Tuesday, May 7, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អគ្គិភ័យ​ឆាបឆេះ​ឃ្លាំង​ស្តុក​អាល់កុល និង​វត្ថុធាតុដើម​មួយកន្លែង នៅ​សង្កាត់​ភ្លើង​ឆេះ​រទេះ​

spot_img

​ភ្នំពេញ ៖ ករណី​អគ្គិភ័យ​មួយ​ដែល​ឆាបឆេះ​នៅក្នុង​ឃ្លាំង​មួយកន្លែង ដែល​ស្តុក​វត្ថុធាតុដើម​មាន​អាកុល សាំង​ក្រអូប និង​សម្ភារ​ផ្សេងៗ​ទៀត ត្រូវ​ខ្ទេច​ស្ទើ​តែ​ទាំងស្រុង បង្ក​ការភ្ញាក់ផ្អើល​នៅវេលា​ម៉ោង ៨ និង ៤០ នាទី​ព្រឹក​ថ្ងៃទី ៦ ខែកុម្ភៈ ឆ្នាំ ២០២១ ទីតាំង​ស្ថិតនៅតាម​បណ្ដោយ​ផ្លូវ​រថភ្លើង​ក្នុងភូមិ​ត្រាញ់​តា​បាញ់ សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ​។​

​តាម​ប្រភពពី​ប្រជាពលរដ្ឋ ដែល​រស់នៅ​ជុំវិញ​ទីតាំង​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា ឃ្លាំង​ខាងលើ គឺជា​ឃ្លាំង​របស់​ជនជាតិ​ចិន ដែល​ជួល​សម្រាប់​ស្តុក​នូវ​វត្ថុធាតុដើម មានដូចជា​អាល់កុល សាំង​ក្រអូប និង​វត្ថុធាតុដើម​ជាច្រើន​ទៀត ដោយ​ទីតាំង​ខាងលើ​ជួល​រយៈពេល​ជាង​១ ឆ្នាំ​ទៅហើយ​ហើយ​មកដល់​ព្រឹក​ថ្ងៃកើតហេតុ ក៏​ឮសូរ​សំឡេង​ផ្ទុះ​ចេញពី​ក្នុង​ឃ្លាំង ក្លាយជា​អណ្ដាតភ្លើង​ខ្មួលខ្មាញ់​ចេញពី​ក្នុង​ឃ្លាំង​ខ្លាំង​ឡើងៗ ក៏បង្ក​ការភ្ញាក់ផ្អើល​បាន​រាយការណ៍ ជូន​អាជ្ញា​ធរមាន​សមត្ថកិច្ច​ចុះជួយ​អន្តរាគមន៍​ភ្លាមៗ​។​

​ក្នុង​កិច្ចប្រតិបត្តិការ​ខាងលើ មាន​រថយន្ត​ពន្លត់​អគ្គិភ័យ​ជាច្រើន​គ្រឿង បាន​ចុះជួយ​អន្តរាគមន៍​បាញ់​ពន្លត់​ដោយ​ប្រើ​រយៈពេល​ប្រហែល​២ ម៉ោង ទើប​អគ្គិភ័យ​ខាងលើ​ត្រូវ​គ្រប់គ្រង​បាន​និង​រលត់​ជា​ស្ថាពរ​។​

​ហេតុការណ៍​ខាងលើនេះ ពុំ​បង្ក​ឲ្យ​នរណាម្នាក់​រងរបួស​នោះទេ គឺ​រង​ការខូចខាត​ឃ្លាំង និង​វត្ថុធាតុដើម​ជាច្រើន​តែប៉ុណ្ណោះ​៕ រក្សា​សិទ្ធិ​ដោយ ៖ សួង សាម​

spot_img
×