Saturday, July 5, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អី​ក៏​ស្វាក់​ម្ល៉េះ​! អតីត​តារា​សម្តែង ម៉ៅ សុខ​ចាន់​ធី បាន​ប្តី​ក្មេង​នឹង​ស្មានថា​ប្រសើរ ការ​បាន​៣​ឆ្នាំ ឥឡូវ​ចែកផ្លូវ​គ្នា​ទៀត ព្រោះ​ស៊ូ​ទ្រាំលែងបាន​រឿងនេះ​…

​ថ្មីៗ​នេះ មហាជន​ទាំង​ក្នុង និង​ក្រៅ​សិល្បៈ​មានការ​ចាប់អារម្មណ៍ និង​ងឿងឆ្ងល់​ជាខ្លាំង ខណៈ​សុខៗ អតីត​តារា​សម្តែង​អ្នកនាង ម៉ៅ សុខ​ចាន់​ធី បានប្រកាស​ចែកផ្លូវ​គ្នា​ជាមួយ​ស្វាមី​វ័យក្មេង​ឈ្មោះ រ៉ា​ម៉ូ ក្រោយពី​បាន​រៀបការ​ជាមួយគ្នា​កាលពី​អំឡុង​ឆ្នាំ​២០១៨ កន្លងមក​។

​ជុំវិញ​ការ​រឿងរ៉ាវ​ប្រេះស្រាំ​ជីវិត​ប្តី​ប្រពន្ធ​ឈានដល់​ការចែក​ផ្លូវ​គ្នា​នេះ​ផងដែរ អ្នកនាង ម៉ៅ សុខ​ចាន់​ធី បាន​ទម្លាយ​ចេញ​ឲ្យ​ដឹងថា មូលហេតុ​គឺ​ដោយសារ​អតីត​ស្វាមី​វ័យក្មេង​របស់​អ្នកនាង តែងតែ​រម្អុក​សុំ​លុយ​ជា​បន្តបន្ទាប់ ដែលជា​ហេតុ​ធ្វើ​ឲ្យ​អ្នកនាង​លែងមាន​ទំនុកចិត្ត​លើ​ប្តី​ហេងស៊យ​រូបនេះ​តទៅទៀត​។​

​អតីត​តារា​សម្តែង​រាង​មាន់ចែ សម្រស់​ចាំ សាច់​សខ្ចី​រូបនេះ ក៏បាន​ប្រាប់​ឲ្យ​ដឹងថា អ្នកនាង​បាន​ចែកផ្លូវ​ជាមួយ​លោក រ៉ា​ម៉ូ អស់​រយៈពេល​ប្រមាន​ជា​២​ខែ​មកហើយ ដោយ​អ្នកនាង​ជា​អ្នក​សុំ​បែក​។

​យ៉ាងណាមិញ ជាមួយនឹង​ការសម្រេចចិត្ត​លែង​ប្តី​វ័យក្មេង ទុក​ក៏​មិន​ចំណេញ ដកចេញ​ក៏​មិន​ស្តាយ អ្នកនាង ម៉ៅ សុខ​ចាន់​ធី ក៏បាន​បញ្ចេញ​នូវ​អារម្មណ៍​ពិតៗ​ទាំង​ក្តៅចិត្ត​ថា​៖ «​ចប់​គឺ​ចប់ មិនបាច់​តវ៉ា​អី​ច្រើន​នោះទេ តែ​ស្តាយ​ណាស់ ដែល​ខ្ញុំ​ធ្វើ​ឲ្យ​វា​មានឈ្មោះ​ក្នុងសង្គម ទាំង​ដែល​វា​ជា​មនុស្ស​ខ្ញុំ​រើស​ចេញពី​ក្នុង​សំរាម​សោះ ខំ​បន្ទាបខ្លួន​ប៉ុណ្ណឹង​ហើយ នៅតែ​ទៅ​ជួប​អា​ប្រភេទ​មនុស្ស​ចោលម្សៀត​ដដែល​! នេះហើយ​មកពី​និស្ស័យ​ដែល​យើង​ខំ​អាណិត​គេ​ពេក​…»​។​

​គួរ​បញ្ជាក់ថា នេះ​មិនមែនជា​លើក​ទី​១​ទេ ដែល​អ្នកនាង ម៉ៅ សុខ​ចាន់​ធី បាន​ជួបប្រទះ​នឹង​ស្នេហា​មិន​សមប្រកប ព្រោះ​គេ​នៅចាំ​បាន​ថា កាលពី​អំឡុង​ឆ្នាំ​២០១៥ អ្នកនាង​ធ្លាប់បាន​ចុះមក​ភ្ជាប់ពាក្យ​ជាមួយ​បុរស​ម្នាក់​ដែលជា​តួ​សម្តែង​ម្នាក់ តែ​មិនយូរប៉ុន្មាន អ្នក​ទាំងពីរ​ក៏បាន​ចែកផ្លូវ​គ្នា​ទៅវិញ ហើយ​ក្រោយមក នៅក្នុង​អំឡុង​ឆ្នាំ​២០១៨ អ្នកនាង​ក៏​បានមក​រៀបការ​ជាមួយ​លោក រ៉ា​ម៉ូ ដែលមាន​អាយុ​ក្មេង​ជាង​អ្នកនាង​ប្រមាណ​ជា ១០ ឆ្នាំ ឯណោះ​។ តែ​ទោះយ៉ាងណា ខ្សែជីវិត​ស្វាក់​តែ​ការ​បែក​របស់​អ្នកនាង នៅពេលនេះ ក៏បាន​ចែកផ្លូវ​គ្នា​ជា​បន្តទៀត ពិតជា​និស្ស័យ​កម្ម​មែន​!៕ រក្សា​សិទ្ធិ​ដោយ​៖ លឹម ហុង​

×