Saturday, November 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកសារព័ត៌មាន​ដើរតួនាទី​សំខាន់ ក្នុងការ​ផ្សព្វផ្សាយ​ជុំវិញ​ការ​រំលូតកូន ដោយ​សុវត្ថិភាព​នៅ​កម្ពុជា

​ភ្នំពេញ ៖ វគ្គ​បណ្តុះបណ្តាល​នេះ ធ្វើឡើង​ដោយ​អង្គការ​រ៉ា​ក់​ដើម្បី​ផ្សព្វផ្សាយ ”​ការឆ្លុះបញ្ចាំង​ស្តីពី​ទស្សនៈ​ជុំវិញ​ការ​រំលូតកូន​នៅ​ប្រទេស​កម្ពុជា និង​សុខភាព​ផ្លូវភេទ សុខភាព​បន្ត​ពូជ​និង​សិទ្ធិ “​ស្ត្រី​ក្នុង​វ័យ​បន្ត​ពូជ​។​

​ការបណ្តុះបណ្តាល​ក៏មាន​គោលបំណង​រួមគ្នា ដើម្បី​រំលូតកូន​ដោយ​សុវត្ថិភាព វគ្គ​នេះ​មាន​រយៈពេល​ពីរ​ថ្ងៃ ពីថ្ងៃ​ទី​៨​ដល់ទី​៩​ខែកុម្ភៈ​ឆ្នាំ​២០២១ នៅ​ភោជនីយដ្ឋាន​ទន្លេបាសាក់​ទី​១ ដែលមាន​សិក្ខាកាម​ប្រមាណ​២០​នាក់​បាន​ចូលរួម​។​
​វគ្គ​បណ្តុះបណ្តាល​នេះ សិក្ខាកាម​ភាគច្រើន​ជា​ស្ត្រី​មកពី​អ្នកសារព័ត៌មាន​មកពី​អង្គភាព​នានា ចុះ​ឲ្យ​ក្រសួង​ព័ត៌មាន​។ តាម​ខ្លឹមសារ​នៃ​វគ្គ​បណ្តុះបណ្តាល​នេះ ដើម្បី​ផ្តល់ព័ត៌មាន​ដល់​ពលរដ្ឋ​កម្ពុជា​យើង ដើម្បី​បង្កើន​ការយល់ដឹង​ស្តីពី​ច្បាប់​រំលូត​នៅ​កម្ពុជា​។​

​លោក ស្រី​សុខុម នាយិកា អង្គការ​រ៉ា​ក់ បាន​ថ្លែងថា ការផ្សព្វផ្សាយ​នេះ​ត្រូវបាន​ផ្សាយ​នៅ​ជុំវិញ​ពិភពលោក មិនមែន​តែ​កម្ពុជា​ទេ​។ លោកស្រី​បន្តថា ការ​រំលូត​នេះ​ពិតជា​ប៉ះពាល់​ការ​មនុស្សធម៌​មាន និង​ការផ្សព្វផ្សាយ​ផ្លាស់ប្តូរ​ឥរិយាបទ​ស្តីពី​ការផ្តល់​ការថែទាំ​ការ​រំលូត ដោយ​សុវត្ថិភាព និង​តួនាទី​របស់ខ្លួន​ក្នុងការ​ធានា​ឲ្យ​ស្ត្រី ទទួលបាន​ការថែទាំ​ប្រកបដោយ​សុវត្ថិភាព​។​
​បុគ្គលិក​អង្គការ​រ៉ា​ក់ បាន​លើកឡើងថា ការសិក្សា​នេះ​ពង្រីក​ការយល់ដឹង​ឲ្យ​កាន់​ប្រសើរឡើង ទាក់ទង​បញ្ហា​កាត់បន្ថយ​ការ​ម៉ាក់​ងាយ​លើ​ការ​រំលូត​។ ការចូលរួម​ផ្សព្វផ្សាយ​ពី​ច្បាប់​រំលូត​និង​បញ្ឈប់​ការរើសអើង​ការ​រំលូត និង​ថា​តើ​រំលូត​យ៉ាងដូចម្តេច​។ សារព័ត៌មាន​ដើរតួនាទី​យ៉ាងសំខាន់ ក្នុងការ​ផ្សព្វផ្សាយ និង​លុបបំបាត់​ការ​ម៉ាក់​ងាយ និង​ការរើសអើង​គ្រប់​ប្រភេទ​លើ​ស្ត្រី​។​
​សិក្ខាកាម​ជា​អ្នកសារព័ត៌មាន​ស្ត្រី​បាន​លើកឡើងថា ការចូលរួម​របស់​ពួកគាត់​ដើម្បី​ស្វែងយល់​ពី​ការ​រំលូត ច្បាប់​រំលូត និង​ជួយ​ផ្សព្វផ្សាយ​ពី​ការ​រំលូត ដើម្បី​លុបបំបាត់​ការរើសអើង​មកលើ​ស្ត្រី​ដែល​ទៅរក​សេវា​រំលូត​។

តាមច្បាប់​ស្តីពី​ការ​រំលូតកូន​, មាត្រា​៨​ចែងថា​ស្ត្រី​ការ​រំលូតកូន​បាន​អាចធ្វើ​ទៅបាន ចំពោះ​គភ៌​ណា​ដែលមាន​អាយុ​តិចជាង​១២​សប្តាហ៍ លើសពី​១២​សប្តាហ៍​នៃ​គភ៌ ការ​រំលូតកូន​អាច​ទទួល​អនុញ្ញាត​បាន​លុះតែ​ក្នុង​ពេលធ្វើ​រោគវិនិច្ឆ័យ​ឃើញថាៈ គភ៌​នោះ​មាន​ភវនីយភាព​លូតលាស់​ដូច​ប្រក្រតី​ឬ​បង្ក​គ្រោះថ្នាក់​ដល់​ជីវិត​ម្តាយ​, កូន​ដែល​នឹង​កើតមក​អាចមាន​ជំងឺ​ធ្ងន់ធ្ងរ​ព្យាបាល​ពុំជា​, ក្នុងរ​ណី​ដែល​គាត់​ត្រូវបាន​គេ​រំលោភ​បណ្តាល​ឲ្យ​មានគភ៌​ការ​រំលូតកូន​អាច​ប្រព្រឹត្តទៅបាន ត្រូវតែ​សុំ​ដោយសា​ម៉ី​ខ្លួន​បើ​ស្ត្រី​នោះ​មាន​អាយុ​១៨​ឆ្នាំ​ឡើងទៅ ឬ​ការស្នើសុំ​ដោយ​ទ​ទួ​ច​ពី​ឪពុកម្តាយ​ឬ​អាណាព្យាបាល ឬ​សា​ម៉ី​ខ្លួន បើ​ស្ត្រី​នោះ​មាន​អាយុ​តិចជាង​១៨​ឆ្នាំ​។ ការសម្រេច​នៃ​បញ្ហា​នេះ ត្រូវបាន​ការឯកភាព​ពី​ក្រុមគ្រួសារ​២​ឬ​៣​រូប រួមទាំង​សា​ម៉ី​ខ្លួន​ផង​។ លក្ខខណ្ឌ​បច្ចេកទេស​សម្រាប់​អនុវត្ត​មាត្រា​ខាងលើនេះ ត្រូវ​កំណត់ដោយ​ប្រកាស​របស់​ក្រ​សួ​សុខាភិបាល​៕ រក្សា​សិទ្ធិ​ដោយ​៖CEN​

×