Monday, October 3, 2022

ព្រះមហាក្សត្រ ប្រទាន​មុខតំណែង​ដល់ លោក ឃួ​ង ស្រេង ជា​អភិបាល​រាជធានី​ភ្នំពេញ សម្រាប់​អាណត្តិ​ទី​២

spot_img

​ភ្នំពេញ ៖ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ត្រូវបាន ព្រះមហាក្សត្រ ព្រះបាទ សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី ត្រាស់បង្គាប់​តែងតាំង​ឱ្យ​បន្ត​កាន់តំណែង​ជា​អភិបាល​រាជធានី​ភ្នំពេញ​សម្រាប់​អាណត្តិ​ទី​២ ថែមទៀត​។

​នេះ​បើតាម​ព្រះរាជក្រឹត្យ ចុះ​ថ្ងៃទី​០៤ ខែកុម្ភៈ ឆ្នាំ​២០២១ ឡាយព្រះហស្តលេខា ដោយ​ព្រះមហាក្សត្រ​កម្ពុជា ព្រះបរមនាថ នរោត្តម សីហមុនី​។

​សូមបញ្ជាក់​ផងដែរ​ថា ការ​ត្រាស់បង្គាប់​តែងតាំង​នេះ ធ្វើឡើង​បន្ទាប់ពី​មាន​សំណើ​ទូលថ្វាយ​របស់ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

​ថ្មីៗ​នេះ មហាជន​បាន​សង្កេតឃើញ​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បន្ត​ការអភិវឌ្ឍ​ក្នុង​រាជធានី​ភ្នំពេញ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ជាច្រើន​កន្លែង​ដូចជា ជួសជុល ស្ថាបនា​បន្ថែម ស្ពាន​ព្រះមុនីវង្ស សួនផ្កា​លម្អ​ក្រុង សួនច្បារ​ពុះ​ចែក​ទ្រូងផ្លូវ ស្ពាន​ថ្មើរជើង​ផ្សារ​ដើម​គរ ស្ពាន​ថ្មើរជើង​ម្ដុំ​ចោមចៅ ផ្លូវ​ក្រោម​ដី និង​ប្រព័ន្ធ​ផ្លូវ​នៅ​រង្វង់​មូល​ចោមចៅ ស្ថាបនា​ស្ថានីយ​បូមទឹក​ដើម្បី​រំដោះ​ទឹក ស្ដា​លូ​បឹងត្របែក បឹងទំពុន និង​ប្រឡាយ​ស្ទឹងមានជ័យ ដោះស្រាយ​បញ្ហា​សំរាម​កំលុង​កម្មករ​ស៊ីន​ទ្រី​ធ្វើ​កូដកម្ម ចុះជួយ​ចាត់វិធានការ​ពិនិត្យ​សង្គ្រោះ​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​ក្នុង​ខែតុលា​ឆ្នាំ​២០២០…៕ រក្សា​សិទ្ធិ​ដោយ​៖​ពិសិដ្ឋ​CEN​