Thursday, November 7, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បទល្មើស​ឆក់​ត្រី កើតមាន​ពេញបន្ទុក តាម​ដង​ទន្លេសេកុង ឯ​សមត្ថកិច្ច​ពាក់ព័ន្ធ​នៅ​មូលដ្ឋាន រួមទាំង​មន្ត្រី​ជំនាញ​ជលផល មិនបាន​ទប់ស្កាត់​បទល្មើស​នៅ​ទី​នោះទេ​

​ស្ទឹងត្រែង ៖ កាលពី​កន្លងទៅ​ថ្មីៗ​នេះ អ្នកសារព័ត៌មាន​យើង​បាន​ជួប​សម្ភាសន៍ ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ ក៏ដូចជា​សមត្ថកិច្ច​មួយ​ចំនួន ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ប្រាប់​ឲ្យ​ដឹងថា ជន​ប្រព្រឹត្ត​បទល្មើស​កំពុងតែ​ប្រើ​ឧបករណ៍​ខុសច្បាប់ ឆក់​ត្រី​អនាធិបតេយ្យ​នៅតាម​បណ្ដោយ​ដង​ទន្លេសេកុង ស្រុក​សៀម​ប៉ាង ខេត្តស្ទឹងត្រែង​។​

​មានការ​លើកឡើងថា ក្រុម​ឈ្មួញ​ប្រព្រឹត្ត​បទល្មើស​ឆក់​ត្រី​ទាំងនោះ មិន​ខ្លាចរអា​នឹង​សមត្ថកិច្ច​ណាមួយ​ឡើយ​។ គេ​ឃើញ​មាន​ធ្វើ​សកម្មភាព​ទាំងយប់​ទាំង​ថ្ងៃ នៅតាម​ដង​ទន្លេ​ផ្នែក​ខាងក្រោម នៃ​ទីរួមស្រុក​សៀម​ប៉ាង​។​

​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​បាន​ហួយ ឃុំ​សេកុង បាន​ត្អួ​ញ​ត្អែ​រថា ពួកគាត់​នេសាទ​ត្រី​ជា​លក្ខណៈ​គ្រួសារ​លែង​បាន​ហើយ រកត្រី​មិនបាន​ទាល់តែសោះ ដោយសារតែ​ជន​ប្រព្រឹត្ត​បទល្មើស ធ្វើ​សកម្ម​ភាពជា​រៀងរាល់ថ្ងៃ​កាន់តែ​ច្រើនឡើង​។ រីឯ​សមត្ថកិច្ច​ពាក់ព័ន្ធ​នៅ​មូលដ្ឋាន រួមទាំង​មន្ត្រី​ជំនាញ​ជលផល មិនបាន​ទប់ស្កាត់​បទល្មើស​នៅ​ទី​នោះទេ​។​

​ប្រភព​បានឱ្យដឹង​ទៀតថា កាលពី​១០ ឆ្នាំមុន ការនេសាទ​ត្រី​នៅក្នុង​ស្រុក​សៀម​ប៉ាង អាច​ផ្គត់ផ្គង់​បាន​គ្រប់គ្រាន់​។ ក៏ប៉ុន្តែ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ដាក់​ម៉​ង​សន្ទូច​នៅតាម​ដង​ទន្លេសេកុង ក្នុងស្រុក​សៀម​ប៉ាង មិនបាន​ត្រី​ទាល់តែសោះ​។​
ដោយសារតែ​មូលហេតុ​នេះ ហើយ​ទើប​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ នៅក្នុង​ភូមិ​អស់ជំនឿ​ទៅលើ​សមត្ថកិច្ច ក្នុង​មូលដ្ឋាន និង​មន្ត្រី​ជំនាញ​តាំងពី​ថ្នាក់ក្រោម​រហូតដល់​លើ​។​
សូម​លោក​អភិបាលខេត្ត​ស្ទឹងត្រែង មេត្តាជួយ​ដាស់តឿន​ដល់​មន្ត្រី​ពាក់ព័ន្ធ ក្នុងការ​បង្ក្រាប​បទល្មើស​នេសាទ តាម​ដង​ទន្លេសេកុង ពិសេស​ក្នុងស្រុក​សៀម​ប៉ាង​ផង​។ បន្ថែម​ពីនេះ សូមឱ្យ​មានការ​ស៊ើបអង្កេត​ដល់​មន្ត្រី​នៅ​មូលដ្ឋាន​មួយចំនួន ជាប់​ពាក់ព័ន្ធ​ប្រព្រឹត្ត​បទល្មើស​នេសាទ ដោយ​ខ្លួនឯង​៕ រក្សា​សិទ្ធិ​ដោយ​៖​សំណាង​

×