Saturday, July 5, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ញាក់សាច់ ! តារា​រ៉េ​ប​ដ៏​ល្បី​អាមេរិក​ម្នាក់ លេង​សុទ្ធ​ដាំ​ពេជ្រ​ចំ​កណ្តាល​ថ្ងាស រីឯ​តម្លៃ​វិញ​គឺ​កប់​ពពក​…. (​វីដេអូ​)

​កាលពី​ថ្ងៃទី​៤ ខែកុម្ភៈ ឆ្នាំ​២០២០ តារាចម្រៀង​រ៉េ​ប​អាមេរិក​លោក Lil Uzi Vert ធ្វើ​ឲ្យ​មហាជន ជាពិសេស​អ្នកគាំទ្រ លាន់មាត់​ភ្ញាក់ផ្អើល​ស្រឡាំងកាំង​គ្រប់ៗ​គ្នា​តែម្តង ក្រោយពី​គាត់​បាន​បង្ហោះ​វីដេអូ​នៅលើ​គណនី​បណ្តាញ​សង្គម Instagram ដោយ​ដាក់​ចំណងជើង​ថា “​សម្រស់​គឺជា​ការឈឺចាប់ -Beauty is pian” ដែល​បង្ហាញ​ឲ្យ​ឃើញ​ឡើង​ញាក់សាច់ ជាមួយ​ត្បូង​ពេជ្រ​ប្រហែល ១១ កា​រ៉ាត់ ដែលមាន​តម្លៃ ២៤ លាន​ដុល្លារ ត្រូវបាន​ដាំ​នៅ​ចំ​កណ្តាល​ថ្ងាស​របស់គាត់​។​

​យោងតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ឈ្មោះថា Six នោះ​តារា​រ៉េ​ប​ដែលជា​ម្ចាស់​បទ “XO TOUR Llif3” រូបនេះ ត្រូវបាន​ដឹងថា បាន​ចំណាយលុយ​យ៉ាងច្រើន​សន្ធឹកសន្ធាប់ ទៅលើ​នាឡិកា​, សម្លៀកបំពាក់​, រថយន្ត និង​គ្រឿងអលង្ការ​គ្រប់​ប្រភេទ ប៉ុន្តែ ការទិញ​ចុង​ក្រោយនេះ​របស់គាត់ គឺ​ធ្វើ​ឲ្យ​ផ្អើល​តែម្តង​។​

​អ្វីដែល​តារា​រ៉េ​ប​រូបនេះ បានធ្វើ​ឲ្យ​គេ​ចាប់អារម្មណ៍​នោះ គឺ​នៅក្នុង​វីដេអូ​របស់គាត់ៗ បានបង្ហាញ​ត្បូង​ពេជ្រ​ដ៏​មានតម្លៃ ដាំ​ជាពិសេស​នៅ​ចំ​កណ្តាល​ថ្ងាស និង​នៅ​ត្រចៀក​តែម្តង​៕ រក្សា​សិទ្ធិ​ដោយ​៖ លឹម ហុង​

×