ភ្នំពេញ ៖ ការសំដែងកំហឹងរបស់មន្ត្រី ដែលជាបុគ្គលិកសិក្សាជាតិ គោរពក្រមសីលធម៌ជាគ្រូបបង្រៀន បានធ្វើឡើងតាមបណ្តាញសង្គមផ្ទាល់ខ្លួន ឬបណ្តាញសង្គមជាលក្ខណៈក្រុមគ្រួបង្រៀនកាលពីប៉ុន្មានថ្ងៃជាប់ៗគ្នា ទៅលើបុគ្គលម្នាក់ជាពិធីករវិទ្យុមួយដែលគេស្គាលើត្រឹមតែឈ្មោះអាចារ្យអេ(អាចារ្យA) សូមឲ្យសម្តេចជោហ៊ុន សែន ជួយរកយុត្តិធម៌ជូនលោកគ្រូអ្នកគ្រូបន្ទាប់ពីសំដីដៀលគ្រូទូទៅ មិនអាចទទួលយកបាន(ហ្នែង ហ្នង)ពេញៗមាត់ ហើយករណីនេះ ទំនងផ្តើមចេញពីរឿងរ៉ាវសាលាបឋមសិក្សាសន្ធម៉ុក (បុគ្គលគ្រូ) ម្នាក់យកលុយសិស្ស៦ម៉ឺនរៀលក្នុង១ខែ។
គណនីឈ្មោះEM Sangharith បានសរសេរថា ”ក្នុងនាមជាគ្រូបង្រៀនម្នាក់ចំពោះសម្តីអសីលធម៌របស់អាចារ្យអេ ដែលមានវ័យចំណាស់និយាយគ្មានហេតុផល និងញុះញង់គ្រូបង្រៀនដែលធ្លាប់គាំទ្រ និងជឿជាក់លើការដឹកនាំរបស់សម្តេចតេជោចង់ឲ្យបែកបាក់ផ្ទៃក្នុង របស់គណបក្សសូមសម្តេចជួយរកយុត្តិធម៌ ដល់គ្រូបង្រៀនដែលមានចិត្តបរិសុទ្ធផង”។
រីឯគណនីឈ្មោះ Preap Sontepeap វិញបានសរសេរថា”នាងខ្ញុំជាគ្រូបង្រៀន៤០ហើយ បានជួយសង្គមជាច្រើននិងសិស្សក្រ មានតែជួយឧបត្ថម្ភ សំលៀកបំពាក់និងអប់រំជាម្តាយទីពីរ មិនដែលបង្រៀនសិស្សឲ្យដើរខុសសោះគ្រូល្អជាច្រើន ដូចនេះអាចារ្យអេកុំមកជេរប្រមាថលោកគ្រូ អ្នកគ្រូដែលគេជាមនុស្សល្អៗឲ្យសោះសូមសម្តេចពុក ជួយរកយុត្តិធម៌ឲ្យកូនៗអាចារ្យជាមេញុះញង់បំបែកបំបាក់”។
ចំណែកគណនីឈ្មោះ(Nget Chansok) មួយផ្សេងទៀត បានសរសេរថា”បើគេជេរប្រមាថកូនចៅកូនចៅបែបនេះតើ ឪពុកម្តាយសប្បាយចិត្តណាស់មែនទេ? ហេតុអ្វីមិនចេញមុខមកការពារកូនចៅផងកូនខុសដាក់ទោសស្តីប្រដៅចុះ ចំណែកកូនល្អត្រឹមត្រូវបើមិនលើកទឹកចិត្តក៏បាន សូមកុំឲ្យតែគេមើលងាយបែបនេះមិនល្អទេរកយុត្តិធម៌ឲ្យកូនខ្លួនឯងផង លោកឪពុកអ្នកម្តាយអ៊ើយ”។
ម្យ៉ាងទៀតគណនីឈ្មោះNuth Ngounlyបានសរសេរថា ”រដ្ឋាភិបាលកំណត់យកថ្ងៃ៥តុលា ជាថ្ងៃរំលឹកគុណគ្រូឯអាចារ្យA ប្រមាថ ជេរញុះញង់ គ្រូ!ដើម្បីលក់ផលិតផល!”។
យោងតាមបណ្តាញសង្គមឈ្មោះ Sambath Ulបានសរសេរថា ”នាយកសាលានិងគ្រូដែលមិនតបតមានន័យថា ព្រមទទួលយកចំណុចខ្សោយទាំងអស់នោះហើយ។ សូម្បីខ្ញុំដែលជាគ្រូចលនិវត្តន៍ហើយក៏ទទួលយកអត់បាននូវខ្លឹមសារ ភាគច្រើនដែលលោកអេ(A)បានលើកឡើងដែរ។ គួរឈប់ប្រើពាក្យអាចារ្យចំពោះគាត់នេះទៅ!”។
ទោះបីយ៉ាងណាការលើកឡើងរបស់លោកគ្រូ អ្នកគ្រូជាមតិផ្ទាល់ខ្លួនជាបុគ្គលិកសិក្សាជាតិ តែបុគ្គលម្នាក់ត្រឹមតែពិធីករលក់ផលិតផលប្រមាថ ដល់បុគ្គលសាធារណៈរបស់ជាតិមួយបែបងងើល មិនដឹងថាគាត់ជាមនុស្សបែបណា? គាត់យកករណីមួយឬរឿងបុគ្គលម្នាក់មកនិយាយប៉ាតណាប៉ាតណី។ គេចាំមើថាចំណាត់ការរបស់រាជរដ្ឋាភិបាល លើបុគ្គលរូបនេះយ៉ាងណាទៅ!៕ រក្សាសិទ្ធិដោយ៖CEN