Sunday, May 31, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្នងការខេត្តកំពតបង្ហាញអត្ថសញ្ញាណសមត្ថកិច្ចដែលពាក់ពន្ធ័ទាំង 32 នាក់រួមនឹងអ្នកទទួលផល 04 នាក់ ក្រោយពេញត្រូវបានតំណាងអយ្យការអមសាលាដំបូងចោទប្រកាន់ តាមរយៈ​ដីកាបញ្ជូនរឿងឱ្យស៊េីបសួរពីបទ​ ផ្តេីមគំនិត​ សមគំនិត​ក្នុងបទលួចដោយមានស្ថានទម្ងន់ទោស

កំពត ៖ លោក ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត នៅថ្ងៃទី៣១ខែឧសភាឆ្នាំ២០២៦នេះបានថ្លែងថា សមត្ថកិច្ចដែលពាក់ពន្ធ័ទាំង 32 នាក់រួមនឹងអ្នកទទួលផល 04 នាក់ ត្រូវបានតំណាងអយ្យការអមសាលាដំបូងចោទប្រកាន់តាមរយៈ​ដីកាបញ្ជូនរឿងឱ្យស៊េីបសួរពីបទ​ ផ្តេីមគំនិត​ សមគំនិត​ក្នុងបទលួចដោយមានស្ថានទម្ងន់ទោស​ បទលុបបំបាត់ភស្តុតាង​ និង បទទទួលផលចោរកម្ម តាមបញ្ញាត្តិមាត្រា​ ២៨​ មាត្រា២៩​ មាត្រា​ ៣៥៣​ មាត្រា​ ៣៥៧​ មាត្រា​ ៣៩៩​ មាត្រា​ ៤០០​ និងមាត្រា​ ៥៣៣​ នៃក្រមព្រហ្មទណ្ឌ​ ។

លោកស្នងការនគរបាលខេត្តកំពត បានថ្លែងបន្តទៀតថា មេណាធ្វើ មេណាអ្នកពាក់ពន្ធ័ត្រូវតែប្រឈមមុខចំពោះផ្លូវច្បាប់ទាំងអស់រួមទាំងរូបខ្ញុំផងដែរប្រសិនបើខ្ញុំមានការពាក់ពន្ធ័ក្នុងករណីខាងលើនេះ ។ ចំពោះអត្តសញ្ញាណរបស់មន្ត្រីដែលពាក់ពន្ធ័គឺអង្គភាពសាមីជាអ្នកផ្សព្វផ្សាយ ហើយសារពត៏មានផ្សេងៗទៀតអាចដកស្រង់យករូបភាពបន្តពីស្នងការដ្ឋាននគរបាលខេត្តកំពតទៅផ្សព្វផ្សាយបន្ត នៅពេលចៅក្រមសើបសួរបញ្ចប់នីតិវិធីនិងចេញដីការឃុំខ្លួនអ្នកទាំង ៣២ នាក់នោះ ខ្ញុំនឹងបង្ហោះរូបអ្នកទាំងអស់នោះអោយសាធារណៈជនទាំងអស់បានឃើញក្នុងពេលឆាប់ៗនេះ ។ 31.05.26
សមត្ថកិច្ចយើងខ្ញុំសូមទទួលយកនូវការរិះគន់គ្រប់បែបយ៉ាងពីបងប្អូនប្រជាពលរដ្ឋទាំងអស់ចំពោះការមិនទាន់បង្ហាញរូបជនសង្ស័យក្នុងអំពើលួចវត្ថុតាងទាំងអស់នោះ សមត្ថកិច្ចយើងខ្ញុំមិនអាចអោយករណីមួយនេះចប់ដោយស្រួលៗនោះទេ នគរបាលយុត្តិធម៏នៅបន្តធ្វើការងារតាមការណែនាំរបស់អយ្យការបន្តទៀត ។
ខ្ញុំសូមជម្រាបបន្ថែមថា ការមិនបញ្ចេញរូបថតជនសង្ស័យចំពោះករណីនេះ តំណាងអយ្យាកានៅបន្តធ្វើការសាកសួរនឹងស្រាវជ្រាវបន្តទៀត ចំពោះជនសង្ស័យទាំង ៣២ នាក់ រួមនិងអ្នកទទួលផលចំនួនបួននាក់បានបញ្ជូនទៅដល់រាជធានីភ្នំពេញដើម្បីបន្តនិតិវិធី មុននិងក្រោយអ្នកពាក់ពន្ធ័នឹងត្រូវធ្វើការផ្សព្វផ្សាយមិនហួសពេលនោះទេ មិនមែនគ្រាន់តែចង់អោយសមត្ថកិច្ចបង្ហាញមុខជនសង្ស័យទាំងនោះនៅពេលនេះ ហើយត្រូវបំផ្លាញទៅដល់ការងារស្រាវជ្រាវនឹងអ្នកពាក់ពន្ធ័ផ្សេងៗទៀតនោះទេ ។ សូមបងប្អូនមានការយោគយល់ចំពោះករណីនេះ បើសមត្ថកិច្ចមានចេត្តនាអ្វីមួយនោះ មិនមែនយើងខ្ញុំខិតខំស្រាវជ្រាវរហូតដល់ឃាត់ខ្លួនជនសង្ស័យចំនួន ៣២ នាក់ រួមនិងអ្នកទទួលផលបន្ថែម ៤ នាក់ ទៀតនោះទេ ។
ច្បាប់មិនបានបែងចែកថាជាកងកំលាំងឬជាប្រជាពលរដ្ឋត្រូវអនុវត្តច្បាប់ខុសៗពីគ្នានោះទេ ច្បាប់ត្រូវអនុវត្តដោយតម្លាភាពនិងស្មើរភាពគ្នា ចំពោះសមត្ថកិច្ចដែលបានធ្វើខុស ។ ចំពោះការពាក់ពន្ធ័ចូលយកសម្ភារៈក្នុងទីតាំងបិតសៀលនៅក្នុងកាសុីណូព្រែកចាករបស់សមត្ថកិច្ចដែលបានប្រចាំការនៅទីនោះកន្លងមកករណីខាងលើនេះត្រូវបានផ្ទេរសំណុំរឿងទៅតុលាការរាជធានីភ្នំពេញរួចហើយ មានមតិជាច្រើនបានលើកឡើងថា ហេតុអ្វីមិនបង្ហាញមុខសមត្ថកិច្ចដែលពាក់ពន្ធ័នោះ ! ខ្ញុំសូមជំរាបថាករណីនេះត្រូវបន្តនិតិវិធីជាបន្តបន្ទាប់ទៀត គ្មានអ្វីដែលត្រូវលាក់បាំងនិងការពារចំពោះបុគ្គលដែលល្មើសច្បាប់ និងបានធ្វើអោយប៉ៈពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយសរបស់កងកំលាំងនគរបាលជាតិនោះទេ។

