កាលពេលថ្មីៗនេះ នោះមហាជនយ៉ាងច្រើនបានជ្រាបរួចហើយ ទាក់ទងនឹងសមត្ថកិច្ចឡោមព័ទ្ធផ្ទះវីឡារបស់លោកជំទាវឧកញ៉ា អ៊ាន សៀវម៉ី តាមដីការបង្គាប់ឲ្យនាំខ្លួន ពីពាក់ព័ន្ធបទបរិហាកេរ្តិ៍ ប៉ុន្តែ រហូតមកទល់ពេលនេះ មហាជននៅមិនទាន់ដឹងថា គឺជាបណ្តឹងរបស់ភាគីណានោះទេ។
តែអ្វីដែលគួរឲ្យកត់សម្គាល់នោះ គឺក្រោយឧកញ៉ា អា៊ន សៀវម៉ី បានយល់ព្រមឡើងតុលាការ គេក៏បានចាប់អារម្មណ៍ ស្រាប់តែអ្នកស្រី ទ្រី ដាណា ដែលជាគូសត្រូវ ក៏បានស៊ែរវីដេអូឧកញ៉ា អា៊ន សៀវម៉ី ឡាយបរិហាកេរ្តិ៍ខ្លួន និងដៀមដាមមើលងាយសាហាវ សុទ្ធតែមីស្រីមុខឈើ ឬ ស្រីប្តីបីប្តីបួនជាដើម។ ដោយក្នុងនោះ អ្នកស្រី ទ្រី ដាណា ក៏បានភ្ជាប់សារសារទបែបនេះថា៖ «ជេរគេសាហាវណាស់ តើអ្នកណាយល់អារម្មណ៍មួយនេះ មើលហើយពិចារណាផងបងប្អូន ខ្ញុំតំណាងអោយសមាជិកក្នុងដៃជាង7មុីននាក់ រង់ចាំការសំរេចពីតុលាការរកយុត្តិធម៌អោយខ្ញុំ»។
ដោយសារហាក់បានដឹងខ្លួនខុសធ្ងន់ ហើយនៅតែឃើញវីដេអូនោះ នៅតែត្រូវបានគេបន្តផ្សព្វផ្សាយ នៅមុននេះបន្តិច ឧកញ៉ា អា៊ន សៀវម៉ី ក៏បានស្នើទៅដល់បណ្តាម្ចាស់សារព័ត៌មានក្នុងបណ្តាញសង្គមទាំងអស់ ឲ្យលុបរាល់សំណេរ និងវីដេអូរបស់ខ្លួន ដោយភ្ជាប់នឹងលិខិតមេធាវីព្រមានចាត់វិធានការផ្លូវច្បាប់ថា៖ «នាងខ្ញុំស្នើសុំ លោក/លោកស្រី ម្ចាស់បណ្តាសារព៌តមានតាមបណ្តាញសង្គមហ្វេសបុក មេត្តាលុប នូវរូបភាព និងវីដេអូ និងឈប់រាល់ការបង្ហោះចែកចាយបន្ត ។ នាងខ្ញុំសូមអរគុណ»។
ក្រោយពីបានឃើញសាររបស់ឧកញ៉ា អ៊ាន សៀវម៉ី ហាក់បន្ទន់ខ្លួនច្រើនក្រោយឡើងតុលាការ២ដងមក ស្រាប់តែអ្នកលេងបណ្តាញសង្គម បានដាក់បែបនេះថា៖ «ក្រោយភ្លៀងមេឃស្រឡះ, កាលមុនថាឲ្យជួយស៊ែរ ចុះឥឡូវនេះ ម៉េចចឹងចែម៉ី…»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង