Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរសផ្សាដែកម្នាក់ រងការចោទប្រកាន់រំលោភនារីសិស្សសាលា ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួន

spot_img

ស្វាយរៀង ៖ បុរសជាជាងផ្សារដែកម្នាក់រងការចោទប្រកាន់ថាបានចាប់រំលោភនារីជាសិស្សសាលាហើយមិនទទួលស្គាល់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកាលថ្ងៃទី២៥ ខែកុម្ភះ ឆ្នាំ២០១៨ដើម្បីធ្វើសាកសួរ ។យោងតាមសមត្ថកិច្ចបានអោយដឹងថានៅវេលាម៉ោង១៩និង៥០នាទីថ្ងៃទី២៥កុម្ភៈ ម្សិលមិញនេះមានប្រជាពលនៅភូមិចំបក់សង្កាត់ចេក បានរាយការណ៍តាមទូរស័ព្ទប្រាប់សមត្ថកិច្ចប៉ុស្ដិ៍ថា ៖ មានករណីរំលោភ នៅភូមិចំបក់ សង្កាត់ ចេក កាលពីថ្ងៃ ២៤ ខែកុម្ភៈ ឆ្នាំ២០១៨ ម៉ោង ២៣យប់ ។

ក្រោយពីបានព័តមានភ្លាម កំលាំងជំនាញអធិការដ្ឋាននគរបាលក្រុងស្វាយរៀង បានសហការជាមួយកំលាំងប៉ុស្តិ៍រដ្ឋបាលសង្កាត់ចេក ចុះទៅដល់កន្លែងកើតហេតុ សាកសួរជនរងគ្រោះឈ្មោះ សេក សារ៉ែន ភេទ ស្រី អាយុ១៦ ឆ្នាំ មុខរបរសិស្សបានប្រាប់ថាមានគេចាប់រំលោភខ្លួន គឺ ខ្លួនស្គាល់មុខតែ មិនស្គាល់ឈ្មោះទេ ។ ក្រោយមកសមត្ថកិច្ច បាននាំជនសង្ស័យមកប៉ុស្ដិ៍បង្ហាញមុខជនរងគ្រោះចង្អុលប្រាប់ថា ៖ ជនសង្ស័យនេះពិតជាបានរំលោភខ្លួនប្រាកដមែន ។

សមត្ថកិច្ចបានអោយដឹងទៀតថាជនសង្ស័យមានឈ្មោះ ឃុន នា (ហៅដា) ភេទប្រុស អាយុ ២៤ ឆ្នាំ មុខរបរជាងផ្សាដែកកូនខ្មែរនៅក្រុងស្វាយរៀង មានទីលំនៅភូមិសំបុក ឃុំសំបុក ស្រុក ចិត្របូរី ខេត្តក្រចេះ ។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលក្រុងស្វាយរៀង ដើម្បីស្រាវជ្រាវបន្ត៕ វ៉ៃកូ

spot_img
×