Wednesday, September 17, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នារី​៣​នាក់​មាន​វិបត្តិ​ផ្លូវចិត្ត​ផ្សេងគ្នា មក​លោតទឹក​សម្លាប់ខ្លួន ពីលើ​ស្ពាន​ជ្រោយចង្វា ជា​បន្តបន្ទាប់​

​ភ្នំពេញ ៖ នារី​ចំនួន​៣​នាក់ មាន​វិបត្តិ​ផ្លូវចិត្ត​ផ្សេងគ្នា ធ្វើដំណើរ​មកកាន់​ស្ពាន​ជ្រោយចង្វា រួច​លោតទឹក​សម្លាប់ខ្លួន​ជា​បន្តបន្ទាប់ ប៉ុន្តែ​ពួកគេ​មិនបាន​ស្លាប់​ដូច​បំណង​នោះទេ ត្រូវបាន​បងប្អូន​ខ្មែរឥស្លាម នៅ​ខាងក្រោម​ស្ពាន​ជួយ​ទាន់ពេលវេលា​។​

​ហេតុការណ៍​នេះ​បានកើត​ឡើង​នៅ​ល្ងាច​ថ្ងៃទី ៥​ខែកុម្ភៈ​ឆ្នាំ​២០២១ ចំណុច​លើ​ស្ពាន​ជ្រោយចង្វា ស្ពាន​មិត្តភាព​កម្ពុជា​ជប៉ុន ក្នុង​ទឹកដី​សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។​

​ករណី​ទី​១ ស្ត្រី​មាក់​ឈ្មោះ​ស្រី អាត អាយុ​៣៨​ឆ្នាំ រស់នៅក្នុង​ភូមិ​សំរោង​ទាវ សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ មាន​ស្វាមី​ឈ្មោះ​សេម មុខរបរ​ជា​ទាហានជើងទឹក​ពាក់​ស័ក្តិ​៤ ដោយ​នារី​ជា​ប្រពន្ធ មិនបាន​ប្រាប់​ពី​ទីតាំង​អង្គភាព​នោះទេ ហើយ​មានកូន​ប្រុស​ក្នុងបន្ទុក​ចំនួន​២​នាក់ កូន​ទី​១ អាយុ​១៨​ឆ្នាំ កូន​ទី​២ អាយុ ១២​ឆ្នាំ​។

​តាម​ប្រភពព័ត៌មាន​ពី​ស្ត្រី​ខាងលើ​ឱ្យដឹងថា ហេតុដែល​នាំ​ឲ្យ​នាង​មក​លោតទឹក​សម្លាប់ខ្លួន គឺ​ដោយសារ​អន់ចិត្ត​ហ្នឹង​ស្វាមី​មិន​ខ្វល់ខ្វាយ​យកចិត្តទុកដាក់ នឹងមិន​ស្រឡាញ់​នាង​ទើប​ធ្វើ​ឲ្យ​នាង​អន់ចិត្ត​។

​តាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ នាង​បាន​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ឌ្រី​ម​សង់ ពណ៌​ក្រហម​ស៊េរី​ឆ្នាំ​២០១៨ ពាក់​ផ្លាកលេខ​ភ្នំ​ព​ញ​1HB 9275 ជិះ​ឡើង​ស្ពាន​ពី​លិចទៅ​កើត​លុះ​មកដល់​ជិត​កណ្តាល​ស្ពាន បាន​ឈប់​នៅលើ​ស្ពាន​រួច​លោត​ចុះ ខណៈពេលដែល​នាង​លោត​ពីលើ​ស្ពាន ក៏មាន​បងប្អូន​ប្រជា​នេសាទ​ម្នាក់ និង​សមត្ថកិច្ច​ចំនួន​២​នាក់ បានចេញ​ទូក​ទៅ​ជួយ​ស្រង់​នាង​ដាក់​លើ​ទូក​នាំមក​ច្រាំង​ខាងលិច ដើម្បី​ជួយសង្គ្រោះ និង​សួរនាំ​រក​សាច់ញាតិ​និង​ស្វាមី​របស់​នាង ឱ្យ​នាំ​នាង​ត្រឡប់ទៅផ្ទះ​វិញ រួច​សមត្ថកិច្ច​ក៏​ទាក់ទង​ទៅ​បុរស​ជា​ស្វាមី ឱ្យមក​ទទួល​នាង​ត្រឡប់ទៅផ្ទះ​វិញ​។​

