Saturday, July 5, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វិថី​ជីវិត​មិន​ទៀងទាត់​! អតីត​ថៅកែ​ផលិតកម្ម KH Promotion ក្រោយ​ធ្លាក់ខ្លួន​លក់​ទឹក​សុទ្ធ​តាម​ដងផ្លូវ ឥឡូវ​ផ្លាស់​មក​ចាប់​របរ​លក់​ពុទ្រា​អន​ឡាញ​វិញ​

​ប្រិយមិត្ត​មួយចំនួនធំ ប្រាកដ​ណាស់​បាន​ស្គា​ល់ហើយ ពី​លោក តាំង គីមហេង ដែលជា​អតីត​ម្ចាស់​ផលិតកម្ម Kh Promotion ដ៏​ល្បី​មួយ​ឆ្មោះ កាលពី​២០​ឆ្នាំមុន ដែល​ផលិតកម្ម​របស់លោក មាន​តារា​ល្បីៗ​ជាច្រើន​ដួង​កាលពី​ជំនាន់​នោះ​មានដូចជា​៖ លោក សាន្ត ផានិត​, សុខ ពិសី​, សុខ ស្រី​នាង​, លោក ហ្សូ​ណូ ជាដើម​។​

​ទោះយ៉ាងណា ក្រោយ​ផលិតកម្ម​របស់លោក បាន​បិទទ្វារ​ស្ងាត់​អស់​រយៈពេល​ជាច្រើន​ឆ្នាំ ដែល​គ្រប់គ្នា​សឹងតែ​ភ្លេចមុខ​លោក​ទៅហើយ ស្រាប់តែ​នៅ​អំឡុង​ឆ្នាំ​២០១៩ ក៏​លេចឮ​ដំណឹង​ស្ទើរតែ​មិនគួរ​ឲ្យ​ជឿថា អតីត​ផលិត​កម្មនេះ គឺ​លោក តាំង គឹម​ហេង បាន​ធ្លាក់ខ្លួន​ដល់​ថ្នាក់​អង្គុយ​លក់​ទឹក​សុទ្ធ នៅតាម​ដងផ្លូវ​សាធារណៈ​ដ៏​គួរ​ឲ្យ​អាណិតអាសូរ​ជាខ្លាំង​។​

​ដោយឡែក ថ្មីៗ​នេះ លោក តាំង គឹម​ហេង ក៏បាន​ធ្វើ​ឲ្យ​មហាជន មានការ​ចាប់អារម្មណ៍​ជាថ្មី តាមរយៈ​មុខរបរ​លក់​ផ្លែ​ពុទ្រា​តាម​អន​ឡាញ និង​ដឹក​ឲ្យ​អតិថិជន​ដល់ៗ​កន្លែង​វិញ​ម្តង​។ ក្នុងនោះ លោក​បាន​សរសេរ​ខ្លី​នៅក្នុង​បណ្តាញ​សង្គម​ថា​៖ «​សព្វថ្ងៃនេះ​ខ្ញុំ​ជា​អ្នក​ពុទ្រា​ធម្មជាតិ បាត់ដំបង មិន​ឆ្ងាញ់​មិន​យកលុយ ដឹក​ជូន​ដល់​គ្រប់​ទីកន្លែង​មិន​គិតលុយ​ថែម​ទេ សូមជួយ​ទិញយក​ទៅ​ពិសារ​ផង សូម​អរគុណ​»​។ លោក​ក៏បាន​បញ្ជាក់ថា​៖ «​វិថី​ជីវិត​មិន​ទៀងទាត់​ទេ អតីតកាល​ជា​អ្វី​ក៏ដោយ មិន​សំខាន់​ទេ តែ​រឿង​បច្ចុប្បន្ន​ទេ ទើប​ជា​រឿង​ដែល​ត្រូវ​គិត ព្រោះ​ជីវិត​ត្រូវការ​បន្ត​រស់​ទៅមុខទៀត​»​។​

​យ៉ាងណាមិញ ក្រោយពី​បានឃើញ​លោក​ធ្លាក់ខ្លួន​បែបនេះ ក៏​ឃើញ​មាន​បងប្អូន​អ្នកប្រើប្រាស់​បណ្តាញ​សង្គម ដែលមាន​ក្តី​អាណិត បាន​ជួយ​ទិញ​ពុទ្រា​របស់លោក​មួយចំនួន​ផងដែរ​៕ រក្សា​សិទ្ធិ​ដោយ​៖ លឹម ហុង​

×