Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អគ្គលេខាធិការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) ច្បាប់​វិនិយោគ​ថ្មី បើកទូលាយ​ដល់​អាជ្ញាធរ​ដែនដី ថ្នាក់ក្រោម​ជាតិ

spot_img

​ភ្នំពេញ ៖ លោក សុខ ចិន្ដា​សោភា រដ្ឋមន្ដ្រី​ប្រតិភូ​អម​នាយករដ្ឋមន្ដ្រី និង​ជា​អគ្គលេខាធិការ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) នាពេល​ថ្មីៗ​នេះ បាន​ថ្លែង​បង្ហាញ​ដល់​អ្នកសារព័ត៌មាន​ថា ច្បាប់​វិនិយោគ​ថ្មី​ពាក់ព័ន្ធ​ជាមួយ​សមត្ថកិច្ច របស់​អាជ្ញាធរ​ដែនដី របស់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ក្រោម​ការណែនាំ​របស់​រា​ជ​រដ្ឋាភិបាល​កម្ពុជា អនុញ្ញាត​ឲ្យ CDC រៀបចំ​តួនាទី​បន្ថែម​ជូន​គណៈ​អភិបាលខេត្ត ពិនិត្យ និង​សម្រេច​លើ​គម្រោង​វិនិយោគ ពោលគឺ អាច​សម្រេច​លើ​គម្រោង​វិនិយោគ​កាន់តែ​មាន​វិសាលភាព​ទូលាយ​ជាង​មុន និង​មាន​ដើមទុន​លើសពី​២​លាន​ដុល្លារ​។

​លោក​អគ្គលេខាធិការ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) បាន​ពន្យល់​ទៀតថា ពាក់ព័ន្ធ​នឹង​ច្បាប់​វិនិយោគ​ថ្មី​នេះ , កន្លងទៅ​កម្ពុជា​ធ្លាប់មាន​រួចហើយ គឺ​អនុគណៈកម្មាធិកា​រាជធានី​ខេត្ត​-​ក្រុង ទទួលបន្ទុក​វិនិយោគ​នេះ​។ ពីមុន​គម្រោង​ដែលមាន​បរិមាណ​តូច​ជាង​២​លាន​ដុល្លារ ប្រគល់ជូន​ដល់​ថ្នាក់ក្រោម​ជាតិ​អ្នកសម្រេច​, ប៉ុន្ដែ​ច្បាប់​វិនិយោគ​ថ្មី​នេះ នឹង​កំណត់​ធំ​ជាង​នេះ​។ នេះ​ជា​ព័ត៌មាន​ល្អ ចំពោះ​អាជ្ញាធរ​ថ្នាក់ក្រោម​ជាតិ និង​អ្នកវិនិយោគ​នៅតាម​បណ្ដា​ខេត្ត​-​រាជធានី ហើយ​វា​ជា​គោលនយោបាយ របស់​រាជរដ្ឋាភិបាល​ច្បាស់លាស់​មួយ ក្នុងការ​រុញ​ការសម្រេច​ឲ្យ​កៀក​ប្រជាពលរដ្ឋ​។​

​ទោះជា​យ៉ាងណា ច្បាប់​វិនិយោគ​ថ្មី​នេះ មិនទាន់​អនុម័ត​ចូល​ជា​ធរមាន​នៅឡើយ​ទេ គឺ​កំពុងស្ថិត​ក្នុងដំណាក់កាល​នៃ​ការរៀបចំ ដែល​រំពឹងថា នឹង​អនុម័ត​នៅ​ឆមាស​ទី​១ ឆ្នាំ​២០២១​នេះ​។ ម្យ៉ាងទៀត រាជរដ្ឋាភិបាល បាននិងកំពុង​ខិតខំ​ធ្វើ​កិច្ច​ការផ្ទេរ រុញ ប្រគល់​អំណាច និង​សិទ្ធិ​មួយចំនួន​ពី​ថ្នាក់ជាតិ ទៅ​ថ្នាក់ក្រោម​ជាតិ ក្នុងការ​ចុះបញ្ជី និង​ការសម្រេច​នានា ជាពិសេស ច្បាប់​វិនិយោគ​ថ្មី​នេះ​ជាដើម​។​

​លោក សុខ ចិន្ដា​សោភា បានលើកឡើង​ជាទូទៅ​ថា សម្រាប់​ជនបរទេស ក៏​គួរតែ​ដឹងថា កម្ពុជា​តែងតែ​ខិតខំ​កែទម្រង់ កែលម្អ ដើម្បី​ឲ្យ​ស្រប​នឹង​តម្រូវការ​នៃ​ធុរកិច្ច​ទំនើប មានន័យថា បច្ចុប្បន្ន​មាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ច្រើន និង​ព័ត៌មាន​ផ្សេៗ​ង​អំពី​កម្ពុជា ប៉ុន្ដែ​ទោះជា​យ៉ាងណា​ក៏​នៅតែមាន​ជនបរទេស​មួយចំនួន គិត​អវិជ្ជមាន​ពី​កម្ពុជា​ថា កម្ពុជា​អសន្ដិសុខ ខ្វះ​នេះ​ខ្វះ​នោះ​ជាដើម​។

​ដូច្នេះ​ទេ សម្រាប់​អ្នកវិនិយោគ​ទាំង​កម្ពុជា ទាំង​បរទេស សូម​មាន​ជំនឿ​ចិត្ត​លើ​រាជរដ្ឋាភិបាល​កម្ពុជា ព្រោះ​ការវិនិយោគ និង​ធុរកិច្ច ជា​កម្មវិធី​នយោបាយ​សំខាន់​សម្រាប់​សេដ្ឋកិច្ច​-​សង្គម ។ រយៈពេល​ជាង​២០​ឆ្នាំ​ចុង​ក្រោយនេះ កម្ពុ​ជាមាន​កំណើនសេដ្ឋកិច្ច​ខ្ពស់ ស្ថិតក្នុង​រង្វង់ ៧ ភាគរយ ដោយ​ទទួលបាន​លទ្ធផល​ជាទី​គាប់ចិត្ត​គ្រប់គ្នា មុនពេល​ជំងឺ​រាតត្បាត​កូ​វីដ​-១៩ មកដល់​៕ រក្សា​សិទ្ធិ​ដោយ ពិសិដ្ឋ CEN​

  

spot_img
×