Saturday, July 5, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខ្លាំង​បាត់ ! លួច​ចូល​មើល​ប្តី​ក្នុង​បន្ទប់​ធ្វើ​ច​ត្ថា​ឡី​ស័ក ដោយ​គ្មាន​ការអនុញ្ញាត ហើយ​នៅ​ហ៊ាន​ស្រែក​ដាក់​បុគ្គលិក​ពេទ្យ​ទៀត (​វីដេអូ​)

​វីដេអូ​មួយ​ដែល​បង្ហាញ​ស្ត្រី​ម្នាក់​នៅក្នុង​ប្រទេស​ម៉ាឡេស៊ី ស្រែក​ដាក់​បុគ្គលិក​ពេទ្យ បាន​កំពុង​រីក​រាលដាល ជាមួយ​ការរិះគន់​ជាខ្លាំង​។ គេ​បាន​ជឿថា ស្ត្រី​នោះបាន​លួច​ចូលក្នុង​មន្ទីរពេទ្យ ដើម្បី​នៅ​ជាមួយ​ប្តី​របស់​នាង​ជា​អ្នកជំងឺ covid-19​។ មនុស្ស​ជាច្រើន​បាន​សង្ស័យថា នាង​បាន​ចូល​បន្ទប់​ធ្វើ​ច​ត្ថា​ឡី​ស័ក covid-19 ដែល​បង្ក​ឲ្យ​កើតជា​ជម្លោះ​ខ្លាំងក្លា​ជាមួយ​បុគ្គលិក​ពេទ្យ​តែម្តង​។​

​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ អ្នកគ្រប់គ្រង​នៃ​មន្ទីរពេទ្យ Miri បាន​បញ្ជាក់ថា ស្ត្រី​រូបនោះ​មាន​ភាព​តានតឹង​យ៉ាងខ្លាំង ដោយសារតែ​ស្ថានភាព​សុខភាព​ប្តី​របស់​នាង មិនត្រូវ​បាន​គេ​បង្ហាញ​ឲ្យ​ដឹង ហើយ​បាន​បន្ថែមថា ការពិគ្រោះ​យោបល់​ត្រូវបាន​ផ្តល់​ដល់​ស្ត្រី​នោះ​ផងដែរ​។​

​អ្នកគ្រប់គ្រង​បាន​ពន្យល់​បន្ថែមថា ហេតុការណ៍​នេះ​បានកើត​ឡើង គឺ​បន្ទាប់ពី​ស្ត្រី​ជា​ប្រពន្ធ​រូបនេះ មិន​ព្រម​សហការ និង​អនុវត្តតាម​គោលការណ៍​របស់​មន្ទីរ​ពេទ្យ​។​

​មូលហេតុ​ដែល​បុគ្គលិក​មន្ទីរពេទ្យ​បាន​ឆ្លើយតប តាមរយៈ​ការថត​វីដេអូ គឺ​ក្នុង​គោលបំណង​ជូនដំណឹង និង​ស្វែងរក​ជំនួយ​ពី​ប្រធាន​នាយកដ្ឋាន និង​សហការី​ដទៃទៀត​នៅក្នុង​មន្ទីរពេទ្យ​ទាក់ទង​នឹង​ហេតុការណ៍​នេះ​។​

​ដោយមាន​ការជួយ​សម្រុះ​សម្រួល​ពី​ប៉ូលិស ករណីនេះ​ត្រូវបាន​ដោះស្រាយ​បញ្ចប់រឿង​៕ រក្សា​សិទ្ធិ​ដោយ​៖ លឹម ហុង​


×