Tuesday, May 7, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បើក​កិច្ចប្រជុំ​ពង្រឹង​ការងារ​គ្រប់គ្រង​ជនបរទេស និង​ស្រាវជ្រាវ​បង្ក្រាប​បទល្មើស បង្កដោយ​ជនបរទេស​

spot_img

​ភ្នំពេញៈ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បាន​បើក​កិច្ចប្រជុំ​ចាត់តាំង​ក្រុមការងារ ចុះ​ពង្រឹងត្រួតពិនិត្យ​គ្រប់គ្រង​ជនបរទេស​ធ្វើ​ការងារ និង​ស្នាក់​នៅក្នុង​រាជធានី​ភ្នំពេញ ដើម្បី​ពង្រឹង​អនុវត្ត​ច្បាប់​អន្តោប្រវេសន៍​ឱ្យមាន​ប្រសិទ្ធភាព តម្លាភាព ចំពោះ​ជនបរទេសរ​ដែល​បាន​ស្នាក់នៅ​ធ្វើការ​ដោយ​ខុសច្បាប់ និង​ការស្រាវជ្រាវ​បង្ក្រាប​បទល្មើស​ប្រព្រឹត្ត​ដោយ​ជនបរទេស​ចាប់​យកមក​អនុវត្តតាម​ផ្លូវច្បាប់ ធានាបាន​សន្តិសុខ​សណ្តាប់ធ្នាប់​សុវត្ថិភាព​សង្គម និង​ផ្តល់​ភាពកក់ក្តៅ​ជូន​ជនបរទេស​ដែល​មក​រស់នៅ​ធ្វើការ​រកស៊ី​ដោយ​ស្របច្បាប់​។

​កិច្ច​ប្រជុំបាន​ធ្វើឡើង​កាលពី​ព្រឹក​ថ្ងៃទី​០៥ ខែកុម្ភៈ ឆ្នាំ​២០២១ ប្រព្រឹត្តទៅ​ក្រោម​វត្តមាន​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ទិ​ត វិសិដ្ឋ ស្នងការរង​ទទួល​ផែនការ​ងារ​អន្តោប្រវេសន៍ និង​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ លូ រ៉ា​ប៉ូ ,​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សរ សំណាង ដែលជា​ស្នងការរង​ជំនួយ​ដឹកនាំ​ផែនការ​ងារ​អន្តោប្រវេសន៍ ក្នុងនោះ​ក៏មាន​ការអញ្ជើញ​ចូលរួម ពី​លោកនាយ​ការិយាល័យ​ជំនាញ​ផែនការ​ងារ​អន្តោប្រវេសន៍ លោក​អធិការ​នៃ​អធិការដ្ឋាន​នគរបាល​ទាំង​១៤​ខណ្ឌ លោក​លោកស្រី​អធិការរង និង​លោកនាយ នាយរង​ផ្នែក ដែល​ទទួល​ភារកិច្ច​ការងារ​អន្តោប្រវេសន៍​សរុប​១០៥​នាក់​។​

