Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមត្ថកិច្ច​កំពុង​តាម​ចាប់​ជនដៃដល់ ករណី​ឃាតកម្ម​ចាក់​សម្លាប់​យុវជន​ម្នាក់​

spot_img

​ស្ទឹងត្រែង ៖ ករណី​ចាក់​សម្លាប់​យុវជន​ម្នាក់ នៅ​ភូមិ​បា​ដឺ​ម ឃុំ​សាម​ឃួ​យ ស្រុក​សេសា​ន ខេត្តស្ទឹងត្រែង បានកំណត់​មុខសញ្ញា​រួចហើយ​។ ពេលនេះ​សមត្ថកិច្ច​កំពុង​តាម​ចាប់​ជនដៃដល់ យកមក​ផ្ដន្ទាទោស​តាមច្បាប់​។​

​គួរ​រំលឹក​ឲ្យ​ដឹងថា កាលពី​យប់​ថ្ងៃទី ៤ ខែកុម្ភៈ ឆ្នាំ ២០២១ វេលា​ម៉ោង ១១ និង ៣០ នាទី មាន​អំពើ​ឃាតកម្ម​មួយ​កើតឡើង នៅ​វត្ត​បា​ដឺ​ម ឃុំ​សាម​ឃួ​យ បណ្ដាល​ឲ្យ​យុវជន​ម្នាក់​ត្រូវគេ​ចាក់​សម្លាញ់​។ ជនរងគ្រោះ​ឈ្មោះ​វី​ឧ​ត្ត​ម អាយុ ២១ ឆ្នាំ រស់នៅ​ភូមិ​ភ្លុក ឃុំ​ភ្លុក ស្រុក​សេសា​ន​។​

​ប្រភពពី​សមត្ថកិច្ច​បា​ន​ប្រាប់​ឲ្យ​ដឹងថា នៅ​យប់កើតហេតុ​វត្ត​បា​ដឺ​ម មាន​រៀបចំ​ពិធី​កម្សាន្ត មួយ​។ នៅ​យប់​ពិធី​នោះ មាន​ករណី​ឃាតកម្ម​កើតឡើង​។ ទំនាស់​រវាង​យុវជន​ពីរ​ក្រុម ទំនងជា​ឌឺដង​ដាក់គ្នា​រវាង​អ្នក​ឃុំ​ភ្លុក និង​ឃុំ​សាម​ឃួ​យ រហូត​ឈានដល់​ប្រើប្រាស់​អាវុធ​មុត​ស្រួច ចាក់​ចំ​ដើម​ដោះ​ខាងឆ្វេង បណ្ដាលឱ្យ​ជនរងគ្រោះ​ដួល​ស្លាប់​នៅ​បរិវេណ​វត្ត​។​
នៅ​យប់កើតហេតុ​នោះ ក្រុម​ទាំងពីរ​បាន​បង្កជម្លោះ​ម្តង​ហើយ តែ​ត្រូវ​ប្រជា​ការពារ​ភូមិ​ការពារ​ក្នុង​ពិធី​នោះ ឃាត់​ដកហូត​សម្ភារ​អាវុធ​ដាវ​មួយចំនួន​។ លុះ​ពេលយប់​ជ្រៅ​ក្រុម​ទាំង ២ ក៏បាន​បង្កជម្លោះ​ម្ដងទៀត ខណៈពេល​ប្រជា​ការពារ​ភូមិ​ទៅផ្ទះ​។ ពេល​បង្កជម្លោះ​លើក​ទី ២ ក៏មាន​ភា​គ្គី​ម្ខាង​ទៀត ចាក់​សម្លាប់​យុវជន​ម្នាក់​តែម្ដងទៅ​។​
សមត្ថកិច្ច​មិនទាន់​បង្ហាញ​អត្តសញ្ញាណ​ជនដៃដល់ ដែល​បាន​ចាក់​សម្លាប់​យុវជន​ម្នាក់​នៅឡើយ​ទេ ពេលនេះ​កំពុង​តាម​ចាប់ខ្លួន​ជនបង្ក​នោះ​៕ រក្សា​សិទ្ធិ​ដោយ​៖​សំណាង​

spot_img
×