Wednesday, May 8, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បង្ក្រាប​ទីតាំង​ណេ​ត​លួច​បង្កប់​ល្បែងស៊ីសង​ខុសច្បាប់ និង​មាន​ក្មេងៗ​ប្រមូល​ផ្ដុំគ្នា​ប្រើប្រាស់​ថ្នាំញៀន នៅ​សង្កាត់​ផ្សារ​ដើមថ្កូវ​

spot_img

​ភ្នំពេញ ៖ អាជ្ញាធរ និង​សមត្ថកិច្ច​ខណ្ឌចំការមន បានធ្វើ​ការណែនាំ​ទីតាំង​ណេ​ត ២៤​ម៉ោង ចំនួន​២​លើក​មកហើយ តែ​មិន​នៅ​ផ្គើន​មិន​ស្តាប់ ទើប​នា​វេលា​ម៉ោង​១១​និង​៣០​នាទី​ព្រឹក ថ្ងៃទី​០៦ ខែកុម្ភ​: ឆ្នាំ​២០២១ នរគ​បាល​ខណ្ឌចំការមន លោក យិន សាន អធិការ​ខណ្ឌ បញ្ជា​កម្លាំង​អោយ​ចុះបង្ក្រាប នៅ​ចំណុច​ផ្ទះជួល​លេខ​៨២៩​អា តាមផ្លូវ​ព្រះមុនីវង្ស ស្ថិតនៅ​ភូមិ​៤ សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន ។​

​លោក យិន សាន អធិការ​ខណ្ឌចំការមន​បាន​ឲ្យ​ដឹងថា ទីតាំង​កើតហេតុ​ខាងលើ​បង្ក្រាប​ជាក់ស្ដែង​នូវ​ទីតាំង​ណេ​ត​លួច​បង្កប់​ល្បែងស៊ីសង​ខុសច្បាប់ ។ លោក​អធិការ​បញ្ជាក់ថា កន្លងមក​ទីតាំង​នេះ អាជ្ញាធរ​មូលដ្ឋាន និង​ប៉ុស្តិ៍​រដ្ឋបាល បាន​ចុះ​ណែនាំ​ត្រួតពិនិត្យ​ច្បាប់​អាជីវកម្ម និង​បានអោយ​ផ្អាក​២​លើក​មកហើយ តែ​នៅតែ​មិន​ទៅសុំ​ច្បាប់ ដោយនៅ​លួច​បើក​លេង​ផ្គើន​សមត្ថកិច្ច​ដដែល ទើប​លោក​បញ្ជា​អោយ​លោក ផន អូន អធិការរង​ផ្នែក​ព្រហ្មទណ្ឌ​សហការ​ជាមួយ​ប៉ុស្តិ៍​រដ្ឋបាល​ផ្សារ​ដើមថ្កូវ ចុះ​បិទ​ទីតាំង​នេះ​តែម្តង ។ ក្នុងការ​បង្ក្រាប​នេះ សមត្ថកិច្ច​បាន​ដកហូត​សម្ភារៈ រួមមាន កុំព្យូទ័រ ១៧​គ្រឿងរ ឃាត់​មនុស្ស​ចំនួន​៤​នាក់ អ្នកមើលការខុសត្រូវ​ម្នាក់ និង​អ្នកលេង​២​នាក់ សន្តិសុខ​ចំនួន​១​ម្នាក់ យកទៅ​អធិការដ្ឋាន​សួរនាំ រួច​អោយ​គ្រួសារ​មក​ធា​នាយក​ត្រលប់​ទៅវិញ ។

​លោក​អធិការ​បន្តថា យោងតាម​បទបញ្ជា​របស់លោក ថេ​ង សុ​ថុល អភិបាល​គណ​:​អភិបាលខណ្ឌ​ចំការមន នៅពេល​ប្រជុំ​គណៈបញ្ជាការ ឯកភាព អោយ​សមត្ថកិច្ច​ចុះ​ពិនិត្យ​ទីតាំង​សប្បាយភាព ឬ​តាម​ហាង​នានា ដើម្បីអោយ​រក្សា​គំលាត​យ៉ាងតិច​១​ម៉ែត្រ​កន្លះ ត្រូវ​ពាក់​ម៉ាស និង​លាងដៃ​សាប៊ូ​អាកុល អោយបាន​ញឹកញាប់​រក្សា​អនាម័យ​ផងដែរ ។ ក្នុងនោះ​ទទួល​សំណូមពរ​ពី​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​តាមរយៈ​វេទិការ តែងតែ​លើក​ពី​បញ្ហា​ការលួចបើក​ល្បែងស៊ីសង​ខុសច្បាប់​ក្នុង​មូលដ្ឋាន ។ ដោយហេតុថា ទីតាំង​ណេ​ត ពោរពេញ​ដោយ​ពួក​សេព​គ្រឿងញៀន ជា​ជម្រក​របស់​ក្រុមសង្គមងងឹត លួច​ឆក់​ប្លន់ ត្រូវតែ​បង្ក្រាប​ជាដាច់ខាត កុំអោយ​កើតមាន ។

​ជាមួយគ្នានេះ លោក​អធិការ ក៏​សូម​ផ្ដាំ​ទៅ​ប្អូន​យុវវ័យ​ទាំងអស់ កុំ​លេងល្បែង​សុ​ី​សង និង​ប្រើប្រាស់​គ្រឿងញៀន ព្រោះ​ជា​ទង្វើ​ខុសច្បាប់ និង​បំផ្លាញ​ទ្រព្យសម្បត្តិ បែកបាក់​គ្រួសារ ខូចអនាគត​មួយជីវិត ត្រូវខិតខំ​សិក្សា​រក​សូត្រ​ជា​ទំពាំង​ស្នង​ឬ​ស្សី ដើម្បី​យកចំណេះ​ដឹង​មក​បំរើ​សង្គម​នៅ​ចំណុច​ល្អៗ ដើម្បី​ចែករំលែក​ដល់​ប្រជាពលរដ្ឋ​ផ្សេងទៀត ៕​ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

spot_img
×