Saturday, November 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រជាពលរដ្ឋ ស្នើ​ឲ្យ​អង្គភាព​ប្រឆាំង​អំពើពុករលួយ ស៊ើបអង្កេត​ករណី​អំណាច នៅ​ខេត្ត​ឧ​ត្ត​រ​មានជ័យ​រំលោភ​យក​ដី​រដ្ឋ​

​ភ្នំពេញ ៖ ប្រជាពលរដ្ឋ​នៅ​ខេត្ត​ឧ​ត្ត​រ​មានជ័យ បានដាក់​ពាក្យបណ្តឹង​ប្តឹងទៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ ឲ្យ​ចុះ​ស៊ើបអង្កេត​ស្រាវជ្រាវ​ទៅ​លើដី​អតីត​ក្រុមហ៊ុន​សប្បទាន​សេដ្ឋកិច្ច​របស់លោក ទេព ឃុន​ណា​ល់ នៅលើ​ផ្ទៃដី ១៥០០​ហិកតា ស្ថិតនៅ​ភូមិ​ទំនប់​អភិវឌ្ឍន៍ ឃុំ​អូរ​ស្វាយ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ ដែល​រដ្ឋ​បាន​ដកហូត​ទុកជា​សម្បត្តិ​រដ្ឋ​វិញ​។​

យោងតាម​ពាក្យបណ្តឹង​ដែល​ប្តឹងទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុក ដែល​សារ​ព័​ត៍​មាន CEN ទទួលបាន​បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​ដី​នៅ​ទីតាំង​ក្រុមហ៊ុន និង​ដី​រដ្ឋ នៅតាម​ជួរ​ភ្នំ​ដងរែក ត្រូវបាន​ជន​មានអំណាច​មួយ​ក្តាប់​តូច​នៅ​ខេត្ត​ឧ​ត្ត​រ​មានជ័យ បានដាក់​គ្រឿងចក្រ អេ​ស្ការ​វ៉ា​ទ័​រ បំផ្លិចបំផ្លាញ​ធនធានធម្មជាតិ យក​ដី​ធ្វើ​កម្មសិទ្ធិ និង​លក់​បន្ត​គ្នា​យ៉ាង​អាណាធិបតេយ្យ និង​មានការ​បង្កបង្កើនផល​រួចរាល់​មួយចំនួន និង​ក​កំពុង​យក​គ្រឿងចក្រ​រុករាន​ព្រៃ​យក​ជា​បន្តបន្ទាប់​បន្ថែម​ទៀត​។​

​ជាមួយគ្នានេះ ប្រជាពលរដ្ឋ​បាន​សំណូមពរ​ដល់​លោក​ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ ជួយ​ដាក់​ការស៊ើបអង្កេត​ស្រាវជ្រាវ​និង​ចាត់វិធានការ​ផ្លូវច្បាប់​តៅ​លើ​ជន​ដែល​ប្រព្រឹត្ត និង​អ្នក​នៅ​ពីក្រោយ នៃ​ការទន្ទ្រាន​យក​ដី​របស់​រដ្ឋ ដើម្បី​ថែរក្សា​ការពារ​ធនធានធម្មជាតិ ជា​សម្បត្តិ​រដ្ឋ​ឲ្យ​មាន​ប្រសិទ្ធិភាព​។​

​ចំណែក​លោក ហាំង ម៉េង អភិបាលស្រុក​ត្របាំង​ប្រាសាទ​បាន​ឲ្យ​ដឹងថា ដីព្រៃ​ដែល​គ្រឿងចក្រ​ធ្វើ​សកម្មភាព​រុករាន​នោះ ជា​ដី​របស់លោក​ទេព ឃុន​ណា​ល់ ដែល​រដ្ឋបាលខេត្ត​បានប្រគល់​ឲ្យ​វិញ ដោយសារតែ​លោក​ទេព ឃុន​ណា​ល់ មាន​ឯកសារ​គ្រប់គ្រាន់​កាលពី​លោក​ទទួលបាន​ដី​សម្បទាន​ពីរ​រាជរដ្ឋាភិបាល​។ ហើយ​លោក​ទើបតែ​កាន់តំណែង​ថ្មី មិនបាន​ដឹងអី​ទេ គឺ​ទទួលថ្មបាក់​។​

​រីឯ​លោក​ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ នៅ​មិនទាន់មាន​ការឆ្លើយតប​យ៉ាងណា​នៅឡើយ​ទេ ចំពោះ​ពាក្យបណ្តឹង​របស់​ប្រជាពលរដ្ឋ​ខាងលើនេះ​៕ រក្សា​សិទ្ធិ​ដោយៈ ចេស្តារ​

×