Tuesday, May 7, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ត​២​គ្រឿង​ប៉ះគ្នា​បន្តិច​ប​ន្ទួ​ច ដោះស្រាយ​មិនត្រូវ ប្រកែក​គ្នា​បែកផ្សែង ផ្អើស​ម​ត្ថ​កិច្ច​ចេញមុខ​អន្តរាគមន៍​

spot_img

​ភ្នំពេញ ៖ រថយន្ត​២​គ្រឿង​ប៉ះគ្នា​បន្តិច​ប​ន្ទួ​ច​ដោះស្រាយ​មិនត្រូវ​ប្រកែក​គ្នា​បែកផ្សែង ផ្អើល​ដល់​សមត្ថកិច្ច​អន្តរាគមន៍ ខណៈដែល​ប្រកែក​គ្នា​អស់​ជាច្រើន​ម៉ោង ដោយ​សំអាងថា​ត្រូវ​រៀងៗ​ខ្លួន​។​

​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​១​និង​២០​នាទី​រសៀល​ថ្ងៃទី​៥ ខែកុម្ភៈ ឆ្នាំ​២០២១ តាម​បណ្ដោយ​ផ្លូវ​១៥៤ ស្ថិតក្នុង​សង្កាត់​ផ្សារ​ថ្មី​៣ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។

​តាម​ប្រភព​កន្លែងកើតហេតុ​បាន​ប្រាប់​ក្រុមការងារ​CEN​ឲ្យ​ដឹងថា មុន​កើតហេតុ​គេ​ឃើញ​រថយន្ត​ម៉ាក​តូយ៉ូតា ហៃ​យ៉ា​ស់ ពណ៌​ទឹកប្រាក់​ពាក់​ផ្លាកលេខ​ភ្នំពេញ​2AD-1988 បើកបរ​ដោយ​បុរស​ម្នាក់​និង​អ្នករួមដំណើរ​៤​នាក់​ក្នុង​រថយន្ត តាម​បណ្ដោយ​ផ្លូវ​១៥៤ ទិសដៅ​ពី​លិចទៅ​កើត ពេល​ឆ្លង​ផុត​ផ្លូវ​៦៣ តៃកុង​អែប​គៀ​នរក​កន្លែង​ដូរ​លុយ ភ្លាមនោះ​ក៏មាន​រថយន្ត​កូរ៉េ​ពណ៌​ខៀវ​ពាក់​ផ្លាកលេខ​ភ្នំពេញ​2O-2433 បើកបរ​ដោយ​បុរស​ម្នាក់​ជា​បុគ្គលិក​ចែកចាយ​ទឹក​សុទ្ធ​ហាយ​ធិ​ច ក្នុងទិសដៅ​ស្រប​ទិស​គ្នា បាន​វ៉ា​រថយន្ត​ដឹក​អ្នកដំណើរ​រួច​វាយ​ស៊ី​ញ្ញូ​ចូល​គៀន ដើម្បី​ដាក់​ទឹក​សុទ្ធ​ឲ្យ​ម៉ូយ​នៅក្បែរ​កន្លែងកើតហេតុ បាន​គៀ​រថយន្ត​ដឹក​អ្នកដំណើរ​បន្តិច​ប​ន្ទួ​ច តែ​ដោះស្រាយ​គ្នា​មិនត្រូវ គិតតែ​ប្រកែក​គ្នា​តឹងសរសៃក​យក​ត្រូវ​រៀងខ្លួន ដោយ​សំអាង​ត្រូវ​រៀងខ្លួន​ទើប​ទំនាក់ទំនង​សមត្ថកិច្ច​ជួយ​អន្តរាគមន៍​។​

​ក្រោយ​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​បានមក​ដល់ ក៏​ទំនាកទំនង​ទៅ​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ខណ្ឌ​មក​វាស់វែង ពេល​ជំនាញ​ខណ្ឌ​មក​តែ​កុង​រថយន្ត​កូរ៉េ បានទទួល​កំហុស​និង​ព្រម​សង​ទៅ​រថយន្ត​ដឹក​អ្នកដំណើរ​ចំនួន​២០​ដុល្លារ​បញ្ចប់រឿង នៅ​កន្លែងកើតហេតុ​៕ រក្សា​សិទ្ធិ​ដោយ​៖​សារឿន​

spot_img
×