សូមរំលឹកថា មន្រ្តីនគរបាល និងមន្រ្តីអាវុធហត្ថជាង ៣០នាក់នៅខេត្តកំពតត្រូវបានចាប់ខ្លួន ពីបទសង្ស័យគប់គិតគ្នាកាត់សោចូលលួចសម្ភារៈក្នុងកាស៊ីណូនៅព្រែកចាក ក្រោយបង្ក្រាបបទល្មើសឆបោកតាមអនឡាញ។ នេះបើតាមការបញ្ជាក់ពី ស្នងការនគរបាលខេត្តកំពត លោក ម៉ៅ ច័ន្ទមធុរិទ្ធិ ។

លោកស្នងការផ្សាយក្នុងបណ្ដាញសង្គមផ្ទាល់ខ្លួនកាលពីថ្ងៃទី២៨ខែឧសភាយ៉ាងដូច្នេះថា៖«សូមជំរាបជូនសាធារណៈជនទាំងអស់អោយបានជ្រាបថា ស្នងការដ្ឋាននគរបាលខេត្តកំពតពិតជាបានចាប់ខ្លួនមន្ត្រីទាំងអស់នោះពិតមែន ក៏ប៉ុន្តែស្នងការដ្ឋាននគរបាលខេត្តកំពតមិនទាន់បានផ្សព្វផ្សាយពីព្រោះយើងខ្ញុំកំពុងបន្តនិតិវិធី ។ សូមសាធារណៈជនទាំងអស់ជ្រាបជាពត៏មាន សូមអរគុណ»។
ការបង្រ្កាបលើមន្ត្រីអនុវត្តច្បាប់នេះ ធ្វើឡើងក្រោយប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន មានប្រសាសន៍ថាការបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញត្រូវដើរទន្ទឹមនឹងការបង្រ្កាបមន្ត្រីពាក់ព័ន្ធ ដោយត្រូវដកចោល និងនឹងត្រូវចោទប្រកាន់តាមផ្លូវតុលាការ ហើយត្រូវបង្កកទ្រព្យសម្បត្តិផងដែរ ប្រសិនបើរកឃើញថាបានធ្វើសកម្មភាពខុសច្បាប់ ៕រក្សាសិទ្ធដោយ៖សុទ្ធលី

×