Friday, December 6, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកជំទាវ ឧត្ដមសេនីយ៍ឯក តុ​ប សារ៉ន ណែនាំ​ដល់​មន្ត្រី​មូលដ្ឋាន ថែរក្សា​ទីស្នាក់ការ​សាលាឃុំ រមាំង​ថ្កោល ឱ្យបាន​យូរអង្វែង​បម្រើ​ពលរដ្ឋ​

​ខេត្តស្វាយរៀង ៖ ក្នុង​ពិធីសូត្រមន្ត​ដាក់​ឲ្យ​ដំណើរការ​សាលាឃុំ​ថ្មី ” រមាំង​ថ្កោល ” លោកជំទាវ ឧត្ដមសេនីយ៍ឯក តុ​ប សារ៉ន អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​ភស្តុភារ និង​ហិរញ្ញវត្ថុ និង​ជា​អនុប្រធាន​ក្រុម​យែ​ន​ឌ័​រ ក្រសួងការពារជាតិ បាន​ណែនាំ និង​ជំរុញ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ត្រូវ​បន្ថែម​ការប្រុងប្រយ័ត្ន​អំពី​បញ្ហា​អនាម័យ និង​សុខភាព ជាពិសេស ទប់ស្កាត់​កុំ​ឲ្យ​មាន​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​។​

​លោកជំទាវ ឧត្ដមសេនីយ៍ឯក តុ​ប សារ៉ន លើកឡើងថា នៅតាម​បណ្ដា​ខេត្ត​ជាប់​ព្រំដែន​ភាគ​ខាងលិច ភាគ​ពាយព្យ (​កម្ពុជា​-​ថៃ​) និង​ភាគ​ខាងកើត (​កម្ពុជា​-​វៀតណាម​) មាន​ផ្ទុះ​ជំងឺ​កូ​វីដ​-១៩ ឆ្លង​ចូល​ជា​សហគមន៍ គួរ​ឲ្យ​ព្រួយបារម្ភ , ដូច្នេះ​សូម​បងប្អូន កុំ​ចល័ត​ទៅណា​មក​ណា​ប្រសិនបើ​មិនមាន​ការចាំបាច់ និង​ត្រូវអនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន​តាម​វិធានការ​របស់​ក្រសួងសុខាភិបាល និង​រាជរដ្ឋាភិបាល ក្រោម​ការដឹកនាំ​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​។ មួយវិញទៀត បន្ទាប់ពី​រដូវភ្លៀង​បាន​បញ្ចប់ទៅ មូស​ខ្លា​បាន​កកើត​យ៉ាងច្រើន​នៅតាម​ភូមិឋាន ដូច្នេះ ពេលដេក​ពួន ត្រូវដាក់​មុង​ឱ្យបាន​ត្រឹមត្រូវ ដើម្បី​គេចផុត​ពី​ជំងឺ គ្រុនឈាម ជំងឺ​ឈី​ក និង​ជំងឺ​ផ្សេងៗ​ទៀត​។

​សូមបញ្ជាក់ថា ទីស្នាក់ការ​សាលាឃុំ ” រមាំង​ថ្កោល ” ស្ថិតក្នុង​ភូមិ​ខ្ជាយ ឃុំ​រមាំង​ថ្កោល ស្រុក​ស្វាយទាប ខេត្តស្វាយរៀង ត្រូវបាន​រៀបចំ​ពិធីសូត្រមន្ត​ដាក់​ឲ្យ​ដំណើរការ នា​ព្រឹក ថ្ងៃ​សុក្រ ០៨​រោច ខែមាឃ ឆ្នាំជូត ទោស័ក ព​.​ស​. ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​០៥ ខែកុម្ភៈ ឆ្នាំ​២០២១ ដោយមាន​មន្ត្រី​ក្រុមការងារ​ថ្នាក់​ក្រសួង មន្ត្រី​មូលដ្ឋាន និង​បងប្អូន​ប្រជាពលរដ្ឋ​ជាច្រើន​នាក់​បាន​ចូលរួម​។

