្ត​១​គ្រឿង ម៉ាក​ហ៊ីយ៉ាន់ដាយ​ពាក់​ផ្លាកលេខ​ភ្នំពេញ 3C- 4293 ជា​ប្រភេទ​ស្ទូច​និង​បាន​ដឹក​ដែក​សរសៃ​ផង បានធ្វើ​ដំណើរ​ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង លុះ​ពេលទៅដល់​ត្រង់ចំណុច​កើតហេតុ បាន​ឈប់​រួច​ចត​នៅលើ​ផ្លូវ ពេលនោះ​បុរសរងគ្រោះ​បាន​ជិះ​ម៉ូតូ​១​គ្រឿង ម៉ាក​ហុងដា​វ៉េវ​ពណ៌​ខ្មៅ​ពាក់​ផ្លាកលេខ​ភ្នំពេញ 1HS- 6859 ក្នុងទិសដៅ​ស្របគ្នា​ទៅដល់​បុក​ពីក្រោយ​ពេញទំហឹង បណ្ដាល​ឲ្យ​ដួល​រងរបួស​បាក់ជើង​ធ្ងន់ធ្ងរ និង​ត្រូវបាន​គេ​បញ្ជូនទៅ​សង្គ្រោះបន្ទាន់​ភ្លាមៗ​។​

​ក្រោយ​កើតហេតុ​សមត្ថកិច្ច បាន​ចុះទៅ​ធ្វើការ​វាស់វែង រួច​នាំយក​រថយន្ត​និង​ម៉ូតូ ទៅ​រក្សាទុក​ដើម្បី​រង់ចាំ​ការដោះស្រាយ​នៅពេល​ក្រោយ​៕ រក្សា​សិទ្ធិ​ដោយ ៖ សួង​សាម​

spot_img
×