​ករណី​ទី ២ បន្ទាប់ពី​នារី​ខាងលើ​លោត​ពីលើ​ស្ពាន រួចហើយនោះ​ក៏មាន​យុវតី​ចំនួន​ពីរ​នាក់ មាន​វ័យ​ប្រមាណ​ជិត​២០​ឆ្នាំ ដែល​ម្នាក់​ក្នុងចំណោម​ពួកគេ​អះអាងថា នាង​ទាំង​២​នាក់​ជា​អ្នកបោក​អ៊ុត មាន​វិបត្តិ​រឿង​ម្ចាស់​ខោអាវ​ថា បាន​បាត់​លុយ​ចំនួន​២០​ម៉ឺន​រៀល ស្ដីបន្ទោស ដោយ​ខ្លួន​មិនបាន​យក​ក៏​ឈឺចិត្ត បាននាំគ្នា​មកលើ​ស្ពាន​ជ្រោយចង្វា ដើម្បី​សម្លាប់ខ្លួន មកដល់​ចំណុច​ដែល​ស្ត្រី​ខាង​លោត ដែល​បន្សល់ទុក​ម៉ូតូ​នោះ ក៏បាន​ដោះ​ស្បែកជើង និង​កាបូប​ទុក​ក្បែរ​ម៉ូតូ​ជនរងគ្រោះ​ខាងលើ ដែល​នៅ​កណ្តាល​ស្ពាន​នោះ ដោយ​ខ្លាច​ខ្ពស់​ក៏​នាំគ្នា​ដើរចេញ​ពី​ទីនោះ ដោយ​ភ្លេច​យក​កាបូប​និង​ស្បែកជើង ទៅតាម​រួច​សំដៅទៅ​គល់ស្ពាន​ត្រើយ​ខាងកើត រួច​លោត​ចុះ​ពីលើ​ស្ពាន​ទាំងពីរ​នាក់ មក​លោត​សម្លាប់ខ្លួន​នៅ​ច្រាំងទន្លេ តែ​ពួកនាង​ទាំងពីរ​បាន​ហែល​ឡើងគោក​មកវិញ ដោយ​ពុំមាន​អ្នកណា​ជួយសង្គ្រោះ​ទេ គឺ​ឡើងគោក​វិញ​ដោយ​ខ្លួនឯង​។​

​នៅក្នុង​ហេតុការណ៍​ខាងលើ​នារី​ទាំងបី​នាក់ មាន​វិបត្តិ​ផ្លូវចិត្ត​មក​លោតទឹក​មិនបាន​ស្លាប់​ដូច​បំណង​នោះទេ ពោលគឺ​ស្ត្រី​ម្នាក់​ត្រូវបាន​សមត្ថកិច្ច ព្រមទាំង​ប្រជា​នេសាទ​ស្រង់​ទាន់ពេល​។ រីឯ​២​នាក់​ទៀត គឺ​ពួកនាង​បាន​ហែល​ទឹក​ឡើងមក​លើគោក​វិញ​ដោយ​ខ្លួនឯង​។​

​ក្រោយពេល​កើតហេតុ ពួកគេ​ទាំងបី​នាក់​ត្រូវបាន​ត្រឡប់ ទៅ​លំនៅឋាន​រៀងៗ​ខ្លួន​វិញ នៅ​ព្រលប់​ថ្ងៃ​ដដែល​៕ រក្សា​សិទ្ធិ​ដោយ​៖​សារឿន​

 

×