​ជាមួយគ្នានេះ លោកជំទាវ អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​ភស្តុភារ និង​ហិរញ្ញវត្ថុ និង​ជា​អនុប្រធាន​ក្រុម​យែ​ន​ឌ័​រ ក្រសួងការពារជាតិ តាងនាម​ឱ្យ​ក្រុមការងារ មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន និង​ប្រជាពលរដ្ឋ សូម​ថ្លែងអំណរគុណ​ដល់​សម្តេច​តេ​ជោ ហ៊ុន សែន ដែល​ផ្ដល់​អគារ​សាលាឃុំ​ថ្មី​មួយ​នេះ​។ លោកជំទាវ ក៏បាន​ថ្លែងអំណរគុណ​ដល់​សប្បុរ​សជន ដែល​តែងតែ​ជួយឧបត្ថម្ភ​ថវិកា និង​សម្ភារ ជួយ​ដល់​ការអភិវឌ្ឍន៍​ក្នុង​មូលដ្ឋាន ឃុំ​រមាំង​ថ្កោល សំរាប់​ជា​ប្រយោជន៍​ដល់ ពុក​-​ម៉ែ​បងប្អូន​ប្រជាពលរដ្ឋ ជាពិសេស សូមឱ្យ​មន្ត្រី​ថ្នាក់មូលដ្ឋាន ជួយ​ថែរក្សា​ទីស្នាក់ការ​សាលាឃុំ រមាំង​ថ្កោល នេះ ធ្វើយ៉ាងណា ឲ្យ​ប្រើប្រាស់​បានយូរ​អង្វែង និង​ជួយ​សម្រួល​ការងារ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ដូច​អនុសាសន៍​របស់​សម្ដេច​តេ​ជោ​ហ៊ុន សែន បាន​លើកឡើងថា មន្ត្រី​ជា​ខ្ញុំបម្រើ​ដ៏​ស្មោះត្រង់​របស់​រាស្ត្រ មិនមែនជា​ចៅហ្វាយនាយ​របស់​រាស្ត្រ នោះឡើយ​។

​គួរ​បញ្ជាក់ថា ទីស្នាក់ការ​សាលាឃុំ រមាំង​ថ្កោល ថ្មី​នេះ គឺជា​អំណោយ​របស់ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា ដោយ​សម្ដេច​មើលឃើញថា សាលាឃុំ​ចាស់​មាន​សភាព​ចាស់​ទ្រុឌទ្រោម មន្ត្រី​មូលដ្ឋាន​ខ្វះ​កន្លែង​អង្គុយ​ធ្វើការ​បម្រើ​ប្រជាពលរដ្ឋ ហេតុនេះ សម្ដេច​ក៏​ផ្ដល់​ទីស្នាក់ការ​សាលាឃុំ រមាំង​ថ្កោល នេះ​ឡើង​តែម្ដង​។

​សប្បុរសជន​ដែល​បាន​ជួយឧបត្ថម្ភ ក្នុង​កម្មវិធី​សូត្រមន្ត​ដាក់​ឲ្យ​ដំណើរការ​សាលាឃុំ​នេះ រួមមាន ÷

១- លោកជំទាវ​ឧកញ៉ា វណ្ណ លុយ ទៀង ថៃ ១០០​ដុល្លារ និង​ទឹក​ពិសា​អេ​រ៉ូ​ទិច ១៥​កេស​,

២- លោកជំទាវ ថោង ថាវ​រី និង​ក្រុមគ្រួសារ ៥០០ ដុល្លារ​,

៣- លោកជំទាវ​ឧកញ៉ា ជីប យុ​ទ្ធា​រី និង​ក្រុមគ្រួសារ ១​លាន​រៀល​,

៤- លោកជំទាវ ស៊ុ ពន្លក អោក សៀង ២០០​ដុល្លារ​,

៥- លោកជំទាវ ថន ស្រី ឃុន ពិសិដ្ឋ ៥០​មុ​ឺ​ន​រៀល​,

៦- លោកជំទាវ សុខ រតនា សុខ សារ៉ន ២០​មុ​ឺ​ន​រៀល​,

៧- លោកស្រី ឡេង មុំ និង​ស្វាមី ២០​មុ​ឺ​ន​រៀល​,

៨- លោកស្រី ជឿន ២០​មុ​ឺ​ន​រៀល ៕​ រក្សា​សិទ្ធិ​ដោយ ពិសិដ្ឋ CEN​

 

×