​នៅក្នុង​រាជធានី​ភ្នំពេញ​បើតាម​របាយការណ៍​ឱ្យដឹងថា មាន​ជនបរទេស​ស្នាក់នៅ​ធ្វើការ​ប្រមាណ​ជិត​៣​ពាន់​គោលដៅ​។
លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សរ សំណាង ស្នងការរង​ទទួល​ការងារ​ជំនួយ​ដឹកនាំ​ផែនការ​ងារ​អន្តោប្រវេសន៍ បានលើកឡើង​សូមឱ្យ​អស់លោក​លោកស្រី ដែល​ត្រូវបានចាត់តាំង អនុវត្តតាម​លិខិត​បង្គាប់ការ​របស់​ឯក​ឧ​ត្ត​ម ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត អគ្គ​ស្នងការរង​នគរបាលជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ស្តីពី​ការប្រគល់​ភារកិច្ច​ចុះសម្រង់​ស្ថិតិ​គ្រប់គ្រង​ជនបរទេស និង​ការស្រាវជ្រាវ​បង្ក្រាប​បទល្មើស​ដោយ​ជនបរទេស យកទៅអនុវត្ត​ឱ្យមាន​ប្រិ​ទ្ធ​ភាព​និង​ការទទួលខុសត្រូវ​ខ្ពស់​។ ចុះ​អនុវត្ត​ភារកិច្ច​ធ្វើឡើង​ដោយ​តម្លាភាព ប្រសិទ្ធភាព ហើយ​អនុវត្ត​ឱ្យចំ​គោលដៅ​ជនបរទេស​ស្នាក់នៅ ធ្វើ​ការងារ​ជាក់ស្តែង​ដូចជា​នៅ​សហការ​គ្រាស សិប្បកម្ម រោងចក្រ និង​កន្លែង​ស្នាក់នៅ​ផ្សេងទៀត ។​ជាពិសេស​ជម្រុញ​នៃ​ការគ្រប់គ្រង​រាល់​ការចេញចូល​របស់​ជន​បរទេស ឱ្យបាន​ជាក់លាក់​និង​ធ្វើ​របាយការណ៍​ជា​រៀងរាល់ខែ ដើម្បី​ងាយស្រួល​ក្នុងការ​គ្រប់គ្រង​ជនបរទេស​សម្រាប់​ការងារ​បង្ការ​ទប់ស្កាត់ និង​បង្ក្រាប​ជនបរទេស​ដែល​ប្រព្រឹត្ត​បទល្មើស​ខុសច្បាប់ បង្ក​ឱ្យ​ប៉ះពាល់​ស្ថិរភាព​សង្គម​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សរ សំណាង លើកឡើង​ទៀតថា ចំពោះ​ការចុះ​បំពេញភារកិច្ច​ត្រួតពិនិត្យ​ទៅ​គោលដៅ​ធ្វើការ និង​ស្នាក់នៅ​របស់​ជនបរទេស​កន្លងមក​មាន​ចំណុច​ប្រឈម​ខ្លះ ដែល​ធ្វើឱ្យ​រាំងស្ទះ​ដល់​សមត្ថកិច្ច​អនុវត្ត​ការងារ ដូចជា​ម្ចាស់​គោលដៅ​មិន​ចូលរួម​សហការ​។ នៅពេល​ក្រុមការងារ​ចុះទៅ​គឺ​ជួប​សន្តិសុខ ជួប​តំណាង​អ្នកគ្រប់គ្រង​គោលដៅ​ដោយ ពួកគេ​មិន​យល់​ពី​ការងារ​គ្រប់គ្រង​ជនបរទេស ហើយ​បាន​ហាមឃាត់​មិនឱ្យ​សមត្ថកិច្ច​ចូលទៅ​បំពេញភារកិច្ច​នោះឡើយ​។ ប៉ុន្តែ​ទោះជា​មាន​បញ្ហា​ប្រឈម​ទាំងនេះ​ក្តី ក្រុមការងារ​ត្រូវ​សម្រប​ស​ម្រួ​លោ​ឱ្យអស់​លទ្ធភាព ដោយ​ធ្វើយ៉ាងណា​ឱ្យ​ម្ចាស់​គោលដៅ​ចូលរួម​សហការ ដើម្បី​ក្រុមការងារ​អនុវត្ត​ភារកិច្ច​ដោយ​រលូន​និង​ជោគជ័យ​។​

​ក្នុង​កិច្ចប្រជុំ​នោះ​ផងដែរ​លោកនាយ នាយរង​ការិយាល័យ ជំនាញ​អន្តោប្រវេសន៍ លោក​អធិការ និង​មន្ត្រី​ពាក់ព័ន្ធ​មួយចំនួន​ក៏បាន​លើកឡើង​ពី​បញ្ហា​ប្រឈម នៅពេល​ចុះ​អនុវត្ត​ភារកិច្ច​លើ​ការងារ​អន្តោប្រវេសន៍ ដើម្បី​ពិភាក្សា​និង​រក​ដំណោះស្រាយ​ជុំវិញ នៃ​ការចុះអនុវត្ត​ភារកិច្ច​នេះ​ទទួលបាន​ជោគជ័យ​ផងដែរ​៕ រក្សា​សិទ្ធិ​ដោយៈ ចេស្តារ​

spot_img
×